-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Saturday, October 30, 2021

ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង អញ្ជើញជួបសំណេះសំណាលជាមួយក្រុមកីឡាករ និងចុះកិច្ចព្រមព្រៀងរវាងកីឡាករជាមួយនឹងក្លិបបាល់ទាត់ឫទ្ធិសែន Rithisen FC

ចំនួនអ្នកទស្សនា: Views

កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១នេះ ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង រួមជាមួយឯកឧត្ដម ស៊ីវ រុន សមាជិកក្រុមប្រឹក្សាខេត្ត បានជួបសំណេះសំណាលជាមួយក្រុមកីឡាករ និងចុះកិច្ចព្រមព្រៀងរវាងកីឡាករជាមួយនឹងក្លិបបាល់ទាត់ឫទ្ធិសែន (Rithisen FC) ដោយមានការអញ្ជើញចូលរួមពីលោកឧកញ៉ា រស់ សុវណ្ណវាសនា ប្រធានកិត្តិយសក្លឹប និងលោក សាន់ យូ ប្រធានក្លិបបាល់ទាត់ឫទ្ធិសែន។

ក្លិបបាល់ទាត់ឫទ្ធិសែនត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៥ ក្នុងនាមជាក្លិបបាល់ទាត់មួយតំណាងឲ្យខេត្តកំពង់ឆ្នាំង។ ចាប់តាំងពីឆ្នាំ២០០៥ ដល់ឆ្នាំ២០១១ ក្លិបបាល់ទាត់ឫទ្ធិសែនបានបោះជំហានជាបន្តបន្ទាប់ ចាប់ពីការប្រកួតកម្រិតភូមិភាគ រហូតដល់ការប្រកួតនៅលីកកំពូលរបស់កម្ពុជា។ ចន្លោះឆ្នាំ២០១១ ដល់មុនឆ្នាំ២០២០ ក្លិបត្រូវបានផ្អាកដំណើរការជាបណ្ដោះអាសន្ន ហើយចាប់ពីឆ្នាំ២០២០ ដោយមានការគាំទ្រពីសំណាក់ថ្នាក់ដឹកនាំខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ឆ្នាំង សប្បុរសជន និងមហាជន ក្លិបបាល់ទាល់ទាត់ឫទ្ធិសែនត្រូវបានដំណើរការឡើងវិញ។ បច្ចុប្បន្នក្លិបកំពុងរៀបចំក្រុមកីឡាករដើម្បីចូលរួមការប្រកួតបាល់ទាត់ពានរង្វាន់ថ្នាក់ជាតិ លំដាប់ទី២ រដូវកាលឆ្នាំ២០២១ ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ។

ក្នុងនាមថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ឯកឧត្ដមអភិបាលខេត្តកំពង់ឆ្នាំង បានប្រកាសគាំទ្រយ៉ាងពេញទំហឹងគ្រប់សកម្មភាពកីឡានៅក្នុងខេត្ត ដើម្បីសុខមាលភាពរបស់ប្រជាពលរដ្ឋបានកាន់តែល្អប្រសើរ យុវជនចៀសឆ្ងាយពីគ្រឿងញៀន និងអំពើឧបាយមុខផ្សេងៗ សង្គមជាតិកាន់តែមានការអភិវឌ្ឍរីកចម្រើន។ ដើម្បីជាការលើកទឹកចិត្តដល់ក្លិបបាល់ទាត់ឫទ្ធិសែន គ្រូបង្វឹក និងក្រុមកីឡាករ ឯកឧត្ដម បានឧបត្ថម្ភថវិកាចំនួន ១០លានរៀលដល់ក្លិប ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង សម្រួលផ្សាយដោយ៖ dara


លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ផ្តួចផ្តើម​​ធ្វើអង្គកឋិនទាន ដើម្បីប្រមូលបច្ច័យកសាងសមិទ្ធផល នៅក្នុងវត្តទួលសង្កែ

