-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Monday, July 11, 2022

អភិបាលខេត្តព្រះសីហនុ ណែនាំឲ្យផ្អាកការធ្វើដំណើរទៅកាន់លំហសមុទ្រ ចាប់ពីពេលនេះដោយសារបញ្ហាអាកាសធាតុ និងយកចិត្តទុកដាក់ផ្សព្វផ្សាយជូនប្រជានេសាទ

ចំនួនអ្នកទស្សនា: Views


តាមរយៈសារសំឡេងណែនាំទៅកាន់ប្រធានអង្គភាព និងមន្ដ្រីពាក់ព័ន្ធ លោក គួច ចំរើន បានប្រាប់ឲ្យហាមឃាត់ការធ្វើដំណើរតាមទូកទៅលំហសមុទ្រ កោះឆ្នេរ ក្នុងរយៈពេលនេះ ព្រោះដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ ឬការជាប់គាំងណាមួយ ដែលបង្កដោយមហន្ដរាយផ្សេងៗ ហើយសូមឲ្យរកគ្រប់មធ្យោបាយដើម្បីផ្ដល់ដំណឹងដល់បងប្អូនប្រជានេសាទ ដែលពេលនេះ ម៉ោងនេះ ពួកគាត់កំពុងស្ថិតនៅលំហសមុទ្រ តាមកោះឆ្នេរ ដើម្បីធ្វើនេសាទ។

អភិបាលខេត្តព្រះសីហនុរូបនេះ បានគូសបញ្ជាក់ទៀតថា មធ្យោបាយសម្រាប់ផ្ដល់ដំណឹងទៅកាន់ប្រជានេសាទដែលកំពុងស្ថិតនៅលំហសមុទ្រ នាពេលនេះ គឺត្រូវអនុវត្តដូចកាលពីពេលកន្លងទៅ ដោយត្រូវជូនដំណឹងបន្ទាន់ទៅកាន់ក្រុមគ្រួសារ នៃសហគមន៍ប្រជានេសាទ ហើយសូមឲ្យអ្នកពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់ចាត់ចែងការងារនេះ ឲ្យបានហ្មត់ចង់ដើម្បីការពារភាពសុខសាន្ដរបស់ប្រជាពលរដ្ឋ ប្រជានេសាទ ឬអ្នកទេសចរ។

សូមជម្រាបថា ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ដោយបញ្ជាក់ថា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី១៤ ខែកក្កដា កម្ពុជានឹងមានភ្លៀងធ្លាក់រាយប៉ាយ លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់ ពិសេសតំបន់មាត់សមុទ្រភ្លៀងខ្លាំង ខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ សូមប្រុងប្រយ័ត្នខ្ពស់។

ក្រសួងបានបញ្ជាក់ថា បន្ទាប់ពីបានធ្វើការតាមដាន ការវិវត្តស្ថានភាពអាកាសធាតុ ជាបន្តបន្ទាប់បានបង្ហាញឲ្យឃើញថា ដោយទទួលរងនូវឥទ្ធិពល ពីប្រព័ន្ធសម្ពាធទាប ITCZ ដែលអូសបន្លាយពីប្រទេសថៃភ្ជាប់ទៅនឹងសម្ពាធទាបសកម្មមួយ នៅលើសមុទ្រចិនខាងត្បូង រួមជាមួយ និងមូសុងនិរតីបក់ខ្លាំង មកលើតំបន់មាត់សមុទ្រ និងភាគខាងក្រោមកម្ពុជាផងនោះ បានធ្វើឲ្យបណ្តាខេត្ត និងរាជធានី នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ លាយឡំ ដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

ក្រសួងបន្តថា «ក្នុងនោះនៅថ្ងៃទី១១-១៤ ខែកក្កដា តំបន់មាត់សមុទ្រនឹងអាចមានភ្លៀងធ្លាក់ច្រើនជាប់បន្ត ដែលអាចធ្វើឲ្យ ផ្នែកមួយចំនួននៅក្នុងភូមិសាស្ត្រ រវាងខេត្តកោះកុង និងខេត្តព្រះសីហនុ អាចជួបប្រទះនៅជំនន់ទឹកភ្លៀង។ ទន្ទឹមនោះនៅលើផ្ទៃសមុទ្រនឹងមានភ្លៀងខ្លាំង ខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ»






0 comments:

Post a Comment