សូមស្វាគមន៍ WWW.SPS-NEWS.COM មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិតាកែវ ឃុំគរ ស្រុក ព្រៃឈ ខេត្តកំពង់ចាម ទំនាក់ទំនង Tel: 090 905 988 / 086 309 181/ 016998799


សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិតាកែវ ឃុំគរ ស្រុក ព្រៃឈ ខេត្តកំពង់ចាម ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799


Monday, April 4, 2022

សម្ដេចតេជោ ហ៊ុន សែន អះអាងថា កាមេរ៉ាសុវត្ថិភាពត្រូវបានបំពាក់តាមទីសាធារណៈ នៅក្រុងសៀមរាប ដើម្បីធានាសុវត្ថិភាព

ចំនួនអ្នកទស្សនា: Views

សម្ដេចតេជោ ហ៊ុន សែន អះអាងថា កាមេរ៉ាសុវត្ថិភាពត្រូវបានបំពាក់តាមទីសាធារណៈ នៅក្រុងសៀមរាប ដើម្បីធានាសុវត្ថិភាព


(សៀមរាប)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាប បានអះអាងថា ក្នុងក្រុងសៀមរាប បានបំពាក់កាមេរ៉ាសុវត្ថិភាពនៅតាមទីសាធារណៈដើម្បីធានាសុវត្ថិភាព។

ក្នុងពិធីនាព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា អ្នកប្រព្រឹត្តអំពើអនាចារ និងការធ្វើសកម្មភាពចោរកម្មក្នុងក្រុងសៀរាម ត្រូវបញ្ចប់ទៅព្រោះអ្នកប្រព្រឹត្តមិនអាចគេចខ្លួនបានទេ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះថា «អ្នកដែលប្រព្រឹត្តអនាចារ ឬក៏ចោរលួចចោរប្លន់ គួរតែត្រូវឈប់ទៅព្រោះសេវាកាមេរ៉ាសុវត្ថិភាពពេញណែន។ ជួនកាលខ្លួនទៅបំផ្លាញកាមេរ៉ាសុវត្ថិភាពមួយដើម្បីធ្វើសកម្មភាព ស្មានតែគេយកមិនឃើញ ព្រោះកាមេរ៉ានេះបាញ់ភ្ជាប់គ្នារហូត»

បើតាមប្រសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ចាប់ពីពេលនេះតទៅ សន្ដិសុខ សុវត្ថិភាពប្រជាពលរដ្ឋនៅក្រុងសៀមរាប នឹងកាន់តែធានាបានយ៉ាងល្អប្រសើរ តាមរយៈកាមេរ៉ាសុវត្ថិភាពដែលត្រូវបានបំពាក់នៅទូទាំងក្រុងនេះ។

បន្ថែមពីនេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា កងកម្លាំងនគរបាលជាតិ ក៏កាន់តែងាយស្រួលក្នុងការគ្រប់គ្រងសភាពការណ៍៕



0 comments:

Post a Comment