-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Friday, March 4, 2022

រដ្ឋបាលខេត្តកណ្ដាល ប្រគល់អង្ករដល់រដ្ឋបាលក្រុង-ស្រុកទាំង១១ ទូទាំងខេត្ត

ចំនួនអ្នកទស្សនា: Views

 កណ្ដាល: ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ សម្ភារមួយចំនួន រួមមាន៖ អង្ករ ត្រីខកំប៉ុង ទឹកត្រី ភេសជ្ជៈចម្រុះ ឈុតសម្ភារវះកាត់ អាវពេទ្យ ឃីដថ្នាំពេទ្យ និងថ្នាំចិន ត្រូវបានរដ្ឋបាលខេត្តកណ្ដាល ប្រគល់ជូនដល់រដ្ឋបាលក្រុង-ស្រុកទាំង១១ ទូទាំងខេត្តកណ្ដាល សម្រាប់យកទៅបម្រើដល់ការងារនៅក្នុងមូលដ្ឋានរៀងៗខ្លួន។ ពិធីប្រគល់អង្ករ និងសម្ភារទាំងនេះ បានប្រារព្ធធ្វើនៅព្រឹកថ្ងៃ១កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី០៣ ខែមីនា ឆ្នាំ២០២២ នៅសាលាខេត្តកណ្ដាលក្រោមវត្តមានឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល។


 ឯកឧត្តម គង់ សោភ័ណ្ឌ បានលើកឡើងថា សម្ភារដែលបានផ្ដល់ជូននៅពេលនេះ គឺទទួលបានពីសប្បុរសជននានា ដែលបានឧបត្ថម្ភជូនដល់រដ្ឋបាលខេត្តកណ្ដាល សម្រាប់បម្រើដល់ការងារនៅតាមមូលដ្ឋានក្នុងខេត្ត ហើយការផ្ដល់ជូនដល់រដ្ឋបាលក្រុង-ស្រុកទាំង១១ នៅពេលនេះ គឺឆ្លើយតបទៅនឹងតម្រូវការចាំបាច់នៅក្នុងមូលដ្ឋានផ្ទាល់ ពិសេសចំគោលដៅ និងគោលបំណងរបស់សប្បុរសជនផងដែរ។ 

 ឯកឧត្តមអភិបាលខេត្ត ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងបំពេញការងារ របស់រដ្ឋបាលឯកភាពក្រុង-ស្រុក កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ក្នុងការអនុវត្តតាមតួនាទី ភារកិច្ចរបស់ខ្លួនសម្រេចបានសមិទ្ធផលជាច្រើន លើគ្រប់វិស័យ ។ ពិសេសបានការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការផ្តល់សេវារដ្ឋបាល និងសេវាសាធារណៈ ជូនប្រជាពលរដ្ឋបានល្អប្រសើរ និងលើកទឹកចិត្តឱ្យបន្តយកចិត្តទុកដាក់អនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដែលមានលក្ខណៈសម្បត្តិ ៧យ៉ាង ឱ្យបានជាប់ជាប្រចាំនៅក្នុងមូលដ្ឋានដូចភ្លៀងរលឹម ដូចជា៖សកម្មភាព លួច ឆក់ ប្លន់ បទល្មើសគ្រឿងញៀនខុសច្បាប់ ល្បែងស៊ីសងខុសច្បាប់ ការជួញដូរមនុស្ស និង សកម្មភាពក្មេងទំនើង គ្រោះថ្នាក់ចរាចរណ៍ បរិស្ថានជាដើម។ 

បន្តជំរុញ និង លើកកម្ពស់ការផ្តល់សេវាសាធារណៈនានា ជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និង គណនេយ្យភាព ដើម្បីឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋ ដែលកាន់តែមានការកើនឡើង ក្នុងពេលដែលប្រទេសជាតិយើងកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស។ ជាងនេះទៀតត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការគ្រប់គ្រង និង ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ពិសេស

មេរោគបំប្លែងខ្លួនថ្មី អូមីក្រុង កុំឱ្យឆ្លងចូលក្នុងសហគមន៍ក្នុងទ្រង់ទ្រាយធំ ដោយត្រូវបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវវិធានការ “៣កុំ និង ៣ការពារ " របស់សម្តេចតេជោនាយករដ្ឋមន្ដ្រី ឱ្យបានជាប់ជាប្រចាំ ។ សម្ភារដែលបានផ្ដល់ជូនរដ្ឋបាលក្រុង-ស្រុក ដោយក្រុង ស្រុកនីមួយៗទទួលបាន៖ អង្ករ១០តោន, ត្រីខកំប៉ុង ៥០កេស, ទឹកត្រី៤០០យួរ, ភេសជ្ជៈចម្រុះ១៥កេស, ឈុតសម្ភារវះកាត់៥០ប្រអប់, អាវពេទ្យ ៨កេស, ឃីដថ្នាំពេទ្យ១កេស, និងថ្នាំចិន២០០ប្រអប់ ៕ដោយ ណយ នឿន (ប្រភព:រដ្ឋបាលខេត្តកណ្តាល) សម្រួលផ្សាយដោយ៖ dara


0 comments:

Post a Comment