-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Wednesday, June 30, 2021

ប្រធាន គ.វ.ក១៩ ៖ វីរុសបំប្លែងថ្មីឈ្មោះ អាល់ហ្វា បាននិងកំពុងតែចរាចរយ៉ាងសកម្មនៅកម្ពុជា ហើយមានគ្រោះថ្នាក់ជាងវីរុសធម្មតា ៥ដង ទៅ ៧ដង

ចំនួនអ្នកទស្សនា: Views

 ភ្នំពេញ: ក្នុងឱកាសអញ្ជើញនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចំនួន ១០ ០០០ ០០០រៀល (ដប់លានរៀល) និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ជូនដល់អ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ លេងរៀងទី៤លាន គឺលោក សូ សយ អាយុ៦៥ឆ្នាំ ជាអតីតយុទ្ធជន និងជាយុទ្ធជនពិការជើងឆ្វេង នៅភូមិប្រទាល ឃុំអណ្តូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួង​សុខាភិបាល និងជាប្រធាន គ.វ.ក១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានអំពាវនាវជាថ្មី ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវអនុវត្តវិធានការសុខាភិបាលនានា និងវិធានការ ០៣ការពារ-០៣កុំ ឱ្យបានម៉ត់ចត់បំផុត ព្រោះថាវីរុសបំប្លែងថ្មី ឈ្មោះដែលតា (B.1.167.2) ដែលបានរកឃើញជាបណ្តើរៗ នៅកម្ពុជា ហើយដែលមានសមត្ថភាពឆ្លងលឿនជាង និងធ្ងន់ធ្ងរជាង រង្វង់១៥ដង នៃវីរុសបំប្លែងថ្មីដទៃទៀត មានដូចជាវីរុសឈ្មោះ អាល់ហ្វា (B.117) ជាដើម។

លោកជំទាវបានសង្កត់ធ្ងន់ថា ៖ “ដោយឡែក វីរុសបំប្លែងថ្មី ឈ្មោះអាល់ហ្វានេះវិញ ហើយដែលត្រូវបានរកឃើញដំបូងកាលពីខែកុម្ភៈ ឆ្នាំ២០២១ និងត្រូវបានសន្មត់ថាមានពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈផងដែរនោះ បាននិងកំពុងចរាចរយ៉ាងសកម្មនៅក្នុង​ព្រះរាជាណាចក្រកម្ពុជាយើង។ វីរុសអាល់ហ្វានេះ ក៏មានសមត្ថភាពនៃការចម្លងបានលឿន ព្រមទាំងបង្ករគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខ​ភាពអ្នកជំងឺផងដែរ គឺមានក្នុងរង្វង់ពី ៥ដង ទៅ ៧ដង ខ្លាំងជាងវីរុសកូវីដ-១៩ចាស់ ឬវីរុសដែលមិនទាន់បំប្លែងខ្លួន ខណៈនៅកម្ពុជាយើង​នៅពេលនេះ មានអ្នកជំងឺជាង ១០០នាក់ហើយដែលមានវិជ្ជមានពពួកបំប្លែងថ្មីអាល់ហ្វានេះ ហើយចំពោះដែលតាវិញ គឺមាន២២ករណី​ហើយដែលត្រូវបានរកឃើញត្រឹមតែមួយខែមិថុនានេះ”។

លោកជំទាវ បានបន្ថែមផងដែរ ដោយសារតែការចរាចរនៃវីរុសអាល់ហ្វានេះហើយ ទើបភាគច្រើននៃអ្នកជំងឺដែលវិជ្ជមានហើយចូល​សម្រាកពេទ្យ គឺមានសភាពធ្ងន់ធ្ងររួចជាស្រេចទៅហើយ។ ហេតុដូច្នេះហើយ បងប្អូនប្រជាពលរដ្ឋត្រូវតែចូលរួមអនុវត្តវិធានការការពារ​ខ្លួនឱ្យបានខ្ជាប់ខ្ជួនបំផុត មិនថាតែ ដែលតា អាល់ហ្វា ឬវីរុសកូវីដ-១៩ធម្មតាដទៃទៀតនោះទេ ព្រោះថានៅថ្ងៃមុខពពួកវីរុសនេះអាច​នឹងបំប្លែងខ្លួនបន្ថែមទៀត ដូចជាករណីវីរុសដែលតា ដែលនៅពេលនេះ លឺថាបានបំប្លែងទៅជា ដែលតាផ្លាស (Delta Plus) ជាដើម។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោកជំទាវវេជ្ជបណ្ឌិត ក៏បានអំពាវនាវជាថ្មី និងដ៏ទទូច ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការ​ប្រុង​ប្រយ័ត្នឱ្យបានខ្ពស់ជាងនេះ បន្តអនុវត្តវិធានការសុខាភិបាលឱ្យបានម៉ត់ចត់ជាងនេះ និងអនុវត្តអភិក្រម ០៣ការពារ-០៣កុំ ឱ្យបាន​ត្រឹមត្រូវជាងនេះ ដើម្បីកម្ពុជាចៀសផុតពីការវាយលុយកាន់តែធ្ងន់ធ្ងរជាងនេះ ជាពិសេសគឺពពួកបំប្លែងថ្មីនេះ។

គួររម្លឹកថា កម្ពុជាបានរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ដំបូងបំផុតកាលពីខែមករា ឆ្នាំ២០២០ ហើយគិតត្រឹមថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ មានករណីសរុបទូទាំងប្រទេសចំនួន ៤៩ ២៥៥នាក់ ជាសះស្បើយសរុបចំនួន ៤៣ ៤៧៣នាក់ និងមានករណី​មរណភាព​សរុបចំនួន ៥៧៥នាក់ហើយ ហើយអ្នកមរណភាពទាំង៥៧៥នាក់នេះ គឺបានចាប់ផ្តើមតាំងពីមានព្រឹត្តិការណ៍​សហគមន៍២០កុម្ភៈទាំងអស់៕ 

0 comments:

Post a Comment