-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Sunday, November 21, 2021

ខេត្តកែប មានពលរដ្ឋទៅកម្សាន្តកើនឡើង ១០០.៦៧% ធៀបនឹងឆ្នាំមុន ក្នុងឱកាសបុណ្យអុំទូក

ចំនួនអ្នកទស្សនា: Views


(កែប)៖ ឆ្នេរសមុទ្រ និងឆ្នេកោះនៃខេត្តកែប មានប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ ទៅលេងកម្សាន្តយ៉ាងច្រើនកុះករ ក្នុងរយ:ពេល៣ថ្ងៃ បេីគិតចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០២១ នាឱកាសព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតព្រះទីប និងសំពះព្រះខែ ខណៈសន្តិសុខមានដំណើរការយ៉ាងល្អប្រសើរ ក្រោមដំបូលសន្តិភាព នៃការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានបញ្ជាក់ឲ្យដឹងថា បេីគិតចាប់ពីថ្ងៃទី១៨ ដល់ម៉ោង ៤រសៀល ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ ដែលមានរយះពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតព្រះទីប និងសំពះព្រះខែ ក្នុងភូមិសាស្ត្រខេត្កកែប មានស្ថានភាពល្អប្រសើរណាស់ ពាក់ព័ន្ធសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវជាតិ អន្តរជាតិផងដែរ មិនមានគ្រោះថ្នាក់ ឬឧប្បត្ដិហេតុអ្វីកើតឡើងជាយថាហេតុគួរឲ្យកត់សម្គាល់នោះទេ។

លោកអភិបាលខេត្តបន្ថែមថា «ចំពោះភ្ញៀវទេសចរ ក្នុងរយៈពេលបីថ្ងៃនេះ ខេត្តកែបបានទទួលភ្ញៀវទេសចរជាតិ និងបរទេស សរុបចំនួន ៧៥,៨៦៥នាក់ ធៀបនឹងឆ្នាំ២០២០ កេីនឡេីង១០០.៦៧% ។ ភ្ញៀវទេសចរ ជាតិ ចំនួន ៧៥,១៩៨នាក់ ធៀបនឹងឆ្នាំ២០២០ កេីនឡេីង ១០០.២១% និងភ្ញៀវទេសចរ បរទេស មានចំនួន ៦៦៧នាក់ ធៀបនឹងឆ្នាំ២០២០ កេីនឡេីង ១៧០%»

លោកបន្តថា សម្រាប់ មធ្យោបាយ ធ្វើ ដំណើរ រថយន្តសរុបចំនួន ៩,១៣៩គ្រឿង ក្នុងនោះ រថយន្តតូចចំនួន៥,៥២៧គ្រឿង រថយន្តមធ្យមចំនួន៣,៥២៦គ្រឿង និងរថយន្តធំចំនួន ៨៦គ្រឿង ៕


0 comments:

Post a Comment