ចំនួនអ្នកទស្សនា: Views



 ភ្នំពេញ : ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្ដីក្រសួងទំនាក់​ទំនង​ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និង​លោកជំទាវ លោកជំទាវ អាន្នី សុខអាន លោកជំទាវឧកញ៉ា អ៊ឹង ស៊ីស្រ៊ន ឧបាសក ឧបាសិកា និងអាចារ្យគណៈកម្មការវត្តទួលសង្កែ បានរៀបចំពិធីអង្គកឋិនទាននៅវត្តទួលសង្កែ ក្នុងខណ្ឌ​ឬស្សីកែវ រាជធានីភ្នំពេញ នាព្រឹក​ថ្ងៃសុក្រ ៨រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១។

អង្គកឋិនទានសាមគ្គី បានវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាស ក្នុងពុទ្ធសីមា ដើម្បីប្រមូលបច្ច័យកសាងសមិទ្ធផលនានា ទុកជាគរុភណ្ឌក្នុងវត្តទួលសង្កែ ដែលស្ថិតនៅខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

សូមជម្រាបជូនថា ការរៀបចំផ្តួចផ្តើមអង្គកឋិនទាននេះ ក៏បាន​ឧទ្ទិសជូននូវបុណ្យ​កុសល​ទាំងឡាយ ដែលកើតពីសទ្ធាជ្រះថ្លាធ្វើបុណ្យកឋិនទានសាមគ្គីនេះ ជូនចំពោះជីដូន​ជីតា ញាតិកាទាំងប្រាំពីសណ្តានដែលបានចែកឋាន ទៅកាន់លោកខាងមុខ ព្រមទាំងបានជូន​នូវបុណ្យកុសលចំពោះឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី និងពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត ជាអ្នកផ្តើមបុណ្យ សូមបានសុខ ចំរ៉ុងចំរើនជារៀង​រហូតទៅ៕


Friday, October 29, 2021

ក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ រួមគ្នាជាមួយភាគីពាក់ព័ន្ធ រៀបចំប្រារព្ធទិវាពិភពលោក ដើម្បីសុវត្ថិភាព និងសុខភាពការងារ

ចំនួនអ្នកទស្សនា: Views


(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមនិងភាគីពាក់ព័ន្ធ ដែលមានតំណាងស្ថាប័នរដ្ឋាភិបាល តំណាងកម្មករនិយោជិត សហជីព សមាគមនិយោជក និងអង្គការជាដៃគូជាតិ អន្តរ ជាតិប្រមាណជា ១ ៣០០ នាក់ បានមកជួបជុំគ្នាតាម រយៈប្រព័ន្ធវីដេអូអនឡាញ (Zoom) ដើម្បីរៀបចំប្រារព្ធទិវាពិភពលោក ដើម្បីសុវត្ថិ ភាព និងសុខភាពការងារ ឆ្នាំ២០២១ ក្រោមប្រធានបទ “ត្រៀមទុកជាមុន រៀបចំឆ្លើយ តបទៅនឹងវិបត្តិ៖ ស្តារឡើង វិញនូវប្រព័ន្ធគ្រប់គ្រងសុវត្ថិ ភាព និងសុខភាពការងារជាតិ ប្រកបដោយប្រសិទ្ធភាព” ។

 ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាអធិបតីនៅក្នុងទិវាពិភព លោកនេះ មានប្រសាសន៍ថា ការរៀបចំទិវាពិភពលោកនេះ គឺក្នុងគោលបំណង ដើម្បីចូល រួមផ្សព្វផ្សាយពីស្ថានភាព និងទំហំបញ្ហានៃគ្រោះថ្នាក់ការងារ និងការបាត់បង់ជីវិតរបស់កម្មករនិយោជិត ជាពិសេសផលប៉ះពាល់ទៅនឹងស្ថានភាពសេដ្ឋកិច្ចគ្រួសារ និងសង្គម ជាតិ ។

 បង្កើនការយល់ដឹង និងកិច្ចសហប្រតិបត្តិការស្តីពីសុវត្ថិភាពនិងសុខភាពការងារដល់ស្ថាប័នរដ្ឋ អង្គការជាតិ អង្គការអន្តរជាតិជាដៃគូ សមា គមនិយោជក សហជីព និងកម្មករនិយោជិត ដើម្បីលើក កម្ពស់វប្បធម៌នៃការបង្ការសុវត្ថិភាព និងសុខភាពការ ងារនៅកន្លែងធ្វើការ និងជំរុញការលើកកម្ពស់បន្ថែមចលនា ទាក់ទាញការគាំទ្រផ្នែកនយោ បាយ និងថវិកាក្នុងការបង្ការ និងកាត់បន្ថយការបាត់បង់ជីវិត គ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈនៅទូទាំងពិភព លោក។ 

