សូមស្វាគមន៍ WWW.SPS-NEWS.COM មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិតាកែវ ឃុំគរ ស្រុក ព្រៃឈ ខេត្តកំពង់ចាម ទំនាក់ទំនង Tel: 090 905 988 / 086 309 181/ 016998799


សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិតាកែវ ឃុំគរ ស្រុក ព្រៃឈ ខេត្តកំពង់ចាម ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799


Wednesday, July 13, 2022

រាជរដ្ឋាភិបាលកម្ពុជា សិក្សាធ្វើសេចក្ដីព្រាងច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម

ចំនួនអ្នកទស្សនា: Views


(ភ្នំពេញ)៖ ដោយមានគោលការណ៍ដឹកនាំរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ ដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម, លោកស្រី ចាន់ សុទ្ធាវី រដ្ឋលេខាធិការប្រចាំការ ក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារតាក់តែងសេចក្តីព្រាងច្បាប់ស្តី

ពី «អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម» បានអញ្ជើញជាអធិបតីក្នុងអង្គសិក្ខសាលាពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម។

អង្គសិក្ខាសាលាពិគ្រោះយោបល់នេះប្រព្រឹត្តទៅ រយៈពេល០២ថ្ងៃ គឺនៅថ្ងៃទី១៣-១៤ ខែកក្កដា ឆ្នាំ២០២២នេះ នៅសណ្ឋាគារហៃយ៉ាត រីជិនស៊ីភ្នំពេញ ដែលមានសមាសភាពចូលរួមមកពីតំណាងក្រសួង ស្ថាប័ននានានៅថ្នាក់ជាតិ ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល ដែលមានចំនួនសរុបប្រមាណ១៣០រូប។

ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពី «អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម» នេះ គឺជាការឆ្លើយតទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងធានាការពារសិទ្ធិ សុវត្ថិភាព និងសន្តិភាពជូនប្រជាពលរដ្ឋគ្រប់រូប។

ក្រុមការងាររៀបចំសេចក្តីព្រាងច្បាប់បានបង្កើតឡើងតាមសេចក្ដីសម្រេចលេខ ០៤៧ សសរ/គជដអ ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ ដោយមានលោកស្រី ចាន់ សុទ្ធាវី រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ ជាប្រធាន និងសមាសភាពមកពីក្រសួងយុត្តិធម៌ និងក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីទីប្រឹក្សាច្បាប់អន្តរជាតិ នៃអង្គការ Vital Strategies ដែលគាំទ្រដោយមូលនិធិ Bloomberg Philanthropies។

នៅក្នុងដំណើរការ នៃការរៀបចំសេចក្តីព្រាងច្បាប់នេះ ក្រុមការងារបានយកចិត្តទុកដាក់រៀបចំដោយធ្វើការស្រាវជ្រាវនូវគ្រប់បទបញ្ញត្តិគតិយុត្តនានា និងទិដ្ឋភាពពាក់ព័ន្ធទាំងអស់ រួមទាំងបទពិសោធន៍ល្អៗ ជាអន្តរជាតិ រហូតសម្រេចបាននូវសមិទ្ធផលដូចបានដាក់ជូនអង្គសិក្ខាសាលានាពេលនេះ។

សេចក្តីព្រាងច្បាប់នេះ គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀត ក្នុងការធ្វើទំនើបកម្មក្របខ័ណ្ឌច្បាប់ ហើយនឹងក្លាយជាឧបករណ៍គតិយុត្តិដែលមានសារសំខាន់បំផុតក្នុងការ៖

* ធានាដល់កិច្ចការពារសិទ្ធិរបស់ប្រជាពលរដ្ឋគ្រប់ៗរូប ដែលរស់នៅក្នុងដែនសមត្ថកិច្ចនៃព្រះរាជាណាចក្រកម្ពុជា
* ធានាឲ្យប្រជាពលរដ្ឋគ្រប់រូបមានអត្តសញ្ញាណតាមផ្លូវច្បាប់ តាមរយៈការផ្តល់លេខសំគាល់អត្តសញ្ញាណបុគ្គលតែមួយគត់សម្រាប់មនុស្សម្នាក់ៗ
* ធានាឲ្យមានការបង្កើតប្រព័ន្ធកំណត់អត្តសញ្ញាណប្រជាជនរួមបញ្ចូលគ្នា ដែលភ្ជាប់ជាមួយប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន ការចុះបញ្ជីស្នាក់នៅ ការចុះបញ្ជីអត្តសញ្ញាណប័ណ្ណសញ្ជាតិ
ខ្មែរ លិខិតឆ្លងដែន និងប្រព័ន្ធសញ្ជាតិ
* ធានាបាននូវការចែករំលែកទិន្នន័យច្បាស់លាស់តាមតម្រូវការរបស់ស្ថាប័នដែលមានសមត្ថកិច្ចពាក់ព័ន្ធ
* ជាមូលដ្ឋានក្នុងការរៀបចំផែនការអភិវឌ្ឍន៍ និងតាមដានភាពរីកចម្រើននៃសង្គម។

ទោះបីជាក្រុមការងារបានរៀបចំសម្រេចនូវសមិទ្ធផលដូចបានជម្រាបជូនខាងលើក៏ដោយ ដើម្បីឲ្យសេចក្តីព្រាងច្បាប់នេះ កាន់តែមានខ្លឹមសារគ្របដណ្ដប់នូវគ្រប់ទិដ្ឋភាពទាំងអស់ និងអាចដោះស្រាយនូវគ្រប់បញ្ហានៅក្នុងសង្គម ជាពិសេសអាចអនុវត្តបានប្រកបដោយប្រសិទ្ធភាពខ្ពស់ នៅពេលដែលសេចក្ដីព្រាងច្បាប់នេះ ទទួលបានការអនុម័ត ការប្រមូលធាតុចូលបន្ថែមពីអ្នកអនុវត្តច្បាប់ពាក់ព័ន្ធទាំងអស់ គឺជាកត្តាចាំបាច់បំផុត។

ក្រៅពីអង្គសិក្ខាសាលាថ្នាក់ជាតិដែលបានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃនេះ ក្រុមការងារបានរៀបចំសិក្ខាសាលាពិគ្រោះយោបល់នៅថ្នាក់ក្រោមជាតិ ចំនួនពីរវគ្គផងដែរ នៅខេត្តសៀមរាប។
លទ្ធផលដែលទទួលបានពីសិក្ខាសាលាថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិ គឺជាមូលដ្ឋានព័ត៌មានដ៏សំខាន់សម្រាប់ឲ្យក្រុមការងារយកទៅពិនិត្យផ្ទៀងផ្ទាត់ជាមួយសេចក្តីព្រាងច្បាប់ ដើម្បីស្វែងរកចំណុចដែលត្រូវបំពេញបន្ថែម៕


0 comments:

Post a Comment