-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Saturday, October 30, 2021

ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង អញ្ជើញជួបសំណេះសំណាលជាមួយក្រុមកីឡាករ និងចុះកិច្ចព្រមព្រៀងរវាងកីឡាករជាមួយនឹងក្លិបបាល់ទាត់ឫទ្ធិសែន Rithisen FC

ចំនួនអ្នកទស្សនា: Views

កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១នេះ ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង រួមជាមួយឯកឧត្ដម ស៊ីវ រុន សមាជិកក្រុមប្រឹក្សាខេត្ត បានជួបសំណេះសំណាលជាមួយក្រុមកីឡាករ និងចុះកិច្ចព្រមព្រៀងរវាងកីឡាករជាមួយនឹងក្លិបបាល់ទាត់ឫទ្ធិសែន (Rithisen FC) ដោយមានការអញ្ជើញចូលរួមពីលោកឧកញ៉ា រស់ សុវណ្ណវាសនា ប្រធានកិត្តិយសក្លឹប និងលោក សាន់ យូ ប្រធានក្លិបបាល់ទាត់ឫទ្ធិសែន។

ក្លិបបាល់ទាត់ឫទ្ធិសែនត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៥ ក្នុងនាមជាក្លិបបាល់ទាត់មួយតំណាងឲ្យខេត្តកំពង់ឆ្នាំង។ ចាប់តាំងពីឆ្នាំ២០០៥ ដល់ឆ្នាំ២០១១ ក្លិបបាល់ទាត់ឫទ្ធិសែនបានបោះជំហានជាបន្តបន្ទាប់ ចាប់ពីការប្រកួតកម្រិតភូមិភាគ រហូតដល់ការប្រកួតនៅលីកកំពូលរបស់កម្ពុជា។ ចន្លោះឆ្នាំ២០១១ ដល់មុនឆ្នាំ២០២០ ក្លិបត្រូវបានផ្អាកដំណើរការជាបណ្ដោះអាសន្ន ហើយចាប់ពីឆ្នាំ២០២០ ដោយមានការគាំទ្រពីសំណាក់ថ្នាក់ដឹកនាំខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ឆ្នាំង សប្បុរសជន និងមហាជន ក្លិបបាល់ទាល់ទាត់ឫទ្ធិសែនត្រូវបានដំណើរការឡើងវិញ។ បច្ចុប្បន្នក្លិបកំពុងរៀបចំក្រុមកីឡាករដើម្បីចូលរួមការប្រកួតបាល់ទាត់ពានរង្វាន់ថ្នាក់ជាតិ លំដាប់ទី២ រដូវកាលឆ្នាំ២០២១ ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ។

ក្នុងនាមថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ឯកឧត្ដមអភិបាលខេត្តកំពង់ឆ្នាំង បានប្រកាសគាំទ្រយ៉ាងពេញទំហឹងគ្រប់សកម្មភាពកីឡានៅក្នុងខេត្ត ដើម្បីសុខមាលភាពរបស់ប្រជាពលរដ្ឋបានកាន់តែល្អប្រសើរ យុវជនចៀសឆ្ងាយពីគ្រឿងញៀន និងអំពើឧបាយមុខផ្សេងៗ សង្គមជាតិកាន់តែមានការអភិវឌ្ឍរីកចម្រើន។ ដើម្បីជាការលើកទឹកចិត្តដល់ក្លិបបាល់ទាត់ឫទ្ធិសែន គ្រូបង្វឹក និងក្រុមកីឡាករ ឯកឧត្ដម បានឧបត្ថម្ភថវិកាចំនួន ១០លានរៀលដល់ក្លិប ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង សម្រួលផ្សាយដោយ៖ dara


0 comments:

Post a Comment