 ឯកឧត្តមបានបន្តថា នេះជាឆ្នាំទី១៦ ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំទិវាពិភពលោក ដើម្បីសុវត្ថិភាព និងសុខភាពការងារ ក្រោមកិច្ចសហការផ្នែកបច្ចេកទេស ជាមួយអង្គការអន្តរជាតិ ខាងការងារ (ILO) តាមរយ:គម្រោងលើក កម្ពស់ស្តង់ដារសុវត្ថិភាព និងសុខភាពការងារ ក្នុងវិស័យសំណង់ (ILO-OSH) និងគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (ILO-BFC) និងក្នុងគោលបំណងជំរុញគ្រប់ភាគីពាក់ព័ន្ធដើម្បីរៀបចំ ផែនការឆ្លើយតប និងវិធាន ការចាំបាច់នានា ក្នុងការទប់ ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩នៅកន្លែងធ្វើការ។ ឯកឧត្តមបានបញ្ជាក់ថា ឆ្នាំ នេះគឺជាឆ្នាំទី២ហើយ ដែលកម្ពុជាប្រារព្ធពិធីនេះឡើងតាមប្រព័ន្ធវីដេអូអនឡាញ ដោយ សារការរីករាលដាលនៃជំងឺកូវីដ-១៩។

 រហូតមកដល់ពេល នេះ ជំងឺកូវីដ-១៩ ជាជំងឺឆ្លងរាតត្បាតជាសាកល និងបន្តប៉ះពាល់ ស្ទើរតែទូទាំងពិភព លោក ហើយត្រូវបានគេចាត់ ទុកជំងឺនេះជាបញ្ហាធំមួយដែលធ្វើឱ្យពិភពលោក ខ្វល់ ខ្វាយជាខ្លាំង ដោយសារវាធ្វើឱ្យប៉ះពាល់ដល់អាយុជីវិតមនុស្ស សេដ្ឋកិច្ច សុខុមាល ភាពសង្គម វិបត្តិផ្លូវចិត្ត សង្គមជាដើម និងបានបន្តរហូតមក ដល់ពេលនេះ។

 រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញជាបន្តបន្ទាប់នូវវិធានការក្នុងការប្រយុទ្ធប្រឆាំងនិងគ្រប់គ្រងស្ថានភាពជំងឺកូវីដ-១៩ រួមមានទាំងវិធានការសុខាភិបាល វិធាន ការរដ្ឋបាល និងវិធានការចាំ បាច់ ដទៃផ្សេងទៀត ដើម្បីគ្រប់គ្រងសភាពការណ៍ទាំងសង្គម និងសេដ្ឋកិច្ច ក្នុងនោះការចាក់វ៉ាក់សាំង ជាយុទ្ធសាស្រ្តដ៏សំខាន់មួយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានស្វះស្វែងរកទិញវ៉ាក់សាំងពីបណ្តាប្រភពនានា ក៏ដូចជាការទទួលបាននូវជំនួយផ្សេងៗដើម្បីយកមកចាក់ជូនប្រជា ពលរដ្ឋដោយឥតគិតថ្លៃ តាម រយៈ យុទ្ធសាស្រ្ត “ផ្ការីក” ដើម្បីបង្កើតភាពស៊ាំសហគមន៍និងឈានទៅបន្ត ជំរុញលំនឹងអាជីវកម្ម និងធុរកិច្ច ឡើងវិញ៕



សាខាពន្ធដារខេត្តប៉ៃលិន បើកសិក្ខាសាលាតាមប្រព័ន្ធអនឡាញស្តីពី កាតព្វ កិច្ចសារពើពន្ធ និងកាតព្វកិច្ចចុះបញ្ជីសកម្មភាពអាជីវកម្ម ដោយឡែក របស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល

