-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Friday, April 15, 2022

អបអរសាទរ ទេវតាឆ្នាំថ្មី នៅក្នុងបរិវេណសាលាខេត្តបាត់ដំបង

ចំនួនអ្នកទស្សនា: Views



បាត់ដំបង ៖  ឯកឧត្តមក្រុមប្រឹក្សា និងលោកជំទាវ ព្រមទាំងឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងលោកជំទាវ រួមជាមួយ ឯកឧត្តម លោកជំទាវ លោក លោកស្រីជា សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងនៃគណៈអភិបាលខេត្ត និងមន្ត្រីរាជការជាច្រើនរូប បានអញ្ជើញចូលរួម ក្នុងពិធីបំបួសពូនភ្នំខ្សាច់ និងត្រៀមទទួលទេវតាឆ្នាំថ្មី នៅក្នុងបរិវេណសាលាខេត្ត កាលពីព្រឹកថ្ងៃទី ១៤ ខែមេសានេះ។ 
ក្នុងឱកាសសង្ក្រាន្ត ៣ ថ្ងៃនេះ ប្រជាពលរដ្ឋ ទាំងប្រុសទាំងស្រី បាន រៀបចំពិធីការ គ្រឿងសក្ការៈបូជា អុជប្រទីបជ្វាលា ថ្វាយចំពោះព្រះរត្នត្រ័យ និងទទួលស្វាគមន៍ ទេវបុត្រ ទេពធីតា ឆ្នាំថ្មី ហើយខំលះបង់ចិត្តអាក្រក់ ចិត្តអប្រិយ ចងដោយគំនុំគុំគួន ព្យាបាទឈ្នានីសដែល នៅសេសសល់ពីឆ្នាំចាស់ សូមឱ្យរលាយសាបសូន្យ ជ្រះស្រឡះ ហើយ
ប្រព្រឹត្តតែអំពើល្អ អំពើជាកុសល ប្រកបដោយមេត្តា ករុណា មុទិតា និងឧបេក្ខា និងមានសទ្ធាជ្រះថ្លា ធ្វើបុណ្យសុន្ទរ៍ទាន តាមប្រពៃណី រក្សាសីលប្រាំ ឱ្យបានជាប់ជាប្រចាំ ទេវតានឹងឱ្យសព្វសាធុការពរ ដល់លោកអ្នក នឹងមានសិរីសួស្ដី សុភមង្គល វិបុលសុខ គ្រប់ប្រការ ចាប់ពីឆ្នាំថ្មីនេះត
រៀងទៅ។ ជាងនេះទៀត សូមឱ្យទេវតាឆ្នាំថ្មី នាំមកនូវសិរីសួស្ដីជ័យមង្គល វិបុលសុខគ្រប់យ៉ាង ជូនពរដល់ថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ក្នុងខេត្តបាត់ដំបង និងសូមឱ្យព្រះភិរុណ បង្អុរធ្លាក់ចុះមក ឱ្យបានគ្រប់គ្រាន់ និងទាន់ពេលវេលា ដើម្បីប្រជាកសិករ ប្រកបរបរកសិកម្ម និងសូមឱ្យប្រជាពលរដ្ឋ ទូទាំងខេត្តបាត់ដំបង ទទួលបាននូវការអភិវឌ្ឍន៍ និងសេដ្ឋកិច្ចក្នុង
គ្រួសារលូតលាស់ ពិសេសសូមឱ្យចៀសផុតពីជំងឺ កូវីដ១៩ ឱ្យបានគ្រប់គ្នា និងប្រកបដោយ ពុទ្ធពរទាំងបួនប្រការ កុំបីអាក់ខានឡើយ៕ 


0 comments:

Post a Comment