-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Tuesday, August 23, 2022

សម្តេចតេជោ ហ៊ុន សែន៖ អំណាចនាយករដ្ឋមន្ត្រីមិនធ្លាក់ទៅអ្នកណាផ្សេងក្រៅពីគណបក្សប្រជាជននោះទេ

ចំនួនអ្នកទស្សនា: Views



 ភ្នំពេញ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់ថា នៅពេលសម្តេចអស់អំណាចជានាយករដ្ឋមន្ត្រីទៅមិនអាចធ្លាក់ទៅអ្នកណាផ្សេងពីគណបក្សប្រជាជនកម្ពុជានោះទេ។

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភីរបស់សាកលវិទ្យាល័យអាស៊ី-អឺរ៉ុប ប្រមាណ ៣ ០៧៥ នាក់ នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ នៅអាគារពាណិជ្ជកម្ម និងពិព័រណ៍ជ្រោយចង្វារ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា មានលោកយាយម្នាក់ទាយថា ហ៊ុន សែន នឹងបាត់អំណាចនៅពេលខាងមុខនេះ។ សម្តេចតេជោថ្លែងថា ចំណុចនេះគឺពិតប្រាកដ តែបើទាយថា ហ៊ុន សែន នឹងស្លាប់ត្រឹមត្រូវទៀត។ សម្តេចតេជោបានថ្លែងបញ្ជាក់ថា ការទាយនោះត្រូវព្រោះជីវិតមនុស្សវាគង់តែស្លាប់ហើយ គ្មានអ្នកណា ចាស់សកនោះទេ ដូច្នេះកុំឆ្ងល់ពេកសូមផ្តាំទៅវិញថាទាយនឹងត្រឹមត្រូវហើយ។

សម្តេចតេជោបញ្ជាក់បន្ថែមថា៖ «ទាយថា ហ៊ុន សែន នឹងអស់អំណាចនោះគឺត្រូវព្រោះច្បាស់ជាអស់ ហើយគ្មានអ្នកណាធ្វើនាយករដ្ឋមន្ត្រីដល់ថ្ងៃស្លាប់ ឬស្លាប់នៅតែនាយករដ្ឋមន្ត្រីនោះទេ គឺវាគង់ តែបាត់។ ប៉ុន្តែសូមបញ្ជាក់ថាវាមិនធ្លាក់ទៅលើដៃពួកអ្នកណាផ្សេងក្រៅពីគណបក្សប្រជាជនកម្ពុជានោះទេ»។ សម្តេចតេជោបានបន្ដថា សម្តេចធ្លាប់បានប្រកាសនិងត្រៀមរួចហើយ ហេតុអ្វីស្តាប់ មិនបាន។ ចំពោះការទាយនោះគឺជាការទាយត្រឹមត្រូវ។

សម្តេចតេជោបានសង្កត់ធ្ងន់ថា៖ «សូមផ្តាំថា ហ៊ុន សែន នឹងបាត់អំណាច ព្រោះថាទោះបីមិនមែនជា ហ៊ុន ម៉ាណែត ទៅចុះ ក៏មិនមែនធ្លាក់ទៅលើកដៃពួកលោកឯងដែរ គឺច្បាស់ជាអ្នកនៅក្នុងគណបក្សប្រជាជនដដែលហ្នឹង»។

ជាមួយគ្នានោះដែរ សម្តេចតេជោក៏បានលើកឡើងបន្ថែមថា មានអ្នកគេនិយាយថា សាន្ត ប៊ុនធឿន មានចរិកកែមិនឡើង តែ ហ៊ុន សែន ទេ ចរិកកែមិនឡើងទៀត «ត្រឹមត្រូវទៀត» ។ សម្តេចតេជោបានមានប្រសាសន៍ថា៖ «ហ៊ុន សែន កែមិនឡើងព្រោះហ៊ុន សែន ត្រូវការការពារសន្តិភាពសម្រាប់ព្រះរាជាណាចក្រកម្ពុជា។ ចង់ឱ្យកែ បែបណាបើ ហ៊ុន សែន កំពុងឈរនៅទីនេះដើម្បីការពារជាតិ ការពារទឹកដី ដោយសន្តិភាព ការរស់រានមាន ជីវិតរបស់ប្រជាជន»។

ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្រ្ដីក៏បានផ្តាំទៅអ្នកទាយទាំងនោះយ៉ាងដូច្នេះថា៖ «សូមផ្តាំទៅវិញថា កុំសង្ឃឹម ថា ហ៊ុន សែន កែចរិក មួយជីវិតរបស់ ហ៊ុន សែន គឺនៅតែ ហ៊ុន សែន របស់កម្ពុជា សូមផ្តាំ ទៅអ្នកឯងឱ្យច្បាស់»៕ ដោយ៖ ប៊ុនរិទ្ធ សម្រួលផ្សាយដោយ៖ dara

0 comments:

Post a Comment