-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Wednesday, November 2, 2022

ថវិកាប្រមាណ១១ លានដុល្លារ បានចាក់ចូលទៅក្នុងចរន្តសេដ្ឋកិច្ចក្នុងខេត្តព្រះវិហារ តាមរយៈ ការចុះកិច្ចសន្យាទិញ លក់ ដំឡូងមីស្ងួតរវាងសហគមន៍កសិកម្មចំនួន ១១នៅខេត្តព្រះវិហារ ក្នុងឆ្នាំ២០២២

ចំនួនអ្នកទស្សនា: Views

ព្រះវិហារ ៖ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ សហគមន៍កសិកម្មចំនួន១១នៅខេត្តព្រះវិហារ បានចុះកិច្ចសន្យា ទិញ លក់ ដំឡូងមីស្ងួត ជូនក្រុមហ៊ុនហង្សហាវេស អេហ្រ្គីខលឈ័រ លើបរិ មាណជាង៥ម៉ឺនតោននៅក្នុងឆ្នាំ២០២២នេះ។ពិធីនេះស្ថិតក្រោមវត្តមាន ឯកឧត្តមគីម រិទ្ធី អភិ បាលខេត្តព្រះវិហារ និងមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម លោក ប្រធានមន្ទីរក សិកម្មខេត្ត លោកនាយកក្រុមហ៊ុន លោក លោកស្រីតំណាងដៃគូអភិវឌ្ឍន៍ និងប្រជាសហគ មន៍កសិកម្មជាច្រើនរូបទៀត នៅរសៀលថ្ងៃទី0១ ខែវិច្ឆិកាឆ្នាំ២០២២។

ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានថ្លែងដោយសេចក្តីសោមនស្សរីករាយក្រៃលែង ដែលបានចូលរួមជាអធិបតីក្នុងពិធីចុះហត្ថលេខា លើកិច្ចសន្យាប្រចាំឆ្នាំ សម្រាប់ការ ទិញ ល ក់ ដំឡូងមីស្ងួត រវាងក្រុមហ៊ុនហង្សហាវេស អេហ្គ្រីខលឈ័រ ជាមួយសហគមន៍កសិកម្មនៅ ខេ ត្តព្រះវិហារនាពេលនេះ។លោកក៏បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំនិងក្រុមការងារគម្រោងពិពិធកម្មកសិកម្មកម្ពុជា ក្រុមការងារក្រុមហ៊ុនSBK និងក្រុមហ៊ុនហង្សហាវេស អេហ្គ្រី ខលឈ័រ ពិសេសមន្ទីរកសិកម្មខេត្តព្រះវិហារ ដែលបានខិតខំប្រឹងប្រែងដើម្បីឱ្យមានកម្មវិធី ចុះហត្ថលេខានេះ។

ឯកឧត្តមអភិបាលខេត្តព្រះវិហារ ក៏បានសំដែងនូវក្តីសោមនស្សរីករាយចំពោះថ្នាក់ដឹកនាំនិង ក្រុមការងារគម្រោង ដែលបានសហការយ៉ាងល្អប្រពៃ ជាមួយអាជ្ញាធរមូលដ្ឋាននិងអ្នកពាក់ ព័ន្ធហើយបានប្រឹងប្រែងយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តគម្រោង ទោះ បីជាជួបបញ្ហាប្រឈមពីការផ្ទុះរីករាលដាលជំងឺកូវីដ-១៩ក្តី ក៏បានរួមគ្នាដោះស្រាយការងារ សង្គ្រោះបន្ទាន់ ដល់អ្នករងគ្រោះដោយសារវិបត្តិនេះ តាមរយះបង្កើនផលិតកម្មស្បៀងដែល ឆាប់ឱ្យផល ដូចជាផលិតកម្មបន្លែ វារីវប្បកម្ម ចិញ្ចឹមត្រី កង្កែប ការចិញ្ចឹម មាន់ ទា ព្រមទាំង ផ្តល់ស្រះ អណ្តូង ដែលបានជួយគ្រួសារក្រីក្រអាចស្តារសេដ្ឋកិច្ចគ្រួសារឡើងវិញ។

ឯកឧត្តម គីម រិទ្ធី ថ្លែងបន្តថា ថ្ងៃនេះយើងបានចុះហត្ថលេខាលើកិច្ចសន្យា ទិញ លក់ ដំឡូង មី ស្ងួត រវាងក្រុមហ៊ុនហង្សហាវេស អេហ្គ្រីខលឈ័រ ជាមួយសហគមន៍កសិកម្មចំនួន១១ លើប រិមាណជាង៥ម៉ឺនតោន។ដែលនេះបង្ហាញពីភាពរឹងមាំនៃទីផ្សារដំឡូងមីនៅកម្ពុជា អាចនាំចេ ញទៅប្រទេសចិន នឹងអាចចូលរួមលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ តាមរយះការពង្រឹង ពង្រី កទីផ្សារផលិតផលកសិកម្ម។ ដើម្បីឱ្យកិច្ចសន្យានេះដំណើរការបានដោយរលូន ឯកឧត្តមអភិបាលខេត្តព្រះវិហារ បានណែ នាំភាគីទាំងពីរព្យាយាមអនុវត្តឱ្យបានល្អ នូវរាល់លក្ខខណ្ឌដែលបានចែងនៅក្នុងកិច្ចសន្យា ជាពិសេសប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្ម ត្រូវពន្យល់ដល់សមាជិកដែលជាផលិតករ ឱ្យបានយល់ច្បាស់នូវរាល់លក្ខខណ្ឌ រួមទាំងបរិមាណ និងគុណភាពដំឡូងមីស្ងួតដែលត្រូវផ្គត់ផ្គង់ជូនក្រុមហ៊ុន៕

ដោយ៖ គង់ សិរីរ័ត្នសម្រួលដោយ៖ដារ៉ា

0 comments:

Post a Comment