-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Monday, May 30, 2022

អាស៊ានចាប់អារម្មណ៍ចំពោះការជំរុញវិស័យពាណិជ្ជកម្ម និងការវិនិយោគជាមួយម៉ិកស៊ិកូ

ចំនួនអ្នកទស្សនា: Views


(ភ្នំពេញ);ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ គណៈប្រតិភូនៃគណៈកម្មាធិការអាស៊ានប្រចាំនៅទីក្រុងម៉ិកស៊ិកូ (ACMC) បានទៅបំពេញទស្សនកិច្ចការងារមួយនៅរដ្ឋ Guanajuato ក្នុងគោលបំណងជំរុញវិស័យពាណិជ្ជកម្ម និងការវិនិយោគ។


គណៈប្រតិភូដែលរួមមានអ្នកតំណាងមកពីប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន ថៃ និងវៀតណាមនោះ បានចូលរួមកិច្ចប្រជុំនានាជាមួយថ្នាក់ដឹកនាំនៃទីក្រុង Guanajuato និងទីក្រុង Irapuato ទាក់ទងនឹងការអភិវឌ្ឍវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មបរទេស ទេសចរណ៍ និងអប់រំ។


អភិបាលទីក្រុង Guanajuato លោក Diego Sinhue Rodríguez Vallejo និងបណ្តាថ្នាក់ដឹកនាំមូលដ្ឋានបានពិភាក្សាគ្នាអំពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយអាស៊ាន ជាពិសេសការអភិវឌ្ឍវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍ ដែលត្រូវបានរំពឹងថានឹងជួយដល់ទីក្រុងនេះ ជាពិសេសប្រទេសម៉ិកស៊ិកូក្នុងការធ្វើពិពិធកម្មទីផ្សារនាំចេញ និងទាក់ទាញការវិនិយោគបរទេស។


ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំនៅប្រទេសម៉ិកស៊ិកូ លោក Muzafar Shah Mustafar ដែលកំពុងផ្លាស់ប្តូរធ្វើជាប្រធាន ACMC បានគូសបញ្ជាក់អំពីសក្តានុពលនៃកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យផលិតកម្ម បច្ចេកវិទ្យាព័ត៌មានវិទ្យា ការវិនិយោគ ការអប់រំ ទេសចរណ៍ និងភស្តុភារ ដោយលោកបានបញ្ជាក់ថា អាស៊ានដើរតួនាទីជាច្រកផ្លូវមួយសម្រាប់ផលិតផលម៉ិកស៊ិកូក្នុងការវាយលុកទីផ្សារអាស៊ី។


ឯកអគ្គរដ្ឋទូតវៀតណាម លោក Nguyen Hoanh Nam បាននិយាយថា ប្រទេសម៉ិកស៊ិកូ គឺជាទីផ្សារសំខាន់របស់អាស៊ានក្នុងតំបន់អាមេរិកឡាទីន ដោយលោកបានអំពាវនាវដល់សហគ្រាសនានាឱ្យជំរុញការតភ្ជាប់ និងទាញយកផលប្រយោជន៍ដែលនាំមកដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាពិសេសកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP)។


ឱកាសនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគជាមួយប្រទេសម៉ិកស៊ិកូ និងមូលដ្ឋាននានារបស់ប្រទេសនេះជាមួយអាស៊ាន ត្រូវបានដាក់សម្រាប់ពិភាក្សានៅក្នុងវេទិកាធុរកិច្ច ASEAN-Guanajuato ដែលមានការចូលរួមពីអាជីវកម្មក្នុងស្រុកចំនួន១០០។


ស្ថិតិរបស់លេខាធិការដ្ឋានសេដ្ឋកិច្ចម៉ិកស៊ិកូបានបង្ហាញថា ពាណិជ្ជកម្មរវាងម៉ិកស៊ិកូ និងឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន ថៃ និងវៀតណាម បានកើនឡើងលើសពី ២៨ប៊ីលានដុល្លារអាម៉េរិកកាលពីក្នុងឆ្នាំ២០២១៕(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី) សម្រួលផ្សាយដោយ៖dara

0 comments:

Post a Comment