-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Tuesday, September 14, 2021

រដ្ឋបាលរាជធានីភ្នំពេញ អនុញ្ញាតឱ្យបើកសាលារៀនឡើងវិញនៅថ្ងៃ១៥ខែកញ្ញា ចាប់ពីអនុវិទ្យាល័យ ដោយមិនគិតថារដ្ឋឬឯកជននោះទេ ឱ្យតែគោរពតាមស្តង់ដារSOP របស់ក្រសួងអប់រំ

ចំនួនអ្នកទស្សនា: Views


ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អនុញ្ញាតឱ្យបើកសាលារៀនឡើងវិញនៅថ្ងៃ១៥ខែកញ្ញា ចាប់ពីអនុវិទ្យាល័យ ដោយមិនគិតថា រដ្ឋឬឯកជននោះទេ ឱ្យតែគោរពតាមស្តង់ដារSOP របស់ក្រសួងអប់រំ ក្រោយពីបានចុះពិនិត្យជាក់ស្តែង ។

ក្នុងការបើកយុទ្ធនានៃការបាញ់ថ្នាំសម្លាប់មេរោគ នៅព្រឹកថ្ងៃទី១៣ខែកញ្ញាឆ្នាំ ២០២១នៅក្នុងបរិវេណ វិទ្យាល័យជា ស៊ីមសន្ធរម៉ុក ស្ថិតនៅក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ការបើកសាលារៀនឡើងវិញនេះ ធ្វើ ឡើងទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណា ចក្រកម្ពុជា ហើយអនុសាសន៍នេះ ត្រូវបានបងប្អូនប្រជាពល រដ្ឋ ឪពុកម្ដាយ អាណាព្យា បាលសិស្ស ចូលរួមនិងគាំទ្រ យ៉ាងពេញទំហឹង ដោយសារកូនគាត់បានសិក្សារៀនសូត្រនៅតាមសាលាឡើងវិញ ក្រោយពីខកខាននៃការរៀន សូត្រប្រមាណ៧ខែមកនេះ ដោយការរាតត្បាតដោយជំងឺកូវីដ-១៩ ។

ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា ថ្ងៃទី១៥កញ្ញាឆ្នាំ ២០២១ គឺជាថ្ងៃកំណត់ដែលសាលា ត្រូវបើកឱ្យដំណើរការរៀនសូត្រឡើងវិញ ចាប់ពីអនុ វិទ្យាល័យដល់វិទ្យាល័យ ប៉ុន្តែត្រូវតែអនុវត្ត ឱ្យខ្ជាប់ខ្ជួននូវគោលការណ៍ប្រតិបត្តិស្តង់ដា រ(SOP)សម្រាប់ដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ ក្នុងបរិបទនៃជំងឺកូវីដ-១៩ចុះថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ របស់ក្រសួងអប់រំ យុវជន និង កីឡា ។

ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍បញ្ជាក់ទៀតថា មិនថាសាលា តូច ធំ រដ្ឋឬឯកជនយ៉ាងណានោះទេ សំខាន់ឱ្យតែអនុវត្តឱ្យបានត្រឹមត្រូវទៅតាមប្រតិបត្តិស្តង់ដា (SOP) របស់ក្រសួងអប់រំ គឺរដ្ឋបាលរាជធានីភ្នំពេញអនុញ្ញាតឱ្យបើកដំណើរការ ឱ្យសិស្សានុសិស្សបានចូលរៀន ។ ប៉ុន្តែបើសាលាដែលមិន ទាន់បានបំពេញនូវលក្ខខណ្ឌត្រឹមត្រូវនោះទេ រដ្ឋបាលរាជ ធានីភ្នំពេញនិងជំរុញឱ្យពួក គាត់អនុវត្តឱ្យបានត្រឹមត្រូវ ទើបឱ្យបន្តការបើកសាលានេះជាបន្តបន្ទាប់ទៀត។

សំឡេង« ទាំងសាលារដ្ឋ សាលាឯកជន ជាពិសេសសា លាឯកជន ខ្ញុំមានការព្រួយ បារម្ភ ថានឹងមានការវាយតម្លៃថា រដ្ឋបាលរាជធានីភ្នំពេញមានការរើសអើងសាលាណា មួយ សាលានេះ សាលានោះ សូមបញ្ជាក់ថា រដ្ឋបាលរាជ ធានីភ្នំពេញមិនសំដៅទៅលើសាលាដែលមានតម្លៃខ្ពស់ សាលាមានតម្លៃទាបនោះទេ ។ យើងមិនរើសអើងចំពោះសាលាទាំងអស់ ប៉ុន្តែយើងត្រួតពិនិត្យទៅលើស្តង់ដារ SOPរបស់ក្រសួងអប់រំ អ៊ីចឹងទេ សូមឱ្យម្ចាស់គ្រឹះស្ថាន សិក្សាឯកជន ក៏ដូចជារដ្ឋ ត្រូវសហការការងារជាមួយនឹងក្រុមការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលមានលោក នួន ផារ័ត្ន ជាអនុ ប្រធានប្រចាំការ យើងនឹងចុះពិនិត្យ ហើយលោកនាយកមន្ទីរអប់រំជាសមាជិកអចិន្ត្រៃ យ៍ ហើយខណ្ឌទាំងអស់សុទ្ធ តែជាសមាជិក ហើយក្រុមការ ងារនេះនឹងចុះត្រួតពិនិត្យទាំងសាលារដ្ឋនិងឯកជន បើគោរពបាននិងបំពេញនូវកាតព្វកិច្ច ស្តង់ដារSOP របស់ក្រសួងអប់រំហើយ យើងនឹងបើកជូនជាបណ្តើរៗ បាន ន័យថា ថ្ងៃទី១៥ មិនមែនបើកទាំងអស់ដូចបើកបវេសន កាលទេ គឺបើកបណ្តើរៗនូវសាលាដែលគោរពលក្ខខណ្ឌ SOP របស់ក្រសួងអប់រំ » ។

ឯកឧត្តម ឃួង ស្រេង បានអំពាវនាវទៅដល់ឪពុកម្ដាយអាណាព្យាបាលសិស្សទាំង អស់ត្រូវចូលរួមជាមួយនឹងអាជ្ញាធររាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ឱ្យបាននូវការរីករាល ដាលជំងឺ-១៩ ខណៈបើកសា លារៀនឡើងវិញនេះ ។ បើយើងធ្វេសប្រហែសតែបន្តិច គ្រោះថ្នាក់នៃជំងឺកូវីដ-១៩ នឹងធ្លាក់មកលើពួកយើងទាំង អស់គ្នា។ ដូច្នេះយើងត្រូវតែរួមគ្នា ទប់ស្កាត់ឱ្យបាននូវការរីករាលដាលជំងឺកូវីដ-១៩នេះ ដើម្បីឈានទៅអភិវឌ្ឍប្រទេសជាតិយើងឱ្យបានរីកចម្រើនលឿនឡើងវិញ។

គួរបញ្ជាក់ផងដែរថា យុទ្ធ នាការនៃការបាញ់ថ្នាំសម្លាប់មេរោគនៅតាមបណ្ដាសាលានានានៅទូទាំងរាជធានីនេះ អាជ្ញាធររាជធានីភ្នំពេញ ត្រូវបាញ់ថ្នាំសម្លាប់មេរោគនៅសាលារដ្ឋចំនួន៦៨សាលាទូទាំង១៤ខណ្ឌ៕

ដោយ ៖ យី វិច្ឆិកា


0 comments:

Post a Comment