Pages

សូមស្វាគមន៍ WWW.SPS-NEWS.COM មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិតាកែវ ឃុំគរ ស្រុក ព្រៃឈ ខេត្តកំពង់ចាម ទំនាក់ទំនង Tel: 090 905 988 / 086 309 181


សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិតាកែវ ឃុំគរ ស្រុក ព្រៃឈ ខេត្តកំពង់ចាម ទំនាក់ទំនង Tel: 090 905 988 / 086 309 181


Sunday, August 8, 2021

អភិបាលខណ្ឌ​ច្បារអំពៅ​ចុះ​ពិនិត្យ​ការចាក់​វ៉ាក់សាំង​ជូន​កុមារ​និង​យុវវ័យ​អាយុ​ក្រោម​១៨​ឆ្នាំ

ចំនួនអ្នកទស្សនា: Views

 


ភ្នំពេញៈ​ សូម​មាតា បិតា អាណាព្យាបាល របស់​កុមារ​និង​យុវវ័យ ដែលមាន​អាយុ​ចាប់ពី​១២​ឆ្នាំ ទៅដល់​ក្រោម​១៨​ឆ្នាំ ត្រូវ​ជំរុញ​និង​នាំ​កូន ចៅ ទៅ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ឱ្យបាន​គ្រប់ៗ​គ្នា ដើម្បី​ជៀសផុត​ពី​ជំងឺ​ដ៍​កាច​សាហាវ​នេះ​។​សូមកុំ​បារម្ភ​ថា ខ្លាច​អស់​វ៉ាក់សាំង​ឱ្យសោះ ។ សម្តេច​តេ​ជោ​ប្រមុខ​រាជរដ្ឋាភិបាល លោក​បាន​គិតគូរ​ខ្លាំងណាស់ ចំពោះ​ការ​ស្វះ​ស្វែងរក​វ៉ាក់សាំង មកចាក់​ជូន​ប្រជាពលរដ្ឋ និង​កូន ចៅ របស់​ប្រជាពលរដ្ឋ ដោយ​មិនឱ្យ​យកប្រាក់​នោះឡើយ ហើយ​យុទ្ធនាការ​នេះ​ធ្វើឡើង ដើម្បី​បញ្ចប់​ឫសគល់​នៃ​ជំងឺ កូ​វីដ​-១៩ ។​

នេះ​ជា​សារ​អំពាវនាវ​របស់លោក ចេង មុនី​រ៉ា អភិបាលខណ្ឌ​ច្បារអំពៅ នៅ​គ្រា​ដែល​លោក ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ​ទីតាំង​ចាក់​វ៉ា​ក់​ចំនួន​៥ កន្លែង​កាល​ព្រឹក​ថ្ងៃទី​៧ ខែសីហា ។​
ទីតាំង​ទី​១-​នៅ​មន្ទីរពេទ្យបង្អែក​ច្បារអំពៅ , ទីតាំង​ទី​២-​នៅ​មណ្ឌល​សុខភាព​និរោធ​, ទីតាំង​ទី​៣-​នៅ​មណ្ឌល​សុខភាព​ព្រែក​ឯង​, ទីតាំង​ទី​៤-​នៅ​មណ្ឌល​សុខភាព​ក្បាលកោះ និង​ទី​តាំងទី​៥-​នៅ​មណ្ឌល​សុខភាព​ព្រែក​ថ្មី ។​
នៅក្នុង​ការចុះពិនិត្យ​ទីតាំង​ចាក់​វ៉ាក់សាំង​ទាំង​៥​នេះដែរ លោក​អភិបាលខណ្ឌ​បាន​ថ្លែងអំណរគុណ​ក្រុមគ្រូពេទ្យ ក្រុមយុវជន ព្រមទាំង​មាតា បិតា អាណាព្យាបាល កុមារ​និង​យុវវ័យ ទាំងអស់ ដែល បាន​ចូលរួម​ដោយ​ស្ម័គ្រចិត្ត​មកចាក់​វាក់​សាំង ដែលជា​ការរួមចំណែក​ក្នុងការ​ប្រយុទ្ធ និង​បង្ការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ ជាមួយ​រាជរដ្ឋាភិបាល​៕

​សូមបញ្ជាក់ថា ៖​គិត​ចាប់ពី​ថ្ងៃទី​០១ សីហា មកដល់​ថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០២១ មាន​កុមារ​-​យុវវ័យ អាយុ​ពី​១២​ឆ្នាំ ដល់​ក្រោម ១៨​ឆ្នាំ នៅ​ទូទាំង​ខណ្ឌ​ច្បារអំពៅ បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ចំនួន ១០.២៥៥​នាក់ ក្នុង​ចំនួន​សរុប ប្រមាណ ជិត​២​ម៉ឺន​នាក់ ៕srn

0 comments:

Post a Comment