-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Wednesday, April 27, 2022

រដ្ឋបាលខេត្តកែប អនុញ្ញាតឱ្យប្រតិភូក្រុមហ៊ុន អ៊ីស្គូលកម្ពុជា ជួបសំដែងការគួរសម

ចំនួនអ្នកទស្សនា: Views

  


កែប៖ កាលពីរសៀលថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២២ លោក ព្រុំ គន្ធិ អភិបាលរង ខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានទទួលជួបប្រតិភូថ្នាក់ដឹកនាំ ក្រុមហ៊ុន អ៊ីស្គូល កម្ពុជា (E-School Cambodia ) ដែលដឹកនាំដោយ លោក អ៊ិត ឈុនហេង ប្រធានក្រុមប្រឹក្សាភិបាល និងលោក អ៊ុយ ប៊ុនតារា អគ្គនាយកក្រុមហ៊ុន អ៊ីស្គូល កម្ពុជា ។

ក្នុងជំនួបសំដែងការគួរសមនោះ ថ្នាក់ដឹកនាំក្រុមហ៊ុន អ៊ីស្គូល កម្ពុជា បានធ្វើបទបង្ហាញ ទាក់ទងនឹងបេសក កម្ម និងសារសំខាន់ របស់ក្រុមហ៊ុនអ៊ីស្គូលកម្ពុជា ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មអប់រំ តាមប្រព័ន្ធអនឡាញ មានអ្នកសិក្សារហូតដល់ជាង ១មួយលាននាក់ ។

លោក អ៊ិត ឈុនហេង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន អ៊ីស្គូល កម្ពុជា បានគូសបញ្ជាក់ថា ក្រុមហ៊ុនអ៊ីស្គូល ត្រូវបានបង្កើតឡើង ក្នុងឆ្នាំ២០១៧ ដោយផ្តោតសំខាន់លើការងារអប់រំតាម ប្រព័ន្ធឌីជីថល អនឡាញ ដល់សិស្សានុសិស្ស តាមប្រព័ន្ធអប់រំរបស់ក្រសួងអប់រំ យុវជន និងកីឡា ។

លោក ប្រធានបន្ថែម ថា អ៊ីស្គូល មិនបង្កើតឡើងដើម្បីជំនួសតួនាទីរបស់សាលារដ្ឋ ឡើយតែដើម្បីបំពេញបន្ថែមនូវចំណុចដែលសិស្ស ពុំអាចចាប់បាននៅសាលា អាចសិក្សាស្រាវជ្រាវបំប៉នសមត្ថភាពបន្ថែមនៅផ្ទះ តាមអនឡាញ ស្របតាមសុភាសិត “ពេលថ្ងៃរៀនមិនគ្រប់ ពេលយប់រៀន បន្ថែម " ។

លោក អ៊ុយ ប៊ុនតារា អគ្គនាយកក្រុមហ៊ុនអ៊ីស្គូលបញ្ជាក់ថា អ៊ីស្គូល បានវិវត្តន៍ពីការសិស្សាតាមវេបសាយ រហូតបង្កើតបាននូវ Appផ្ទាល់ខ្លួន ដែលធ្វើឱ្យសិស្សានុសិស្សកាន់តែមានភាពងាយស្រួលក្នុងការសិក្សា ស្រាវជ្រាវ ធ្វើលំហាត់ តេស្តសមត្ថភាពជាដើម។ លោកអគ្គនាយកបន្តថា ស្របពេលដែលពិភពលោក ជួបវិបត្តិជំងឺឆ្លងសកលកូវីដ-១៩ ការសិក្សាតាមប្រព័ន្ធអនឡាយ បានដើរតួនាទីយ៉ាងសំខាន់ និងប្រកបដោយ ប្រសិទ្ធភាព ហើយក្នុងនោះ អ៊ីស្គូល ក៏ទទួលបានការគាំទ្រយ៉ាងខ្លាំង ដែលក្នុងឆ្នាំ២០១៧ សាលាអ៊ីស្គូល មានសិស្សត្រឹម២ម៉ឺន រហូត ដល់ឆ្នាំ២០២០ សិស្សបានកើនឡើងដល់៧០ម៉ឺននាក់ ហើយបច្ចុប្បន្ន បន្តកើនឡើងដល់ជាង ១លាន៥សែននាក់ ។ លោកអគ្គនាយកបន្ថែមថា អ៊ីស្គូល បានបណ្តុះបណ្តាលសិស្សចាប់ពីមតេយ្យសិក្សា រហូតដល់ថ្នាក់ទី១២ លើមុខ វិជ្ជាចំណេះដឹងទូទៅ ថ្នាក់ត្រៀមប្រឡង ថ្នាក់ភាសា បរទេស ថ្នាក់ជំនាញ និងថ្នាក់កុំព្យូទ័រផងដែរ។ ហើយ ក្រុមហ៊ុនកំពុង អភិវឌ្ឍឱ្យក្លាយជាសាលាអនឡាញ សម្រាប់អាស៊ាន នាពេលអនាគត។

លោក ព្រំ គន្ធិ អភិបាលរង ខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះបេសក កម្មរបស់ក្រុមហ៊ុនអ៊ីស្គូល កម្ពុជា ដែលមានកិច្ចសហការ និង គាំទ្រពីក្រសួងអប់រំ យវជន និងកីឡា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏ដូចជាសហភាព សហព័ន្ធយុវជនកម្ពុជា ដែលបង្ហាញឱ្យឃើញពីគោលជំហរយ៉ាងរឹងមាំ និងមានចក្ខុវិស័យ ច្បាល់លាល់ លើការងារអប់រំយុវជនកម្ពុជា តាមប្រព័ន្ធឌីជីថល អនឡាញ ពិសេសស្របពេល ដែលប្រទេសយើងកំពុង មានវិបត្តិជំងឺកូវីដ-១៩។

ជាមួយគ្នានេះ លោកប្រធានស្នើឱ្យក្រុមហ៊ុន អ៊ីស្គូល កម្ពុជា ត្រូវមានកិច្ចសហការល្អជាមួយរដ្ឋបាលខេត្តកែប និងមន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងអ្នកពាក់ព័ន្ធផ្សេងទៀត សំដៅបង្កឱកាសដល់យុវជន សិស្សានុសិស្សក្នុងខេត្ត បានទទួលការបណ្តុះបណ្តាលបំប៉នសមត្ថភាព ដើម្បីទទួលបានជោគជ័យល្អ ក្នុងការសិក្សា និងប្រឡងបាក់ឌុបឆ្នាំបន្តបន្ទាប់៕

0 comments:

Post a Comment