-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Tuesday, November 22, 2022

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងអប់រំ អំពាវនាវឱ្យសណ្ឋាគារ កន្លែងស្នាក់នៅ ​និងកន្លែងលក់អាហារផ្សេងៗ ជួយសម្រួលដល់បេក្ខជនមកប្រឡង

ចំនួនអ្នកទស្សនា: Views

 ឯកឧត្តមរដ្ឋមន្រ្តីក្រសួងអប់រំ អំពាវនាវឱ្យសណ្ឋាគារ កន្លែងស្នាក់នៅ ​និងកន្លែងលក់អាហារផ្សេងៗ ជួយសម្រួលដល់បេក្ខជនមកប្រឡង

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវដល់សណ្ឋាគារ ផ្ទះសំណាក់ កន្លែងស្នាក់នៅ ភោជនីយដ្ឋាន និងកន្លែងលក់អាហារផ្សេងៗ ជួយសម្រួលដល់បេក្ខជន​ប្រឡងដែលមកពីតាមស្រុក ឃុំ ឬមកពីតំបន់ដាច់ស្រយ៉ាល ដែលត្រូវប្រឡងនៅទីរួមខេត្ត ឬទីស្រុក ឱ្យទទួលបានកន្លែងស្នាក់នៅសមរម្យ និងមានសុវត្ថិភាព។

ការអំពាវនាវរបស់ឯកឧត្តម ហង់ ជួនណារ៉ុន ​ធ្វើឡើងនៅសន្និសីទសារព័ត៌មានស្តីពី «ដំណើរការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ០៥ ធ្នូ ២០២២» នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២។

ឯកឧត្តមមានប្រសាសន៍ថា «សូមអំពាវនាវឱ្យសណ្ឋាគារ ក៏ដូចកន្លែងស្នាក់នៅភោជនីយដ្ឋាន និងកន្លែងលក់អាហារផ្សេងៗជួយសម្រួលដល់បេក្ខជន​ដែលមកពីតាមស្រុក ពីតាមឃុំ ដែលត្រូវមកប្រឡងនៅទីរួមខេត្ត ក៏ដូចជាទីរួមស្រុកមួយចំនួន ដើម្បីធានានូវសុវត្ថិភាព និងផ្លូវនូវភាពងាយស្រួលក្នុងការស្នាក់នៅ និងហូបចុករបស់បេក្ខជនដែលមកប្រឡងផងដែរ»។

ឯកឧត្តមបានផ្តាំផ្ញើដល់សិស្សដែលជាបេក្ខជនប្រឡងទាំងអស់ ត្រូវទទួលទានអាហារ និងដំណេកឱ្យបានគ្រប់គ្រាន់ និងកាត់បន្ថយអារម្មណ៍ធុញថប់ និងតានតឹង​ ដើម្បីកុំឱ្យប៉ះពាល់សុខភាពពេលប្រឡង។

ទន្ទឹមគ្នានេះ ឯកឧត្តមថែមទាំងអំពាវនាវដល់ អាជ្ញាធរពាក់ ​ជួយសម្រួលចរាចរណ៍នៅតាមដងផ្លូវសម្រាប់បេក្ខជនដែលមកប្រឡងផងដែរ។ ដោយឡែកចំពោះសិស្សដែលត្រូវធ្វើដំណើរមកប្រឡងតាមផ្លូវទឹក ​សូមឱ្យសិស្ស ក៏ដូចជាអាណាព្យាបាល មុននឹងឆ្លងត្រូវពិនិត្យទូកឱ្យបានច្បាស់លាស់ ដែលអាចទុកចិត្តបាន ​បើសិននេះជាចាំបាច់ សម្រាប់អ្នកមិនចេះហែលទឹកត្រូវពាក់អាវប៉ោងការពារសុវត្ថិភាព។ ​

ក្នុងឱកាសនោះដែរ ឯកឧត្តមបានថ្លែងអំណរគុណដល់សហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានចូលរួមចំណែកក្នុងការផ្តល់នូវទីកន្លែងស្នាក់នៅ នៅតាមបណ្តាទីរួមខេត្ត និងទីរួមស្រុកមួយចំនួន និងកន្លែងផ្ញើកង់ម៉ូតូ នៅក្រៅមណ្ឌលប្រឡង ​​និងតួអង្គសំខាន់ៗ នៅក្នុងដំណើរការអង្កេតការណ៍នៃការប្រឡង ដូចជាអង្គភាពប្រឆាំងអំពើពុករលួយ ជំនួយការអប្បប្រមាទ ដែលបានចូលរួមចំណែកក្នុងការធានាបានឱ្យការប្រឡងនេះប្រព្រឹត្តិទៅដោយរលូន និងជោគជ័យ។

សូមជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ មានបេក្ខជនប្រឡងសរុបចំនួន ១២​៨​ ១៣៤ នាក់ និងមានមណ្ឌលប្រឡងចំនួន ២២១ ត្រូវជា ៥ ២២៧បន្ទប់៕

0 comments:

Post a Comment