បន្ទាយមានជ័យ :ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ កងកម្លាំងនៅតាមបណ្ដាអង្គភាពចំណុះ កងពលតូចថ្មើរជើងលេខ៥១ ទទួលបានអាវ ភ្លៀងដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនិងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនដើម្បីជួយធានាសុវត្ថិភាពសុខភាពការរស់នៅរបស់កងកម្លាំងប្រដាប់អាវុធក្នុងរដូវវស្សាចូលមកដល់នេះឱ្យកាន់តែប្រសើរថែមទៀតនោះ។
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBNjlhQWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--1e8f99ae9952456044ad2d19db01e2498eb17bd8/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/photo_2021-06-05_09-06-29.jpg)
ក្នុងឱកាសប្រគល់អាវភ្លៀងដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេច ដល់បណ្តាកងឯក ភាពចំណុះកាលពីរសៀលថ្ងៃទី៤ខែមិថុនាឆ្នាំ២០២១ លោក ឧត្ដមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១បានថ្លែងថា ក្នុងនាមឱ្យថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន នៃអង្គភាពកងពលតូចថ្មើរជើងលេខ៥១ ដែលកងកម្លាំងជួរមុខកំពុងឈរជើងបំពេញប្រតិបត្តិការនៅតាមបន្ទាត់ព្រំដែនសូមគោរពថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនដែលជាអគ្គភស្តុភារជាន់ខ្ពស់នៃកងកម្លាំងប្រដាប់អាវុធដែលតែងតែបានយកចិត្តទុកដាក់គិតគូរខ្ពស់បំផុតចំពោះសុខទុក្ខកងកម្លាំងជួរមុខជានិច្ចទាំងការស្នាក់នៅសុខភាពជីវភាពរស់នៅដោយនៅរដូវរងារ ឧបត្ថម្ភអាវរងារ និងនៅរដូវភ្លៀងឧបត្ថម្ភអាវភ្លៀងជាដើម។
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBN0JhQWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--64ce391c5237b0f3f993bed836206a8ab7a882de/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/photo_2021-06-05_09-06-30.jpg)
ទន្ទឹមនឹងនោះដែរមេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ក៏បានក្រើនរម្លឹកដល់ កងកម្លាំងទាំងអស់ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាពដោយត្រូវអនុវត្តឱ្យបានតាមការណែនាំ របស់រាជរដ្ឋាភិបាលក៏ដូចក្រសួងសុខាភិបាលនូវវិធានការ៣ការពារនិង៣កុំឱ្យបានខ្ជាប់ខ្ជួន ដើម្បីជៀសផុតពីជំងឺកូវីដ១៩នោះ៕
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBN0ZhQWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--e152665b102d582c8e9dcbbdffd5935e5e92f68d/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/photo_2021-06-05_09-06-30%20(2).j.jpg)
0 comments:
Post a Comment