-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Saturday, July 3, 2021

ឯកឧត្តម ស្វាយ សំអ៊ាងចុះសួរសុខទុក្ខ ផ្ដល់អំណោយ និងប្រគល់អណ្ដូងទឹកជូនប្រជាពលរដ្ឋ ចំនួន៥៨គ្រួសារ នៅស្រុកកោះញែក

ចំនួនអ្នកទស្សនា: Views


មណ្ឌលគីរី៖ ដើម្បីជួយសម្រួលការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ក្នុងអំឡុងពេលកូវីដ-១៩ នាថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ចែកជូនដល់ជនចាស់ជរាគ្មានទីពឹង ស្រ្តីមេម៉ាយកូនច្រើន ជនពិការ គ្រួសារទីទ័លក្រ កុមារកំព្រា សរុបចំនួន៥៨គ្រួសារនិងសម្ពោធឱ្យប្រើប្រាស់អណ្តូងទឹកស្អាតចំនួន៣ ដែលជា អំណោយសប្បុរសជន។ ឯកឧត្តម ស្វាយ សំអ៊ាង បានផ្តាំផ្ញើការសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជាប្រធាន ដែលជានិច្ចកាល សម្តេចតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងសុខុមាលភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែង។ ឯកឧត្តម បានបញ្ជាក់ថា អំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា បានមកពីការចូលរួមឧបត្ថម្ភរបស់សប្បុរសជន ដើម្បីប្រមូលធនធានទាំងនេះមកដោះស្រាយបញ្ហាខ្វះខាត និងឆ្លើយតបឱ្យបានទាន់ពេលវេលា ចំពោះតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋងាយរងគ្រោះ និងនៅតាមទីជនបទដាច់ស្រយាល។ ឯកឧត្តម ស្វាយ សំអ៊ាង ក្នុងនាមអភិបាលខេត្ត និងជាប្រធានសាខាកាកបាទក្រហមខេត្តមណ្ឌលគិរី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន សោម៉ាគ្រុប ដែលបានឧបត្ថម្ភអណ្ដូងទឹកស្អាតចំនួន ៣ ដល់ប្រជាពលរដ្ឋ ដែលខ្វះខាតទឹកស្អាតប្រើប្រាស់នៅតំបន់ជនបទដាច់ស្រយាល ក្នុងស្រុកកោះញែក។ ការជួយឧបត្ថម្ភអណ្ដូងទឹកស្អាតនេះ ពិតជាបានបំពេញទៅតាមតម្រូវការប្រើប្រាស់របស់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងកាត់បន្ថយនូវការឆ្លងជម្ងឺ មេរោគផ្សេងៗដោយសារតែការប្រើប្រាស់ទឹកមិនស្អាត។   ឯកឧត្តម ក៏បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាទប់ស្កាត់ជំងឺកូវីដ-១៩ក្នុងសហគមន៍ ដោយអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាល ៣ការពារ ៣កុំ និង ២ចូលរួម ព្រមទាំងវិធានការនានារបស់ក្រសួងសុខាភិបាល និងត្រូវរាយការណ៍ជូនអាជ្ញាធរ ឬមន្ត្រីសុខាភិបាល ក្នុងករណីមានការសង្ស័យកើតជំងឺកូវីដ១៩។ សូមបញ្ជាក់ថា អំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជាខេត្តចែកជូនដល់បងប្អូនប្រជាពលរដ្ឋពេលនេះមានចំនួន ៥៨គ្រួសារ ដោយក្នុងមួយគ្រួសារ ទទួលបានអង្ករ ២៥គីឡូ ភួយ១ ក្រមា ១ សាប៊ូ ២ ដុំ ម៉ាស់ ៥ និងថវិកាមួយចំនួន៕


0 comments:

Post a Comment