-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Friday, July 1, 2022

អភិបាលខេត្ត សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុងមួយខ្សែ នៅស្រុកល្វាឯម

ចំនួនអ្នកទស្សនា: Views



 (កណ្ដាល): ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ ផ្លូវបេតុងអាមេប្រវែង ២ ០០០ម៉ែត្រ ទទឹង៩ម៉ែត្រ កម្រាស់២តឹក ឆ្លងកាត់ភូមិបារាជ និង ភូមិស្វាយជ្រំ ស្រុកខ្សាច់កណ្តាល និងភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ដែលជាចំណងដៃថ្មី ផ្តល់ជូនប្រជាពលរដ្ឋរស់នៅ ឃុំទាំងពីរ នៃស្រុកទាំងពីរខាងលើ ប្រើប្រាស់ជាផ្លូវការ ដែលធ្វើពិធីសម្ពោធនេះ ក្រោមអធិបតីភាព ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល នារសៀលថ្ងៃ២កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិថុនា ឆ្នាំ២០២២ ។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត បានមានប្រសាសន៍ថា ការកសាង និងតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ គឺជាចលករមួយដ៏ប្រសើរ ដែលជួយសម្រួលដល់លំហូរដោយសេរីគ្រប់ផ្នែកទាំងអស់លើគ្រប់វិស័យ ដើម្បីជួយទប់លំនឹងស្ថិរភាពកំណើនម៉ាក្រូសេដ្ឋកិច្ច រួមទាំងការលើកកម្ពស់កម្រិតជីវភាព និងគុណភាពជីវិតរបស់បងប្អូនប្រជាពលរដ្ឋ។

ឯកឧត្តមបន្តថា ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវបេតុងអាមេ នាពេលនេះ គឺជាសមិទ្ធផលថ្មីបន្ថែមទៀត ជាមួយនឹងសមិទ្ធផលជាច្រើនផ្សេងទៀត របស់ស្រុកល្វាឯម និងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ក្នុងវិស័យសេដ្ឋកិច្ច-សង្គម ប្រកបដោយសមធម៌ និងបរិយាប័ន្ន ស្របតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និង ប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាអគ្គមហារដ្ឋបុរស នៃព្រះរាជាណាចក្រកម្ពុជា ដែលបានកំណត់យក «មនុស្ស ទឹក ផ្លូវ ភ្លើង» ជាអាទិភាព ដើម្បីលើកកម្ពស់ផាសុកភាព និងជីវភាពរស់នៅជូនប្រជាពលរដ្ឋ។ រាជរដ្ឋាភិបាល បានយកធនធានមនុស្សជាអាទិភាព នៅគ្រប់ដំណាក់កាល នៃយុទ្ធសាស្ត្រចតុកោណ ជាពិសេសនៅក្នុងដំណាក់កាលទី៣ និងទី៤នេះ រាជរដ្ឋាភិបាល បានកំណត់យក “ ធនធានមនុស្ស ” ជាអាទិភាពទី១ ក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ « មានផ្លូវ មានស្ពាន មានក្តីសង្ឃឹម និងមានការអភិវឌ្ឍ និង មានសន្តិភាព ទើបមានអ្វីៗដូចថ្ងៃនេះ» ។

សូមបញ្ជាក់ថា ផ្លូវបេតុងអាមេប្រវែង ២ ០០០ម៉ែត្រ ទទឹង៩ម៉ែត្រ កម្រាស់២តឹក គឺជាការជួយឧបត្ថម្ភដោយលោកឧកញ៉ា គង់ ប៊ុនហាវ អគ្គនាយកក្រុមហ៊ុនបុរីវិឡាទួលសង្កែស៊ីធី និង លោកជំទាវ និងលោកឧកញ៉ា លី សេងឃាង អគ្គនាយកក្រុមហ៊ុន បុរីចតុមុខស៊ីធី និងលោកជំទាវ ៕ ដោយ ណយ នឿន (ប្រភពៈរដ្ឋបាលខេត្តកណ្តាល) សម្រួលផ្សាយដោយ៖ dara

0 comments:

Post a Comment