-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Saturday, March 12, 2022

ឯកឧត្តម សំ សារីន ប្រធានគណៈកម្មាធិការគណបក្សខេត្តកែប អញ្ជើញសំណេះសំណាល ណែនាំតម្រង់ទិស ដល់ ប្រធាន អនុប្រធាន សាខាបក្សភូមិ អង្កោល

ចំនួនអ្នកទស្សនា: Views




កែប៖ ព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ភូមិអង្កោល ស្ថិតនៅ ភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ឯកឧត្តម សំ សារីន ប្រធានគណៈកម្មាធិការគណបក្សខេត្តកែប បានអញ្ជើញសំណេះសំណាល ណែនាំតម្រង់ទិស ដល់ប្រធាន អនុប្រធាន សាខាបក្សភូមិ អង្កោល ។

ឯកឧត្តម សំ សារីន បានមានប្រសាសន៍បញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ កាន់តែខិតជិតមកដល់ហើយ សូមឱ្យប្រធាន អនុប្រធាន សាខាបក្សភូមិអង្កោល បង្កើនការយកចិត្តទុកដាក់ គ្រប់គ្រងសមាជិក សំដៅរក្សាជំហររឹងមាំ ជឿជាក់លើការដឹកនាំរបស់គណបក្ស តាមរយៈការចុះជួបផ្ទាល់ជាមួយសមាជិក សមាជិកា អនុសាខាបក្សតាមភូមិ ដើម្បីស្តាប់ សំណូមពរ កង្វល់ និងបញ្ហាប្រឈមនានានៅមូលដ្ឋាន និងរាយការណ៍មកថ្នាក់ដឹកនាំ ដើម្បីដោះស្រាយជូនគាត់ បានទាន់ពេល វេលា។ ឯកឧត្តមប្រធានបញ្ជាក់បន្ថែមថា ដើម្បីឱ្យកម្លាំងគាំទ្រគណបក្សបានរឹងមាំ ប្រធាន អនុប្រធាន សាខាបក្សភូមិ ដែលជាអ្នកនៅស្និទ្ធជាមួយប្រជាពលរដ្ឋ ត្រូវរក្សាឱ្យបាននូវអំពើល្អ ចៀសវាងការបំពានសិទ្ធិអ្នកទន់ខ្សោយ ផ្តល់នូវភាពយុត្តិធម៌ សមធម៌ ភាពស្និទ្ធស្នាល និងចាំជួយដោះស្រាយរាល់ការលំបាក ផ្តល់ភាពកក់ក្ដៅ ជូនប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ឯកឧត្តមប្រធានគណបក្សខេត្ត រំលឹកឡើងវិញនូវប្រវត្តិ នៃការរួមសុខទុក្ខរបស់គណបក្សប្រជាជន ជាមួយបងប្អូន នៅក្នុងភូមិ ឃុំអង្កោល នេះ តាំងពីបាតដៃទទេ ពីតំបន់ដែលគ្មានទឹក គ្មានភ្លើង គ្មានផ្លូវ ជីវភាពរស់នៅជួបការលំបាកគ្រប់បែបយ៉ាង រហូតដល់យើងរួមគ្នា កសាងអភិវឌ្ឍបានគ្រប់បែបយ៉ាងដូចសព្វថ្ងៃ ដែលនេះបង្ហាញឱ្យឃើញ នូវគោលការណ៍ដឹកនាំច្បាស់លាស់ របស់គណបក្សប្រជាជន មានរចនាសម្ព័ន្ធគ្រប់គ្រងត្រឹមត្រូវ និងមានគោលនយោបាយ ក្នុងការអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយ ដែលធ្វើឱ្យគណបក្សនៅតែរក្សាបាននូវ ប្រៀបខ្លាំង ប្រៀបឈ្នះ ដូច្នេះក្នុងនាមក្បាលម៉ាស៊ីនដឹកនាំគណបក្សនៅមូលដ្ឋាន សូមឱ្យបងប្អូន បន្តរក្សានូវប្រពៃណី ប្រៀបខ្លាំង ប្រៀបឈ្នះ ដូច្នេះក្នុងនាមក្បាលម៉ាស៊ីនដឹកនាំគណបក្សនៅមូលដ្ឋាន សូមឱ្យបងប្អូន បន្តរក្សានូវប្រពៃណី សាមគ្គីភាព គោរពគោលការណ៍ដឹកនាំគណបក្ស ដើម្បីឈានទៅដណ្តើមជោគជ័យ ក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខ៕


0 comments:

Post a Comment