-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Thursday, July 7, 2022

កម្ពុជាគ្រោងធ្វើជាម្ចាស់ផ្ទះរៀបចំកម្មវិធីប្រកួត ROBOCON លក្ខណៈអន្តរជាតិនា ឆ្នាំ២០២៣ ខាងមុខ

ចំនួនអ្នកទស្សនា: Views



ថ្ងៃទី៦ កក្តដា ២០២២​​  កម្ពុជាគ្រោងធ្វើជាម្ចាស់ផ្ទះរៀបចំកម្មវិធីប្រកួត ROBOCON លក្ខណៈអន្តរជាតិ ជាផ្លូវការនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ខាងមុខនេះ ដែលនឹង មានបេក្ខជនចូលរួមមកពី ១៦ ទៅ ១៧ ប្រទេស សរុបជាក្រុមប្រមាណ ២០ ក្រុម ហើយការប្រកួត មានរយៈពេលពេញ ១ ថ្ងៃ ។

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងឱ្យដឹងថា  ព្រឹត្តិការណ៍ដ៏សំខាន់នេះ

ក្រសួង គ្រោងគោរពអញ្ជើញ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងកម្មវិធីបើកការប្រកួត ROBOCON លក្ខណៈអន្តរជាតិនេះ។

ក្នុងឱកាសអញ្ជើញចូលជួបសំដែងការសមជាមួយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ នាទីស្តីការក្រសួងព័ត៌មាន លោក Tomohisa Arai ABU Robocon Deputy Secretariat Chief NHK Enterprises Inc.និងលោក តូម៉ូហ៊ីសា អារ៉ៃ អនុប្រធានលេខាធិការដ្ឋានរៀបចំកម្មវិធីប្រកួតរ៉ូបូត ABU Robocon មកពីទូរទស្សន៍ជប៉ុនNHK បានជម្រាបជូនពីលទ្ធផលការងារមួយចំនួនដែលប្រតិភូជប៉ុន និងភាគីកម្ពុជា ដែលមាន អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជាជាតំណាង បានធ្វើកិច្ចការងាររួមគ្នារយៈពេល២ថ្ងៃកន្លងមកនេះ ដើម្បីត្រៀមរៀបចំការប្រកួត រ៉ូបូត ជាលក្ខណៈអន្តរជាតិ ROBOCON Phnom penh Cambodia 2023 ABU Asia-Pacific Robot Contes។ ក្រុមការងារបានជម្រាបជូន ឯកឧត្តម រដ្ឋមន្រ្តី ពីនិតិវិធី វិញ្ញាសា និងផ្នែកបច្ចេកទេសផ្សេងៗជាច្រើនទៀត ជាពិសេសរកទីកន្លែងសម្រាប់រៀបចំឱ្យដំណើរការប្រកួតរ៉ូបូតអន្តរជាតិ នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជា ម្ចាស់ផ្ទះបានប្រព្រឹត្តិទៅដោយរលូននិងជោគជ័យ។

ការប្រកួត ROBOCON លក្ខណៈអន្តរជាតិ គ្រោងធ្វើឡើងនៅក្នុងខែសីហា ឆ្នាំ២០២៣ ហើយ មុនធ្វើការប្រកួតជាលក្ខណៈអន្តរជាតិ កម្ពុជាមានភារកិច្ចមួយក្នុងការរៀបចំប្រកួតរ៉ូបូតថ្នាក់ជាតិ មួយ នៅក្នុងខែមិថុនា ឆ្នាំ២០២៣ ដើម្បីជ្រើសរើសយក ២ ក្រុម សម្រាប់ត្រៀមចូលរួមធ្វើការប្រកួតជាលក្ខណៈអន្តរជាតិ នៅពហុកីឡដ្ឋានមរតកតេជោ សាលដំរី កីឡាក្នុងសាល ។

មុនកម្មវិធីប្រកួតផ្លូវការ ក៏មានការទទួលគណៈ ប្រតិភូដែលអញ្ជើញមកចូលរួមមុនរយៈ ពេល ៤ ថ្ងៃ ព្រោះមុនការប្រកួតផ្តាច់ព្រាត់ តម្រូវឱ្យក្រុមរ៉ូបូតទាំងអស់ធ្វើតេស្ត សាកល្បងដើម្បីជ្រើសរើសពូល។ ក្រៅពីនេះក៏មានដំណើរទស្សនកិច្ច វប្បធម៌ រយៈពេល ១ ថ្ងៃ ផងដែរ ៕




0 comments:

Post a Comment