ចំនួនអ្នកទស្សនា: Views



ប៉ៃលិន៖ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ សាខាពន្ធដារខេត្តប៉ៃលិន បានបើកសិក្ខាសាលាតាមប្រព័ន្ធអនឡាញ (Zoom Meeting) ស្តីពីកាតព្វកិច្ចសារពើពន្ធ និងកាតព្វកិច្ចចុះ បញ្ជីសកម្មភាពអាជីវកម្មដោយឡែក របស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលរៀបចំឡើងដោយនាយ កដ្ឋានអ្នកជាប់ពន្ធតូច និងមធ្យម នៃអគ្គនាយកដ្ឋានពន្ធដារ និងមានការអញ្ជើញចូលរួមពីសំណាក់លោក ផាវឌី ណូរិន ប្រធានសាខាពន្ធដារខេត្ត និងលោក លោកស្រី តំណាងអង្គការ សមាគមនៅក្នុងខេត្តប៉ៃលិនផងដែរ។

 លោក ផាវឌី ណូរិន ប្រធានសាខាពន្ធដារខេត្តប៉ៃលិន បានមានប្រសាសន៍លើក ឡើងថា ការបើកសិក្ខាសាលារបស់អគ្គនាយកដ្ឋានពន្ធដារ នៅពេលនេះ មានសារសំខាន់ណាស់ សម្រាប់អង្គការ ឬ សមាគម និងម្ចាស់អាជីវកម្មទាំងអស់ ក្នុងការបំពេញកាតព្វកិច្ចបង់ពន្ធ បានត្រឹម ត្រូវតាមច្បាប់។ លោកប្រធានសាខា បានមានប្រសាសន៍បញ្ជាក់ថា៖

 គោលដៅរបស់អគ្គនាយកដ្ឋានពន្ធដារក៏ដូចជាសាខាពន្ធដារខេត្ត គឺខិតខំយកចិត្តទុកដាក់ពីលទ្ធភាពក្នុងការប្រមូលចំណូលធ្វើយ៉ាងណាឱ្យបានលើស ផែនការកំណត់ តាមរយៈការអនុវត្តធ្វើជាប្រចាំជារៀងរាល់ខែ ឆ្នាំ ដើម្បីពង្រឹង និងបង្កើនសេដ្ឋកិច្ចជាតិឱ្យមានការរីកចម្រើនឡើង ស្រប តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការ កែទម្រង់ហិរញ្ញវត្ថុសម្រាប់កសាងអភិវឌ្ឍន៍ប្រទេសជាតិ ដូចជា៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ភ្លើងអគ្គិសនី ប្រឡាយទឹក វត្តអារាម និងកសាងសមិទ្ធផលនានាជា ច្រើនទៀត សម្រាប់បម្រើឱ្យជីវភាពរស់នៅរបស់ប្រជាពល រដ្ឋឱ្យកាន់តែប្រសើរឡើង។

 នៅក្នុងឱកាសនោះផងដែរ លោក ផាវឌី ណូរិន ក៏បានមានប្រសាសន៍សំណូមពរដល់តំណាងអង្គការ សមាគម និងម្ចាស់អាជីវកម្មនានាក្នុងខេត្តប៉ៃលិនទាំងអស់ ត្រូវខិត ខំយកចិត្តទុកដាក់ស្តាប់ការ ណែនាំរបស់នាយកដ្ឋានអ្នក ជាប់ពន្ធតូច និងមធ្យម នៃអគ្គនាយកដ្ឋានពន្ធដារ និងលើកឡើងជាសំណួរឱ្យបានផុលផុស ដើម្បីយកទៅអនុវត្តជាក់ស្តែងទទួលបានជោគ ជ័យ។ 

 សូមបញ្ជាក់ថា៖ សិក្ខាសាលាតាមប្រព័ន្ធអនឡាញ(Zoom Meeting) ស្តីពី កាតព្វកិច្ចសារពើពន្ធ និងកាតព្វកិច្ចចុះបញ្ជីសកម្មភាពអាជីវកម្ម ដោយឡែក របស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលរៀបចំឡើងដោយនាយកដ្ឋានអ្នកជាប់ពន្ធតូច និងមធ្យម នៃអគ្គនាយកដ្ឋានពន្ធដារនេះ គឺមានសាខាពន្ធដារខេត្ត ចំនួន ៧ បានចូលរួម ដូចជា៖ ប៉ៃលិន បន្ទាយមានជ័យ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី កំពត និង កែប៕

