-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Friday, November 12, 2021

អភិបាលខេត្តកំពង់ធំ ចែកអំណោយដល់ពលរដ្ឋដែលមានជីវភាពខ្វះខាត៣០គ្រួសារនៅសង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន

ចំនួនអ្នកទស្សនា: Views


(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានចូលរួមចែកអំណោយជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ៣០គ្រួសារ នៅសង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ថ្វីដ្បិតតែនេះជាអំណោយបន្តិចបន្តួច ប៉ុន្តែអាចជួយសម្រួលការលំបាករបស់ប្រជាពលរដ្ឋបានមួយគ្រា។

នាឱកាសចែក-ទទួលអំណោយនារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ នោះ លោក ងួន រតនៈ រួមទាំងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ធំ បានគោរពថ្លែងអំណរគុណ និងអរគុណចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានផ្តល់វ៉ាក់សាំងការពារជំងឺកូវីត១៩ ដល់ប្រជាពលរដ្ឋគ្រប់រូប ទាំងជនជាតិខ្មែរនិងបរទេសដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជាដោយឥតគិតថ្លៃបានយ៉ាងរហ័ស មិនថាចំពោះប្រជាពលរដ្ឋទូរទៅដែលគ្រប់អាយុដែលបានកំណត់នោះទេ ថែមទាំងកុមារតូចៗត្រូវបានផ្ដល់ឱកាសទទួលបាននូវការចាក់វ៉ាក់សាំងកូវីដ១៩ ជាហូរហែបន្តបន្ទាប់ទៀត។

លោក ងួន រតនៈ បានបន្តថា ទាំងនេះពិតជាបានស្តែងឱ្យឃើញពីការគិតគូរ ការយកចិត្តទុកដាក់នឹងការទទួលខុសត្រូវខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាជូនចំពោះប្រជាជាតិទាំងមូល។

លោក ងួន រតនៈ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់សូមកុំភ្លេចអនុវត្តតាមសេចក្តីប្រកាសរបស់រាជរដ្ឋាភិបាលគឺ ៣កុំ និង៣ការពារ ទោះបីបានទទួលវ៉ាក់សាំងរួមហើយក៏ដោយ៕

0 comments:

Post a Comment