-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Saturday, November 5, 2022

ឧត្តមសេនីយ៍ទោ សេង ធារិន នាំយកអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសាលាបឋមសិក្សាកំពង់ឆ្លង ចំនួន៣០០នាក់ ក្នុងស្រុកបាណន់

ចំនួនអ្នកទស្សនា: Views

កាលនៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះលោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ តំណាងលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក អមដំណើរដោយលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងលោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើជើងលេខ៥១ ក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយរបស់លោក ហ៊ុន ម៉ាណែត និងលោកស្រី ជូនលោកតា លោកយាយ លោកគ្រូ អ្នកគ្រូ សិក្សានុសិស្ស ចំនួន៣០០នាក់ នៅសាលាបឋមសិក្សាកំពង់ឆ្លង ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សេង ធារិន បាននាំការផ្ដាំផ្ញើសួរសុខទុក្ខ ជូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ពីសំណាក់លោក ហ៊ុន ម៉ាណែត និងលោកស្រី ដែលតែងតែបានយកចិត្តទុកដាក់អំពីសុខទុក្ខរបស់ លោកយាយលោកតាប្រជាពលរដ្ឋ ដែលជួបការលំបាក។

លោកឧត្តមសេនីយ៍ទោ សេង ធារិន សូមប្រកាសគាំទ្រលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី នាពេលអនាគត ព្រោះលោកពិតជាឥស្សរជនដែលស័ក្តិសមជាអនាគតនាយករដ្ឋមន្រ្តី នៃកម្ពុជា បន្តវេនដឹកនាំការពារបូរណភាពទឹកដី សុខសន្តិភាព និងស្ថិរភាពសង្គម ការលើកកម្ពស់កិត្យានុភាពជាតិ និងការអភិវឌ្ឍជាតិឲ្យកាន់តែមានភាពរីកចម្រើនលើគ្រប់វិស័យ ដើម្បីវិបុលភាព សេចក្តីសុខ និងសុភមង្គលរបស់ប្រជាជនកម្ពុជា។

លោក សេង ធារិន ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់ សូមបន្តរក្សាអនាម័យ រស់នៅស្អាត និងបន្តអនុវត្តវិធានការ ៣ការពារ ៣កុំ ដើម្បីការពារជំងឺកូវីដ-១៩បន្តទៀត និងត្រូវចូលរួមអប់រំកូនចៅ និងក្រុមគ្រួសារឲ្យគោរពច្បាប់ចរាចរណ៍ និងត្រូវចៀសឆ្ងាយពីគ្រឿងញៀនឲ្យបានដាច់ខាត៕

0 comments:

Post a Comment