 ប្រភព៖មន្ទីរព័ត៌មានខេត្តប៉ៃលិន  


Thursday, October 28, 2021

អភិបាលខេត្ត ប្រកាសលទ្ធផលនៃការស្រាវជ្រាវរំលោភយកដីវត្ត និងប្រកាសដកហូតប្រគេនជាទ្រព្យគរុភណ្ឌរបស់វត្តវិញ

ចំនួនអ្នកទស្សនា: Views



 ព្រះសីហនុ: ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១

កាលពីរសៀលថ្ងៃពុធ ៦រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី២៧ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញផ្សព្វផ្សាយលទ្ធផលនៃការចុះស្រាវជ្រាវករណីរំលោភដីវត្តព្រៃប្រសិទ្ធ ស្ថិតនៅភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដោយមានការចូលរួមពីព្រះចៅអធិការវត្ត លោកអភិបាលរងខេត្ត អាជ្ញាធរស្រុក មន្ទីរជំនាញ និងប្រជាពលរដ្ឋចំណុះជើងវត្ត។

ឯកឧត្តម គួច ចំរើន មានប្រសាសន៍ថា ដោយមានបណ្តឹងតវ៉ាពីប្រជាពលរដ្ឋចំណុះជើងវត្តប្រមាណ៤៥នាក់ ថា មានបុគ្គលមួយចំនួនបានយកដីវត្តពុះជាឡូត៍ចែកគ្នាធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ទើបរដ្ឋបាលខេត្តបានបង្កើតគណៈកម្មការ ចុះពិនិត្យស្រាវជ្រាវពីប្រវត្តដីនៅបរិ វេណវត្តព្រៃប្រសិទ្ធ ស្ថិតក្នុងភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ និងបានអញ្ជើញភាគីពាក់ព័ន្ធមកសួរនាំ និងឱ្យបង្ហាញឯកសារកាន់កាប់ដី។ ក្នុងការចុះអង្កេតស្រាវជ្រាវ ក្រុមការងារបានប្រមូលឯកសារ និងរកឃើញអ្នកក្លែងបន្លំឯកសារកាន់កាប់ដីវត្តចំនួន ៥នាក់ ហើយអ្នកទាំង ៥នាក់នោះ ក៏បានធ្វើការសារភាពនូវទោសកំហុសរបស់ខ្លួន ព្រមទាំងបានប្រគល់ដីដែលពួកខ្លួនបានក្លែងឯកសារប្រគល់ជូនវត្តវិញ ។ ឯកឧត្តម អភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋផ្សេងទៀត ដែលបាននិងកំពុងប្រើប្រាស់ក្លែងឯកសារយកដីរដ្ឋ ឬដីឯកជនដោយខុសច្បាប់ សូមប្រញាប់ប្រគល់ឯកសារទាំងនោះមកឱ្យអាជ្ញាធរ និងមន្ត្រីជំនាញ ដើម្បីមោឃភាពវិញ ប្រសិនបុគ្គលណាមួយយកឯកសារក្លែងទៅប្រើប្រាស់ នឹងត្រូវផ្តន្ទាទោសតាមផ្លូវច្បាប់ជាធរមាន ដោយគ្មានការលើកលែងទៀតទេ ។

ឯកឧត្តមអភិបាលខេត្ត បានប្រកាសថា ចាប់ពីថ្ងៃនេះតទៅ ដីនេះជាគរុភណ្ឌរបស់វត្តព្រៃប្រសិទ្ធ ដែលគ្មានបុគ្គលណាម្នាក់អាចបំពានបានតទៅទៀតទេ ព្រមទាំងណែនាំឱ្យមន្ត្រីជំនាញ អាជ្ញាធររៀបចំឯកសារចុះបញ្ជីដីវត្ត ជាទ្រព្យសម្បត្តិរដ្ឋ និងកៀរគររកសប្បុរសជន ប្រជាពលរដ្ឋចំណុះជើងវត្ត សហការគ្នារៀបចំធ្វើរបងសីមាវត្តប្រសិទ្ធ ដើម្បីគ្រប់គ្រងជាគរុ ភណ្ឌរបស់វត្តចាប់ពីពេលនេះតទៅ ។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានប្រគេនបច្ច័យចំនួន២ ០០០ដុល្លារអាម៉េរិក និងស៊ីម៉ង់ត៍ចំនួន១៥តោន ដើម្បីផ្តួចផ្តើមកសាងរបងការពារដីវត្តឱ្យបានគង់វង្ស ទុកជាសម្បត្តិសាធារណៈ ៕

