-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Friday, February 25, 2022

រដ្ឋបាលខេត្តកណ្ដាល រៀបចំសិក្ខាសាលាស្តីពីការពង្រឹងលទ្ធិប្រជាធិបតេយ្យសម្រាប់ប្រជាជន

ចំនួនអ្នកទស្សនា: Views



កណ្តាល: ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ រដ្ឋបាខេត្តកណ្តាលបានរៀបចំសិក្ខាសាលាតាមប្រព័ន្ធបញ្ចូនសំឡេង និងរូបភាព ស្តីពីការពង្រឹងលទ្ធិប្រជាធិបតេយ្យសម្រាប់ប្រជាជន ដោយយកតាមបទពិសោធន៍ និង ការអនុវត្តនៅប្រទេសចិន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅសាលាខេត្តកណ្តាល។ សិក្ខាសា លានេះ ដោយមានការអញ្ជើញចូលរួម ឯកឧត្តម ង៉ាន់ ចំរើន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍន៍ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ

 ឯកឧត្តម ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និង លោក នូវប៉េង ច័ន្ទតារា អភិបាលរងខេត្ត។ សម្រាប់ប្រធានបទក្នុងអង្គសិក្ខាសាលារួមមាន៧ប្រធានបទ ប្រធានបទទី១ បទពិសោធន៍ជាប្រវត្តិសាស្រ្តនៃ “លទ្ធិប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើការទាំងមូល" (ដំណើរការអភិវឌ្ឍន៍នៃលទ្ធិប្រជាធិបតេយ្យរបស់ចិន)។ ប្រធានបទទី២ ការរៀបចំស្ថាប័ននៃ “លទ្ធិប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូល" (ប្រព័ន្ធអភិបាលកិច្ចជាតិ ធានាភាពជាម្ចាស់របស់ប្រជាជន)។

 ប្រធានបទទី៣ ការអនុវត្តជាក់លាក់នៃ “លទ្ធិប្រជា ធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូល" (ការបោះឆ្នោតតាមបែបប្រជាធិបតរយ្យ ការពិគ្រោះយោបល់ ការសម្រេចចិត្ត ការគ្រប់គ្រង និងការត្រួតពិនិត្យជាមួយខ្សែសង្វាក់ពេញលេញ និងការគ្រប់ដណ្តប់)។ ប្រធានបទទី៤ ដំណើរការទាំងមូលនៃលទ្ធិប្រជាធិបតេយ្យរបស់ប្រជាជនក្នុងការអនុវត្តតាមមូលដ្ឋាន ដែលរួមមានការសាងសង់ និងប្រតិបត្តិការ មជ្ឍមណ្ឌលសេវាកម្មរដ្ឋាភិបាលមូលដ្ឋាន និងការអនុវត្តបច្ចកវិទ្យា ទិន្នន័យធំ(big data)។ល។ ប្រធានបទទី៥ ដំណើរការទាំងមូលនៃលទ្ធិប្រជាធិបតេយ្យក្នុងការអនុវត្តតាមមូលដ្ឋាន រួមមាន ការគ្រប់គ្រងធនធានមនុស្សរបស់រដ្ឋាភិបាលមូលដ្ឋាន។ 

ប្រធានបទទី៦ ដំណើការទាំងមូលនៃលទ្ធិប្រជាធិបតេយ្យរបស់ប្រជាជនក្នុងការអនុវត្តតាមមូលដ្ឋាន រួម មាន ដំណើការទាំងមូលនៃលទ្ធិប្រជាធិបតេយ្យរបស់ប្រជាជន និងស្វ័យភាពរបស់ អ្នក ភូមិក្នុងការអភិវឌ្ឍសមាជប្រជាជននៅតាមឃុំ សង្កាត់។ ចំពោះប្រធានបទទី៧ ការអនុវត្តកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។ ក្នុងអង្គសិក្ខាសាលាស្តីពីការពង្រឹងលទ្ធិប្រជាធិបតេយ្យសម្រាប់ប្រជាជន ក៏មាន ការចូលរួមពីសំណាក់ អង្គភាព មន្ទីរ ស្ថាប័ន ជុំវិញខេត្ត និងបណ្តាស្រុកក្រុងទាំង១១ របស់ខេត្តកណ្តាល ផងដែរ។ ដោយ៖ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល) សម្រួលផ្សាយដោយ៖ dara



0 comments:

Post a Comment