-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Monday, October 11, 2021

ពលរដ្ឋងាយរងគ្រោះ និងរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ចំនួន១១៨គ្រួសារ ក្នុងស្រុកបន្ទាយមាស បានទទួលអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា

ចំនួនអ្នកទស្សនា: Views

 


កំពត៖ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១

ឯកឧត្តម ជាវ តាយ អភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពតរួមដំណើរដោយសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ដើម្បីផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះ និងរងផលប៉ះពាល់ដោយសារជំងឺឆ្លងកូវីដ១៩ ចំនួន ១១៨គ្រួសារ នៅក្នុងស្រុកបន្ទាយមាស ដែលពិធីនេះធ្វើឡើងនៅ វត្តសំរោង ក្នុងឃុំសំរោងលើ ស្រុកបន្ទាយមាសខេត្តកំពត។

មានប្រសាសន៍សំណេះសំណាលឯកឧត្តម ជាវ តាយអភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បាននាំមកនូវការផ្ដាំផ្ញើសួរសុខទុក្ខដោយក្ដីនឹករលឹក

របស់សម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះប្រជាពលរដ្ឋ នាឱកាសនោះ ។ ដែលជានិច្ចជាកាលសម្ដេចទាំងទ្វេ តែងតែគិតគូរ ជាប់ជានិច្ចពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ទូទាំងប្រទេស ដែលជួបការលំបាក ខ្វះខាត មានជំងឺ ចាស់ជរា ស្ត្រី មេម៉ាយកូនច្រីនក្នុងបន្ទុក ជនងាយរងគ្រោះ និងជនរងគ្រោះក្នុងស្ថានភាពដោយសារជំងឺកូវីដ១៩ ព្រមទាំងប្រជាពលរដ្ឋដែលជួបគ្រោះមហន្តរាយផ្សេងៗគ្រប់ពេលវេលា ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយ ហើយក៏មិនដែលទុកចោលឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារដាច់ស្បៀងអាហារនិងគ្មានអាជ្ញាធរសមត្ថកិច្ចដឹងឮឬដោះស្រាយឡើយ។ ជាក់ស្តែងក្នុងអំឡុងពេលដែលពិភពលោក ក៏ដូចជាកម្ពុជាយើងទទួលរងនូវវិបត្តិការឆ្លងរីករាលដាលនូវជំងឺកូវីដ១៩ សម្តេចទាំងទ្វេរបានខិតខំប្រឹងប្រែង អស់កម្លាំងកាយចិត្ត ដើម្បីការពារសុខមាលភាពនិងអាយុជីវិតរបស់ប្រជាពលរដ្ឋគ្រប់រូប តាមរយៈការផ្ដល់សាច់ប្រាក់ជូនគ្រួសារប្រជាពលរដ្ឋក្រីក្រ និងបានការដាក់ចេញវិធានការសំខាន់ៗរួមនឹង បទបញ្ជា ក្នុងការធ្វើយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ១៩ ពិសេសការស្វែងរកវ៉ាក់សាំងយកមកចាក់ជូនប្រជាពលរដ្ឋ និងជំរុញប្រជាពលរដ្ឋគ្រប់រូបឱ្យទៅទទួលការចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នា ដើម្បីធ្វើយ៉ាងណាឱ្យមានភាពស៊ាំនឹងជំងឺកូវីដ១៩ក្នុងសហគមន៍ សំដៅឱ្យការរស់នៅតាមគន្លងថ្មី ឈានទៅរកការបើកឱ្យដំណើរប្រទេសជាធម្មតាឡើងវិញនាពេលខាងមុខដ៏ខ្លីនេះ។

ឯកឧត្តមជាវ តាយក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ថែរក្សាអនាម័យសុខភាពឲ្យបានល្អ និងប្រឹងប្រែងប្រកបរបររកស៊ី បង្កបង្កើតផល ដើម្បីជួយសម្រាលជីវភាពឲ្យបានកាន់តែប្រសើរ នឹងត្រូវបន្តចូលរួមអនុវត្តន៍ឱ្យបាននូវវិធានសុវត្ថិភាពសុខាភិបាល ៣កុំ ៣ការពារឱ្យបានជាប់ជាប្រចាំ។

អំណោយដែលផ្តល់ជូនពលរដ្ឋទាំង ១១៨គ្រួសារ ក្នុងគ្រួសារៗទទួលបាន៖ អង្ករ២៥គីឡូ ត្រីខ១០កំប៉ុង ទឹកត្រី ១យួរ មី១កេស ម៉ាសក្រណាត់បោកទឹកប្រើបានចំនួន១០ និងថវិកាមួយចំនួនផងដែរ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តកំពត សម្រួលផ្សាយដោយ៖ dara

0 comments:

Post a Comment