ដោយ :ងូ សុមុនីសម្រួល:dara

អភិបាលរាជធានីភ្នំពេញ ដឹកនាំកម្លាំង ត្រៀមសង្គ្រោះពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់

ចំនួនអ្នកទស្សនា: Views


 ភ្នំពេញ: ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ អញ្ជើញដឹកនាំកម្លាំង និងអាជ្ញាធរ ដែលឈរជើងនៅទីបញ្ជាការស្រាល ដែលមានទីតាំងស្ថិតនៅមុខផ្សារព្រែកជ្រៃ ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ នៅក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ នាយប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១។

រូបថត៖ អុក សុខខឿន


Wednesday, October 27, 2021

កម្ពុជានៅសល់ ៥៥៥ថ្ងៃគត់ នៃដំណើរឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រ

ចំនួនអ្នកទស្សនា: Views



ភ្នំពេញ : ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១

គិតត្រឹមថ្ងៃ ទី២៧ ខែតុលា ឆ្នាំ២០២១នេះ ព្រះរាជាណាចក្រកម្ពុជានៅសល់រយៈពេល ៥៥៥ថ្ងៃគត់ នៃដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ដែលគ្រោងនឹងប្រារព្ធពិធីបើកការប្រកួតផ្លូវការ នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣។

អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ឯកឧត្តម វ៉ាត់ ចំរើន បានថ្លែងកាលពីព្រឹកថ្ងៃ៥រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី២៦ ខែតុលា ឆ្នាំ២០២១ថា «នេះគឺជាពេលវេលាដ៏សំខាន់ ដែលក្រើនរម្លឹកដល់គ្រប់ភាគីពាក់ព័ន្ធ ដូចជាគណៈកម្មការជំនាញនានារបស់ខ្លួន ព្រមទាំងសហព័ន្ធកីឡាជាតិគោលដៅទាំងអស់ថា វាជាពេលពេលវេលា ដែលកាន់តែខើចទៅៗ ក្នុងការត្រៀមឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ របស់កម្ពុជា ដោយត្រូវចូលរួមរាប់ថយក្រោយទាំងអស់គ្នា ដើម្បីសម្រួចគោលដៅឱ្យទទួលបានជោគជ័យជាប្រវត្តិសាស្ត្រ ជាលើកដំបូងនេះ។

ឯកឧត្តមអគ្គលេខាធិការបន្ថែមថា សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ CAMSOC គឺតែងតែចង្អុលបង្ហាញ ក្រើនរម្លឹកជានិច្ច ដើម្បីជំរុញទៅដល់ដល់ភាគីពាក់ព័ន្ធទាំងអស់ ពិសេសក្នុងរយៈពេលកាន់តែកៀក ការងារកាន់តែខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព គ្រប់គណៈកម្មការជំនាញ ជាមួយសហព័ន្ធកីឡាជាតិ។ «សូមអំពាវនាវដល់អ្នកជំនាញទាំងអស់ សហព័ន្ធកីឡាជាតិត្រូវរាប់ថយក្រោយរៀងរាល់ថ្ងៃ។ យើងសូមផ្ញើសារឱ្យរាប់ថយក្រោយជារៀងរាល់ថ្ងៃ កាត់ម្ដងមួយថ្ងៃៗ ថាតើយើងធ្វើបានអ្វីខ្លះ ទទួលបានផលអ្វីខ្លះហើយ? នៅខ្វះខាតអ្វីទៀត ដែលត្រូវបំពេញ? ដូច្នេះត្រូវរាប់ថយក្រោយខ្លួនឯង ដែលជាម្ចាស់រៀបចំព្រឹត្តិការណ៍ទាំងជំនាញ ទាំងអ្វីៗរៀងរាល់ថ្ងៃទៅ យើងនឹងដាស់ស្មារតីយើងឱ្យបំពេញការងារនេះ ទទួលបានជោគជ័យនៅឆ្នាំ២០២៣»។

សូមបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន បានកំណត់យកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ជាថ្ងៃប្រារព្ធពិធីបើកការប្រកួតផ្លូវការ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (នៅសល់ ៥៥៥ថ្ងៃគត់)។ រីឯពិធីបិទគ្រោងនឹងធ្វើឡើងនាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ហើយបន្ទាប់ពីបញ្ចប់ស៊ីហ្គេម កម្ពុជានឹងបន្តរៀបចំការប្រកួតកីឡាជនពិការ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលគ្រោងនឹងចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣៕

ដោយហេង ណាលីន, សម្រួលផ្សាយ៖ dara

ក្រសួងបរិស្ថាន បន្តកិច្ចសហការជាមួយ វិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល(GGGI)

ចំនួនអ្នកទស្សនា: Views



 ភ្នំពេញ: ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១

នៅទីស្តីការក្រសួងបរិស្ថាន កាលពីថ្ងៃ៥រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី២៦ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានជួបប្រជុំទ្វេភាគី ជាមួយលោក Frank Rijsberman អគ្គនាយកវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) និងសហការី តាមរយៈប្រព័ន្ធវីដេអូ (Zoom)។

ប្រភពពីក្រសួងបរិស្ថានបានឱ្យដឹងថា កិច្ចប្រជុំផ្តោតការពិភាក្សាពីកិច្ចសហការលើការអភិវឌ្ឍបៃតង ដោយផ្តោតលើវឌ្ឍនភាពការងារកន្លងមក និងទិសដៅបន្តពាក់ព័ន្ធនឹងគម្រោងមួយចំនួន ដូចជា គម្រោងលើកកម្ពស់ការអនុវត្តថាមពលដោយនិរន្តរភាព នៅក្នុង វិស័យកាត់ដេរនៅកម្ពុជា, គម្រោងទាញកែច្នៃសំណល់រឹងទៅជាថាមពលឥន្ទនៈចំហេះពីសំរាម(RDF), ការគ្រប់គ្រងសំណល់រឹង, និងនគរូបនីយកម្ម។

ប្រភពខាងលើបន្តថា ឯកឧត្តម សាយ សំអាល់ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងក្រសួងបរិស្ថាន និង GGGI លើកិច្ចសហការកន្លងមក ដែលកម្ពុជាបានទទួលផលប្រយោជន៍លើកិច្ចសហការនេះ និងបន្តកិច្ចសហការជាមួយ GGGI នៅពេលខាងមុខ។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជម្រាបជូនភាគី GGGI លើវឌ្ឍនភាពរបស់កម្ពុជាក្នុងវិស័យបរិស្ថានដូចជា ការធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងសំណល់រឹង ការបង្កើនថាមពលពន្លឺព្រះអាទិត្យក្នុងថាមពលចម្រុះ ដោយបង្កើនការគិតគូរពីប្រភពថាមពលស្អាត និងថាមពលកកើតឡើងវិញ ការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក លទ្ធភាពនៃការទាញយកសំណល់ទៅជាថាមពល និងការតាំងចិត្តរបស់កម្ពុជា ក្នុងការធ្វើឱ្យរចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជា ឱ្យមានភាពបៃតងជាងមុន បន្ទាប់ពីការរីករាលដាលនៃជំងឺកូវីដ-១៩។

កិច្ចប្រជុំបានទទួលលទ្ធផលសំខាន់ៗដូចតទៅ៖ ១. ភាគីកម្ពុជាស្នើសុំឱ្យ GGGI ជួយកៀរគរធនធានក្នុងវិស័យគ្រប់គ្រងសំណល់រឹង ដោយស្វែងរកលទ្ធភាពនៃការទទួលបានឧបករណ៍ រថយន្តដឹកសំរាម និងឡដុតសំណល់ជាដើម។ ២. កម្ពុជាគាំទ្រ GGGI ក្នុងការកៀរគរធនធានសម្រាប់ការសិក្សាសមិទ្ធលទ្ធភាពពេញលេញ នៃការកែច្នៃសំណល់រឹងទៅជាថាមពលឥន្ទនៈចំហេះពីសំរាម(RDF) នៅកម្ពុជា។ ៣. ភាគីកម្ពុជា និង GGGI ឯកភាពគ្នាការរៀបចំក្រុងឱ្យកាន់តែមានភាពបៃតង ស្របតាមបរិបថថ្មីរបស់កម្ពុជា។ ៤. កម្ពុជា និងGGGI ឯកភាពគ្នាក្នុងការស្វែងរកឱកាសនៃទីផ្សារកាបូន សម្រាប់ឥណទានកាបូនចេញពីការកាត់បន្ថយការប្រើប្រាស់ថាមពល ដូចជាក្នុងវិស័យកាត់ដេរ ដែលមានសក្តានុពលសម្រាប់ទីផ្សារអឺរ៉ុប ៕

