-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Monday, February 28, 2022

នាយករដ្ឋមន្ត្រីហុងគ្រីធ្វើការត្រួតពិនិត្យនៅតាមព្រំដែន ចំពេលដែលកំពុងមានជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន

ចំនួនអ្នកទស្សនា: Views

 


ភ្នំពេញ៖ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ នាយករដ្ឋមន្ត្រីហុងគ្រី លោក វីកតូរ អរប៊ែន បានធ្វើការត្រួតពិនិត្យនៅស្ថានីយ៍ព្រំដែនមួយជាមួយប្រទេសអ៊ុយក្រែន នៅភាគខាងកើតប្រទេសហុងគ្រីកាលពីថ្ងៃសៅរ៍ ហើយបានពិគ្រោះជាមួយអាជ្ញាធរមូលដ្ឋាន និងឆ្មាំព្រំដែន បន្ទាប់ពីមានជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន។

លោក អរប៊ែន បាននិយាយទៅកាន់អ្នកសារព័ត៌មាននៅចម្ងាយពីរបីរយម៉ែត្រពីទឹកដីអ៊ុយក្រែនដែលនៅម្ខាងនៃផ្លូវមួយថា «សង្រ្គាម គឺនៅជិតយើងនេះ ដូច្នេះយើងត្រូវតែមានការដាក់វិន័យខ្លាំងនៅទីនេះ»។

បច្ចុប្បន្ននេះ លំហូរនៃប្រជាជនដែលចាកចេញពីអ៊ុយក្រែន គឺមិនដូចទៅនឹងរលកនៃការធ្វើចំណាកស្រុកក្នុងឆ្នាំ២០១៥ នោះទេ ប៉ុន្តែ លោក អរប៊ែន បានព្រមានថា វាអាចនឹងផ្លាស់ប្តូរនៅពេលអនាគត ដោយ«សម្រាប់រយៈពេលនេះ សង្រ្គាមនឹងអាចវិលត្រលប់មកវិញនៅក្នុងប្រទេសអ៊ុយក្រែន ប៉ុន្តែប្រសិនបើសេណារីយ៉ូដ៏អាក្រក់បំផុតនឹងកើតមានឡើង នោះវានឹងអាចរាលដាលដល់តំបន់ជិតខាងរបស់យើង ហើយយើងនឹងត្រូវតែមានវិន័យកាន់តែខ្លាំងដើម្បីគ្រប់គ្រងវា»។

លោក អរប៊ែន បានជូនដំណឹងថា លោកបានពិគ្រោះយោបល់ជាមួយអភិបាលក្រុង និងមន្ត្រីក្នុងតំបន់ ហើយបានសន្យាថា រដ្ឋាភិបាលកណ្តាលនឹងផ្តល់ឱ្យពួកគេនូវអ្វីគ្រប់យ៉ាងដែលពួកគេគួរតែមាន។

តង់ពណ៌សត្រូវបានគេដំឡើងនៅលើដងផ្លូវដើម្បីផ្តល់ទឹក អាហារ និងភួយដល់ស្ត្រី និងកុមារអ៊ុយក្រែនដែលមកដល់ព្រំដែននេះ។

ម៉ាស៊ីនកម្តៅចល័តចំនួនពីរក៏ត្រូវបានតម្លើងផងដែរ ដើម្បីផ្តល់ភាពកក់ក្តៅដល់អ្នកដែលមកដល់ដោយថ្មើរជើង។

មនុស្សប្រហែលរាប់សិបនាក់បានចូលទៅក្នុងប្រទេសហុងគ្រីបន្ទាប់ពីមានប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីនៅភាគខាងកើតអ៊ុយក្រែន ពួកគេភាគច្រើនមានសាច់ញាតិនៅក្នុងប្រទេសហុងគ្រី ហើយមនុស្សជាច្រើនគ្រាន់តែឆ្លងកាត់ប្រទេសនេះប៉ុណ្ណោះ។

គិតត្រឹមព្រឹកថ្ងៃសៅរ៍ អាជ្ញាធរក្នុងតំបន់បានប៉ាន់ប្រមាណថា មានមនុស្សចំនួន ១ ៦០០នាក់បានឆ្លងព្រំដែនពីអ៊ុយក្រែនមក៕(ប្រភព People’s Daily បកប្រែដោយលោក យា ចិន្តាខន្តី) សម្រួលផ្សាយដោយ៖ ដារ៉ា

0 comments:

Post a Comment