ភ្នំពេញ: ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ក្រសួងសុខាភិបាល សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ រៀបចំសន្និសីទសារព័ត៌មាន ស្តីពី «ការផ្សព្វផ្សាយនីតិវិធី និងយន្តការដាក់ព្យាបាលតាមផ្ទះ ចំពោះអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល និងគ្មានរោគ សញ្ញា» សម្រាប់ភូមិសាស្រ្តរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមធ្វើជាវាគ្មិនពី ឯកឧត្តម វេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យ ហេង សិទ្ធី អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល លោក កើត ឆែ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាល នៃរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញ។
រូបថត៖ ឡាញ់ វិសាល និង អុក សុខខឿន

sps-news.com
អ្នកនិពន្ឋ:
0 comments:
Post a Comment