ដោយ : ពេជ្រណារិទ្ធ  

Tuesday, October 26, 2021

រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំប្រចាំខែ និងប្រជុំគណៈបញ្ជាការឯកភាពខេត្

ចំនួនអ្នកទស្សនា: Views



ព្រះសីហនុ :ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១

នៅសាលាខេត្តព្រះសីហនុ រសៀលថ្ងៃ៤រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃចន្ទ ទី២៥ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិ បាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារប្រចាំខែ និងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោក លោកស្រីអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុក និងលោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ។

បន្ទាប់ពីស្តាប់របាយការណ៍រួចមក ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការបូកសរុប និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងបំពេញការងាររបស់មន្ទីរ អង្គភាព និងបញ្ហាប្រឈមដែលត្រូវរួមគ្នាដោះស្រាយ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៅក្នុងមូលដ្ឋាន ។

ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា នៅក្នុងដែនសមត្ថកិច្ចរបស់យើង កន្លែងដែលប្រព្រឹត្តបទល្មើស ឯកឧត្តមនឹងដឹកនាំបញ្ជាបើកប្រតិបត្តិការដោយផ្ទាល់ ជាពិសេសបទល្មើសព្រហ្មទណ្ឌ ដោយមិនអនុញ្ញាតឱ្យជនល្មើសប្រព្រឹត្តបទល្មើស នៅលើទឹកដីនៃខេត្តព្រះសីហនុនោះឡើយ។ ដើម្បីគ្រប់គ្រងការពារ សន្តិសុខ សុវត្ថិភាពសាធារណៈជូនបងប្អូនប្រជាពលរដ្ឋ អ្នកវិនិយោគ និងភ្ញៀវទេសចរ ដូច្នេះយើងត្រូវបង្កើនកិច្ចសហការគ្នារវាងមន្ទីរ អង្គភាពពាក់ព័ន្ធ ព្រោះយើងមានបទពិសោធន៍ល្អៗជាច្រើន ដែលបានបំពេញការងារកន្លងមកជាមួយគ្នា ជាពិសេសក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅក្នុងខេត្តរបស់យើងនាពេលកន្លងទៅទទួលបានលទ្ធផលល្អ។

ឯកឧត្តម អភិបាលខេត្តបានបន្តថា កិច្ចការដែលយើងត្រូវយកចិត្តទុកដាក់ពេលនេះ គឺការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដោយនៅតាមភូមិ ឃុំ សង្កាត់ទាំង២៩ កំពុងបន្តចុះឈ្មោះបោះឆ្នោត និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោត។ ដូច្នេះលោក លោកស្រីជាអភិបាលក្រុង ស្រុក ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ ត្រូវតាមដានកាងារជាប់ជាប្រចាំ ដើម្បីរក្សាសន្តិសុខ ផ្សាភ្ជាប់ទៅនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និង ឈានទៅការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅឆ្នាំបន្ទាប់ ៕

ដោយ ងូ សុមុនី

សម្ដេចតេជោនាយករដ្ឋមន្ត្រី អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៨ និងលើកទី៣៩

ចំនួនអ្នកទស្សនា: Views


ភ្នំពេញ: ថ្ងៃទី២៥ ខែតុលឆ្នាំ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៨ និងលើកទី៣៩ ដែលប្រទេសព្រុយណេធ្វើជាម្ចាស់ផ្ទះ តាមរយៈប្រព័ន្ធវីដេអូ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ ។

រូបថត៖ ទទក