-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Saturday, July 24, 2021

ប្រមុខរាជរដ្ឋាភិបាល ប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនក្រុមមនុស្សអាយុចន្លោះពី ១២ ទៅ១៧ឆ្នាំ នៅថ្ងៃទី០១ ខែសីហាខាងមុខនេះ

ចំនួនអ្នកទស្សនា: Views



ថ្លែងក្នុងពិធីទទួលវ៉ាក់សាំងជំងឺកូវីដ១៩  ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នារាត្រីថ្ងៃទី២៣ខែកក្កដា ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជា ណាចក្រកម្ពុជា មានប្រសាសន៍ថា សម្ដេចនឹងធ្វើជាអធិបតីនៃពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនក្រុមមនុស្សអាយុចន្លោះពី ១២ ទៅ ១៧ឆ្នាំនៅឯមន្ទីរពេទ្យកាល់ម៉ែត្រ នៅព្រឹកថ្ងៃអាទិត្យ ទី០១ ខែសីហាខាងមុខនេះ។ សម្ដេចបញ្ជាក់ថា សម្តេចនឹងនាំចៅៗអាយុចន្លោះពី ១២ ទៅ ១៧ឆ្នាំ ទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩មុនដំបូងគេនៃយុទ្ធនាការចាក់វ៉ាក់សាំងនេះ។ សម្ដេចតេជោ ស្នើឱ្យថ្នាក់ដឹកនាំដែលមានចៅៗ និងកូនៗរបស់ខ្លួន ចូលរួមចាក់វ៉ាក់សាំងនៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជូនក្រុមមនុស្សអាយុចន្លោះពី ១២ ទៅ ១៧ឆ្នាំនេះផងដែរ។ សម្ដេចបញ្ជាក់ទៀតថា យុទ្ធនាការនេះ នឹងចាប់ផ្ដើមចេញពីរាជធានីភ្នំពេញមុនដំបូងគេ  ខណៈដែលរាជធានីភ្នំពេញមានប្រជាជនអាយុចន្លោះពី ១២ ទៅ ១៧ឆ្នាំ ចំនួនប្រហែល ២៣ម៉ឺននាក់។

«ប៉ុន្តែនៅពេលដែល មានវ៉ាក់សាំងគ្រប់គ្រាន់នៅទីកន្លែងមួយចំនួន យើងចាក់ទាំងមនុស្សចាស់ផងនិងកូនក្មេងទៅជាមួយគ្នាផង។ យើងបានគិតគូរថា នៅពេលដែលយើងកំពុងតែដាក់ផែនការចាក់វ៉ាក់សាំង ដែលយើងចាក់បាន ៦៥,៥៣ ភាគរយនៃចំនួនប្រជាជនដែលត្រូវចាក់១០លាននាក់  យើងនឹងចាក់ ៦២,០៥ភាគភាគរយ នៃប្រជាជន១៦លាននាក់។ ហើយប្រសិនបើយើងចាក់ចំពោះកូនក្មេង អាយុ១២ទៅ១៧ឆ្នាំ ដែលយើងប៉ាន់ស្មានថា២លាននាក់ យើងនឹងមានប្រជាជនដែលត្រូវបានចាក់វ៉ាក់សំាង ៦៥ភាគរយ»។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការចាក់វ៉ាក់សាំងជូនក្មេងអាយុចាប់ពី ១២ឆ្នាំ ទៅ១៧ឆ្នាំនេះ ជាចំណុចពិសេសក្នុងការបើកដំណើរការសង្គមឡើងវិញ ជាពិសេស ការសិក្សា នៅតាមសាលារៀនដែល យ៉ាងហោចណាស់ចាប់ពីថ្នាក់អនុវិទ្យាល័យឡើង។ ការចាក់វ៉ាក់សាំងនេះ នៅតែឈរលើគោលការណ៍ស្ម័គ្រចិត្ត។ តែសម្តេចសង្ឃឹមថា តាមការយល់ដឹង និងស្មារតីចូលរួមរបស់ប្រជាពលរដ្ឋនាពេលបច្ចុប្បន្ននេះ គឺមាតាបិតា និងអាណាព្យាបាលនឹងនាំកូនៗទៅទទួលវ៉ាក់សាំង។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏នៅតែបន្តអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឱ្យបន្តស្មារតី ប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ ដោយ អនុវត្តតាមវិធានសុខាភិបាល ជាពិសេសវិធាន «៣ការពារ និង៣កុំ»៕


0 comments:

Post a Comment