-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Monday, July 5, 2021

អភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញនាំយកអំណោយជាសម្ភារ និងថវិការបស់ឯកឧត្តមបណ្ឌិត សភាចារ្យ អ៊ុក រ៉ាប៊ុន ជូនលោកយាយ សុខ គិន រស់នៅភូមិស្រែឬស្សី ឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ

ចំនួនអ្នកទស្សនា: Views

កំពង់ឆ្នាំង៖ នៅរសៀល ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១នេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃ គណៈអភិបាលខេត្តកំពង់ឆ្នាំង អមដំណើរដោយលោក ជិន រដ្ឋា ប្រធានមន្ទីរអភិវឌ្ឍន៍ខេត្ត លោក វន សុីផា អភិបាលស្រុកសាមគ្គីមានជ័យ និងក្រុមការងារថ្នាក់ខេត្ត បាននាំយកអំណោយជាសម្ភារ និងថវិការបស់ឯកឧត្តមបណ្ឌិត សភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ជូនលោកយាយ សុខ គិន ចាស់ជរាពិកាភ្នែក រស់នៅភូមិស្រែឬស្សី ឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

នាឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ដែលតែងតែយកចិត្តទុកដាក់ពីបញ្ហាសុខទុក្ខ និងជីវភាពរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា។

អំណោយជាសម្ភារ និងថវិកាដែលបាននាំយកទៅប្រគល់ជូនរួមមាន៖ អង្ករចំនួន ១០០គីឡូក្រាម, មីម៉ាៗចំនួន ២កេស, ទឹកក្រូចចំនួន ១កេស, ទឹកត្រីចំនួន ១យួរ, ទឹកស៊ីអ៊ីវចំនួន ១យួរ, ប៊ីចេងចំនួន ១កញ្ចប់, ត្រីខចំនួន ២យួរ, ឃីតចំនួន ១ ថវិកាចំនួន ៤០០,០០០ រៀល និងថវិកាជូនដល់ប្រជាពលរដ្ឋដែលមកចូលរួមចំនួន ៤០០,០០០ រៀល ផងដែរ ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង សម្រួលផ្សាយដោយ៖ sps


0 comments:

Post a Comment