-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Monday, March 14, 2022

ឯកឧត្តម គង់ សោភ័ណ្ឌ សម្ពោធឆ្លងមហាកុដិ វត្តត្រពាំងជ្រៃ ស្រុកកោះធំ

ចំនួនអ្នកទស្សនា: Views




កណ្តាល: ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ នៅថ្ងៃ១១កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃអាទិត្យ ទី១៣ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និង សម្តេចព្រះឧត្តមមុនី ជា សំអាង សមាជិកថេរសភា នៃពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា ព្រះអគ្គាធិការរង នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ព្រះមេគណខេត្តកណ្តាល និងជាព្រះចៅអធិការវត្តសុវណ្ណវារី (ហៅវត្តព្រែកតាទែន) បាននិមន្ត និង ចូលរួមក្នុពិធីសម្ពោធឆ្លងមហាកុដិ សមិទ្ធផលនានា និង ស្រោចព្រះសុគន្ធវារីប្រគេន ព្រះគ្រូសក្សរតនសំវរ ក្រាញ់ ម៉េងស្រ៊ី ឡើងជាព្រះគ្រូចៅអធិការវត្តត្រពាំងជ្រៃ នៅឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្តាល ។

ក្នុងឱកាសនោះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានកោតសរសើរ និងថ្លែងអំណរគុណដល់សប្បុរសជន និងពុទ្ធបរិស័ទមកពីទីជិតឆ្ងាយ ព្រះចៅអធិការវត្ត ព្រះសង្ឃ លោកអាចារ្យគណៈកម្មការវត្ត ព្រមទាំងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលបានរួបរួមសាមគ្គីកសាងមហាកុដិ និងសមិទ្ធផលនានានៅក្នុងទីអារាមនេះ ទុកសម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលកាន់ព្រះពុទ្ធសាសនាគោរពបូជា នៅវត្តត្រពាំងជ្រៃ ឃុំត្រពាំងជ្រៃ ស្រុកកោះធំ ខេត្តកណ្តាល។

ឯកឧត្តម អភិបាលខេត្ត មានប្រសាសន៍បន្តថា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននាំមកនូវសុខសន្តិភាព ដែលធ្វើឱ្យសេដ្ឋកិច្ចជាតិ ក៏ដូចជាសេដ្ឋកិច្ចគ្រួសារ របស់បងប្អូនប្រជាពលរដ្ឋ មានស្ថានភាពល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ និងនាំមកនូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បូរណភាពទឹកដី និងមានកំណើនសេដ្ឋកិច្ចជាតិ បានកើនឡើងជារៀងរាល់ឆ្នាំផងដែរ។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមបានអំពាវនាវដល់សប្បុរសជន និងបងប្អូនប្រជាពលរដ្ឋ ពុទ្ធបរិស័ទទាំងអស់ សូមចូលរួមដើម្បីថែរក្សា កសាងសម្ធិផលក្នុងព្រះពុទ្ធសាសនា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជណាចក្រកម្ពុជា ដើម្បីលើកកម្ពស់ពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ឱ្យមានការរីកចម្រើនជាលំដាប់។

មហាកុដិដែលត្រូវបានសម្ពោធឆ្លងនាថ្ងៃនេះ គឺមានបណ្តោយ ២១ម៉ែត្រ និងទទឹង ១១ម៉ែត្រ មានកម្ពស់មួយជាន់ សង់អំពីថ្ម ប្រក់ក្បឿង ។

សូមជម្រាបផងដែរថា ខេត្តកណ្តាលមានវត្ត ៣៧២វត្ត មានព្រះសង្ឃ ៦១៨៧អង្គ ក្នុងនោះមានវត្តគណៈមហានិកាយ ៣២៧វត្ត និង ព្រះសង្ឃ ៥៨២១អង្គ អាចារ្យ ១២២៨នាក់ គណៈកម្មការ ២៥២២នាក់ និងសាលាឆទាន និងសាលាបុណ្យ ៤០២កន្លែង អាស្រម ៩កន្លែង និងពុទ្ធមណ្ឌល ៤កន្លែង ៕ដោយ ណយ នឿន (ប្រភព:រដ្ឋបាលខេត្តកណ្តាល) សម្រួលផ្សាយដោយ៖ ដារ៉ា

0 comments:

Post a Comment