សូមស្វាគមន៍ WWW.SPS-NEWS.COM មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិតាកែវ ឃុំគរ ស្រុក ព្រៃឈ ខេត្តកំពង់ចាម ទំនាក់ទំនង Tel: 090 905 988 / 086 309 181/ 016998799


សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិតាកែវ ឃុំគរ ស្រុក ព្រៃឈ ខេត្តកំពង់ចាម ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799


Thursday, September 1, 2022

រាជរដ្ឋាភិបាលកំពុងចរចាជាមួយមិត្តចិន សាងសង់ស្ពានមួយបន្ថែមទៀតនៅម្ដុំព្រែកប្រា

ចំនួនអ្នកទស្សនា: Views

 


ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា កំពុងចរចាជាមួយមិត្តចិន ក្នុងសាងសង់ស្ពានមួយបន្ថែមទៀតនៅម្ដុំព្រែកប្រា ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍។ ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសក្នុងរាជធានីភ្នំពេញចំនួន២ តម្លៃសរុបជាង ៤៦លានដុល្លារអាមេរិក នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានឱ្យដឹងថា ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសា ធារណការនិងដឹកជញ្ជូន បានទទួលបទបញ្ជាពីរាជរដ្ឋាភិ បាលចរចាជាមួយមិត្តចិន អំពី


គម្រោងសាងសង់ស្ពានមួយ ទៀតនៅម្ដុំព្រែកប្រា ដើម្បីពង្វាងចរាចរណ៍ពីស្ពានព្រះមុនីវង្សទាំង២ និងស្ពានតាខ្មៅ ។ សម្តេចតេជោ បានបន្តថា គម្រោងសាងសង់ស្ពានមួយ ទៀតនៅម្ដុំព្រែកប្រានេះ មានប្រវែង ៨៤៥ម៉ែត្រ និងត្រូវធ្វើជា ៤គន្លង ២គន្លងទៅ និង ២គន្លងមក។ បន្ថែមពីនោះទៀត គម្រោងសាងសង់ស្ពានម្ដុំព្រែកប្រានេះ មានតម្លៃប្រហែល ៦០លានដុល្លារអាមេរិក។ សម្ដេចតេជោ បានបញ្ជាក់ថា ប្រសិនបើមិត្តចិន យល់ព្រមជាមួយនឹងគម្រោងនេះ ការដ្ឋាននេះអាចនឹងបើកដំណើរការនៅឆ្នាំ២០២៣។  « យើងនឹងកសាងស្ពានមួយទៀតនៅម្តុំ ព្រែកប្រា ហើយដោយស្ពាននេះមានប្រវែង៨៤៥ម៉ែត្រ ត្រូវធ្វើជា៤ គន្លង២ទៅ២មក ឱ្យវាធំកុំឱ្យស្ទះចរាចរណ៍លើស្ពាន ហើយតម្លៃវាប្រហាក់ប្រហែលជា ៦០លានដុល្លារ កំពុងតែចរចាគ្នាលើតម្លៃ ។ 


ប្រសិនបើយើងចាត់ទុកថា ជាអាទិភាពរបស់យើង ប្រសិនបើមិត្តចិនយល់ ព្រមជាមួយនឹងគម្រោងនេះ ការដ្ឋាននេះអាចនឹងបើកនៅឆ្នាំក្រោយ។ អ៊ីចឹងវាចាប់ពីផ្តើមពីអីមុននេះ គឺយើងឆ្លងទូកដវាចេះតែបានហើយ យើងដាក់ស្ពានមួយហើយ ក៏នៅតែស្ទះ ថែមស្ពានតាខ្មៅមួយទៀតក៏នៅតែស្ទះ ឥឡូវដាក់ព្រែកប្រាមួយទៀតដាក់អាធំតែម្តង ២ទៅ២មក ដើម្បីធានាថា ការឆ្លងកាត់ភ្នំពេញរហូតទៅដល់ខេត្តកណ្តាលវាមិនមានការរាំងស្ទះ » ។ 


សូមបញ្ជាក់ថា មកដល់ពេល នេះ កម្ពុជាមានស្ពានធំៗឆ្លង កាត់ទន្លេ សមុទ្រ ប្រមាណ ១៤ កន្លែងដែលបានស្ថាបនារួច និងដាក់ឱ្យប្រើប្រាស់ រួមមាន ស្ពានព្រះមុនីវង្ស, ស្ពានជ្រោយចង្វាទី២, ស្ពានជ្រោយចង្វាទី១, ស្ពានគីហ្សូណា, ស្ពានកោះកុង, ស្ពានព្រះមុនីវង្សថ្មី, ស្ពានព្រែកព្នៅ, ស្ពានព្រែកក្ដាម, ស្ពានព្រែកតាមាក់, ស្ពានតាខ្មៅ,ស្ពានព្រែកសំរោង, ស្ពានមេគង្គ, ស្ពានអ្នកលឿង, ស្ពានកោះធំ និងស្ពានជ្រៃធំ ៕


0 comments:

Post a Comment