ខេត្តព្រៃវែង :ថ្ងៃទី ៤ ខែសីហា ឆ្នាំ២០២១
ព្រៃវែង៖ លោកឧត្តមសេនីយ៍ទោ ព្រុំ សន្ធរ ស្នងការនគរបាលខេត្តព្រៃវែង និងជាប្រធានសមាគមន៍អតីតយុទ្ធជនខេត្តព្រៃវែង រួមជាមួយ លោក វរៈសេនីឯក សោម សេដ្ឋា មេបញ្ជាការ រង តំបន់ប្រតិបត្តិការសឹករងខេត្ត និងជាប្រធានលេខាធិការដ្ឋានសមាគមន៍អតីតយុទ្ធជនខេត្តព្រៃវែង ព្រមទាំងសហការី បានអញ្ជើញចុះពិនិត្យ ការបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ (Astra Zeneca) ដែលជាដូសទី៣ ឬដូសជម្រុញ ជូនអតីតយុទ្ធជនកម្ពុជា ជនពិការ និវត្តន៍ជន និងជនបាត់បង់សមត្ថភាពនៅក្នុងស្រុកពារាំង ខេត្តព្រៃវែង ចំនួនប្រមាណជាង ១១២ នាក់ នៅមន្ទីរពេទ្យបង្អែកស្រុកពារាំងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១នេះ។
ថ្លែងបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ លើកទី៣ ឬដូសជម្រុញ ជូនដល់អតីតយុទ្ធជននៅមន្ទីរពេទ្យបង្អែកស្រុកពារាំងនោះ លោកឧត្តមសេនីយ៍ទោ ព្រុំ សន្ធរ ស្នងការនគរបាលខេត្តព្រៃវែង បានមានប្រសាសន៍ថា ៖ យុទ្ធនាការចាក់វ៉ាក់សាំងលើកទី៣ ឬដូសជម្រុញ ជូនដល់អតីតយុទ្ធជនកម្ពុជាក្នុងខេត្តព្រៃវែងនេះ គឺដោយសារតែមានការយកចិត្តទុកដាក់ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អំពីសុខមាលភាពរបស់បងប្អូនអតីតយុទ្ធជន ដែលគាត់បានពលីជួយជាតិមាតុភូមិ ឱ្យមានសុខសន្តិភាព និងការអភិវឌ្ឍរហូតដល់សព្វថ្ងៃនេះ។
លោកឧត្តមសេនីយ៍ទោ ព្រុំ សន្ធរ ស្នងការនគរបាលខេត្ត បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋយកចិត្តទុកដាក់ថែរក្សាសុខភាព និងចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដោយអនុវត្តតាមវិធានទាំងឡាយ ដែលដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា។ ជាពិសេសអនុវត្តតាមអនុសាសន៍សម្តេចតេជោ ហ៊ុន សែន ៣កុំ និង៣ការពារ។
ក្នុងនោះផងដែរបងប្អូនដែលជាអតីតយុទ្ធជនទាំងអស់ក៏សម្ដែងនូវទឹកចិត្តសប្បាយរីករាយ ឥតឧបមាដែលសម្ដេចតែងតែគិតគូរគាត់មិនដែលទុកបងប្អូនណាម្នាក់ចោលនោះទេ។
សូមបញ្ជាក់ផងដែរថា៖ បងប្អូនអតីតយុទ្ធជននៅទូទាំងខេត្តព្រៃវែងមានចំនួន ២,២៥៦ នាក់។ ហើយក្នុងនោះលោកឧត្តមសេនីយ៍ទោ បានឧបត្ថម្ភនូវទឹកសុទ្ធចំនួន ១០ កេស ទឹកក្រូច ៥ កេស និងថវិកាមួយចំនួន ផងដែរ៕មន្ទីរព័ត៌មានខេត្តព្រៃវែង




0 comments:
Post a Comment