បន្ទាយមានជ័យ៖ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា "ខ្ញ៉ំសូមអង្វរករប្រជាពលរដ្ឋកុំបន្តកាប់ទន្រ្ទានដីព្រៃលិចទឹកបន្ថែមទៀត ដែលយើងត្រូវតែដាំព្រៃលិចទឹកឡើងវិញ "។ នេះជាការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងទិវាមច្ឆជាតិ ១ ខែកក្កដា ឆ្នាំ ២០២២ នៅអាងទឹកត្រពាំងថ្ម ភូមិត្រពាំងថ្ម ឃុំ ប៉ោយចារ ស្រុកភ្នំស្រុក ខេត្ត បន្ទាយមានជ័យ។
សម្ដេចតេជោ ហ៊ុន សែន ក៏បានណែនាំដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឲ្យពិនិត្យមើលដីកន្លែងណាដែលត្រូវដាំព្រៃលិចទឹកឡើងវិញ។
សូមជម្រាបថា កន្លងទៅសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យក្រសួង ស្ថាប័ន ពាក់ព័ន្ធ និង អភិបាលខេត្ត ជាប់ បឹង ទន្លេសាប ធ្វើការទប់ស្កាត់ និង បង្ក្រាប ជាបន្ទាន់ ចំពោះការលួចកាប់ទន្ទ្រានព្រៃ លិច ទឹក និង វាតទី យកដីនៅតាមបឹងទន្លេសាប ។ កន្លងទៅសម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ថា «ភូមិករពលរដ្ឋដែលមានយូរហើយរាប់ជំនាន់ ត្រូវផ្តល់កម្មសិទ្ធឱ្យពលរដ្ឋ មិនត្រូវដកហូតទេ ហើយក៏មិនត្រូវកាប់ទន្រ្ទាន់បន្ថែមឡើយ»៕
អត្ថបទលោក ហ៊ន សុភ័ក្រ:សម្រួលដោយ:dara
0 comments:
Post a Comment