-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Thursday, September 2, 2021

ក្រសួងអប់រំ នឹងប្រារព្ធទិវាអក្ខរកម្មជាតិ ០៨ កញ្ញា ឆ្នាំ២០២១

ចំនួនអ្នកទស្សនា: Views

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា នឹងប្រារព្ធទិវាអក្ខរកម្មជាតិ ០៨ កញ្ញា ឆ្នាំ២០២១ ក្រោមប្រធានបទ "អក្ខរកម្មជា មូលដ្ឋានគ្រឹះនៃការសិក្សាពេញមួយជីវិត" តាមប្រព័ន្ធអនឡាញ ដើម្បីបង្កើនការយល់ដឹងឱ្យបានទូលំទូលាយនៅទូទាំងប្រទេស អំពីសារសំខាន់នៃកម្មវិធីអក្ខរកម្ម។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡាបានឱ្យដឹងថា ក្រសួងនឹងប្រារព្ធទិវាអក្ខរកម្មជាតិ ០៨ កញ្ញា នេះ នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង០៨:៣០ នាទីព្រឹក តាមរយៈប្រព័ន្ធវីដេអូ (Zoom) និងផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុកផ្លូវការ របស់ក្រសួងអប់រំ យុវជន និងកីឡា ។

ប្រភពដដែលបានឱ្យដឹងថា ទិវាអក្ខរកម្មជាតិ ០៨ កញ្ញា ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំក្នុងគោលបំណងបង្កើនការយល់ដឹងឱ្យបាន ទូលំទូលាយនៅទូទាំងប្រទេស អំពីសារសំខាន់នៃកម្មវិធីអក្ខរកម្ម និងការអប់រំក្រៅប្រព័ន្ធ សំដៅលើកកម្ពស់សមត្ថភាពរបស់ប្រជាពលរដ្ឋ គ្រប់រូប ក្នុងការចាប់យកឱកាសការងារ និងលើកស្ទួយកម្រិតជីវភាពរស់នៅកាន់តែប្រសើរ។

ក្រសួងអប់រំ សូមលើកទឹកចិត្តឱ្យស្ថាប័ន ដៃគូអភិវឌ្ឍ គ្រឹះស្ថានសិក្សា វិស័យឯកជនអ្នកសារព័ត៌មាន គ្រូបង្រៀន មាតាបិតា អ្នកអាណាព្យាបាលសិស្ស ជាពិសេស សិស្សានុសិស្ស និស្សិត និងយុវជនទាំងអស់ ចូលរួមតាមដានការផ្សព្វផ្សាយអំពីការប្រារព្ធ ទិវាអក្ខរកម្មជាតិ ០៨ កញ្ញា ឆ្នាំ២០២១ ៕


0 comments:

Post a Comment