-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Saturday, August 14, 2021

មហាសន្និបាតសហព័ន្ធប៉េតង់នៅតែរម្លឹកនូវគុណបំណាច់ដ៏ធំធេងនៃការបំបែកកំណត់ត្រាពិភពលោករបស់ វីរកីឡាការិនី កែ ឡេង

ចំនួនអ្នកទស្សនា: Views

  


ភ្នំពេញ :ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ បើទោះបីជា  វីរកីឡាការិនី កែ ឡេង បានប្រកាសចូលនិវត្តន៍ពីវិស័យកីឡាប៉េតង់ កាលពី ខែឧសភា ឆ្នាំ២០២០ ទៅហើយក្តី ក៏ម្ចាស់មេដាយមាសជើងឯកពិភពលោក៤ ជំនាន់ជាប់ៗ គ្នា រូបនេះនៅតែត្រូវបានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាបានរម្លឹក និងបង្ហាញនូវស្នាដៃដ៏ធំ ធេងសម្រាប់ជាតិ ដោយបានបំបែកកំណត់ត្រា៤សម័យកាល មិនទាន់មានកីឡាការិនី ប៉េតង់ នៅលើពិភពលោករូបណាធ្វើបាននៅឡើទេ។ នេះជាការកំណត់បង្ហាញស្នាដៃរបស់លោកស្រី នៅក្នុងមហាសន្និបាតបញ្ចប់អាណត្តិចាស់ និងបន្តអាណត្តិថ្មី ២០២១-២០២៥ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១។

មហាសន្និបាតសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាលើកឡើងថា កម្ពុជាជាប្រទេស ដែល រៀប ចំការប្រកួតជើងឯកប៉េតង់ពិភពលោកបានល្អបំផុត មិនធ្លាប់ឃើញនាពេលកន្លងមក សម្រាប់ការទទួលធ្វើម្ចាស់ផ្ទះការប្រកួតកីឡាប៉េត់ជើងឯកពិភពលោក យុវជន និងស្ត្រី លើក ទី ១៧ ឆ្នាំ២០១៩ ហើយបន្ថែមពីលើនេះ ការបំបែកនូវកំណត់ត្រាថ្មីអន្តរជាតិ ដែល វីរៈកីឡាការិនី កែ ឡេង បានបង្កើតនូវស្នាដៃជាប្រវត្តិសាស្រ្តជូនជាតិ ក្នុងការដណ្តើមយកនូវមេដា យមាស ៤ជំនាន់ជាប់ៗគ្នា លើវិញ្ញាសាវាយយកពិន្ទុ ក្នុងការប្រកួតកីឡាប៉េតង់ជើងឯកពិភពលោក ឆ្នាំ២០១៣, ២០១៥, ២០១៧ និង២០១៩ (នៅកម្ពុជា)។

នៅក្នុងឋានៈជាម្ចាស់ផ្ទះ ជើងឯកពិភពលោកយុវជន និងស្ត្រី លើកទី១៧ ឆ្នាំ២០១៩ លោកស្រី កែ ឡេង បានឈ្នះមេដាយមាសលើវិញ្ញាសាវាយយកពិន្ទុ ដែលជាមេដាយមាស ពិភព លោកជំនាន់ទី៤ ចុងក្រោយបង្អស់របស់លោកស្រី។ ទោះបីជាលោកស្រីប្រកាសខ្លួន ចូល និវត្តន៍ក្តី ក៏ម្ចាស់មេដាមាសជើងឯកពិភលោកក៤សម័យកាល វ័យ៥៨ឆ្នាំរូបនេះ នៅតែបន្ត ជួយជ្រោមជ្រែង ក្នុងវិស័យកីឡាប៊ូល និងប៉េតង់កម្ពុជាផងដែរ។

សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាបានចាត់ទុកថា ភាពជោគជ័យនេះទទួលបាន ដោយមានការចូលរួមពី ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តី ក្រសួងអប់រំ យុវជន និងកីឡា ដែលលោកបានផ្តល់នូវការគាំទ្រ និងមតិយោបល់សំខាន់ៗជាច្រើន ក្នុង ការរៀបចំ ព្រមទាំងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងវិស័យរដ្ឋ និងវិស័យឯកជននានា។ សហព័ន្ធ បានរៀបចំប្រព័ន្ធគ្រប់គ្រងធនធានមនុស្ស ដើម្បីគ្រប់គ្រង ទិន្នន័យសម្ព័ន្ធ ក្លឹប និងការផ្តល់អាជ្ញាប័ណ្ណ ព្រមទាំងអត្តសញ្ញាណប័ណ្ណកីឡាជូនដល់មន្រ្តីបច្ចេកទេស គ្រូបង្វឹក កីឡាករ និងកីឡាការិនី ដោយនឹងដាក់ដំណើរការ នាពេលខាងមុខ។

នៅក្នុងស្ថានភាពនៃការរីករាតត្បាតជំងឺកូវីដ-១៩ បានធ្វើឱ្យមានការប៉ះពាល់ដល់ការ ងារ ប្រចាំថ្ងៃ និងការហ្វឹកហាត់ ប៉ុន្តែសហព័ន្ធនៅតែរក្សាបានស្ថិរភាពការងារប្រចាំថ្ងៃ ថែមទាំង បានជំរុញបន្ថែមនូវការអនុវត្តផែនការមេដែលបានដាក់ចេញ និងរៀបចំ ផែនការយុទ្ធសាស្ដ្រ ជាបន្តបន្ទាប់ តាមរយៈការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា បណ្តាញទំនាក់ទំនង និងស្វែងរក ទីតាំងដែលសមស្របក្នុងហ្វឹកហាត់ផ្ទាល់ជាក្រុមតូចៗ ដោយរក្សាខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ និង៣កុំ ដើម្បីរក្សានូវកម្រិតគុណផលដែលអាចទទួលយកបាន ក្នុងការត្រៀមខ្លួន ចូលរួមប្រកួត កីឡាអាស៊ីអាគ្នេយ៍ លើកទី៣១ និងលើកទី៣២ ដែលកម្ពុជាទទួលជាម្ចាស់ផ្ទះ។

ជាមួយគ្នានោះ សហព័ន្ធក៏សម្តែងការដឹងគុណជូនរាជរដ្ឋាភិបាលកម្ពុជា និងក្រសួង អប់រំ យុវជន និងកីឡា ដែលបានផ្តល់នូវការលើកទឹកចិត្តដល់គ្រូបង្វឹក កីឡាករ កីឡាការិនី តាមរយៈការដំឡើងប្រាក់ឧបត្ថម្ភប្រចាំខែ និងប្រាក់រង្វាន់ចំពោះជ័យលាភីពីការប្រកួតផ្សេងៗ ព្រមទាំងការផ្តល់ថវិកាឧបត្ថម្ភគាំទ្រដល់សហព័ន្ធប្រចាំឆ្នាំ។ សហព័ន្ធនេះក៏បានវាយតម្លៃខ្ពស់ ចំពោះគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ CAMSOC និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ចំពោះការគាំទ្រទាំងបច្ចេកទេស សម្ភារៈ និងទីលានហ្វឹកហាត់ផ្សេងៗផងដែរ៕

ដោយ ហេង ណាលីន

0 comments:

Post a Comment