-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Tuesday, May 25, 2021

អភិបាលខេត្តបន្ទាយមានជ័យ អំពាវនាវប្រជាពលរដ្ឋ បន្តសហការជាមួយអាជ្ញាធរសមត្ថកិច្ច គ្រូពេទ្យ ដើម្បីកាត់ផ្តាច់ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩

ចំនួនអ្នកទស្សនា: Views


បន្ទាយមានជ័យ : ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ អភិបាលខេត្តបន្ទាយមានជ័យឯកឧត្តម អ៊ុំ រាត្រី បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ មានការសង្ស័យពាក់ព័ន្ធអ្នកមានវិជ្ជមានកូវីដ- ១៩ ត្រូវតែចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច កងកម្លាំងគ្រូពេទ្យ ដើម្បីកាត់ផ្តាច់ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងត្រូវបន្តចូលរួមអនុវត្តន៍វិធានការ ៣កុំ និង៣ការ ពារ ឱ្យបានខ្ជាប់ខ្ជួន។

ការលើកឡើងបែបនេះរបស់ឯកឧត្តម អ៊ុំ រាត្រី បានបន្តធ្វើឡើងក្នុងឱកាសដឹកនាំក្រុម ការងារចុះពិនិត្យមើលទីតាំងបន្ថែម១ទៀត រៀបចំជាកន្លែងសម្រាកព្យាបាលអ្នកជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រប៉ោយប៉ែត និងពិនិត្យមើលទីតាំងបិទខ្ទប់ ដែលត្រូវបានបើកឡើងវិញនៅមួយ ផ្នែក នៃសង្កាត់ផ្សារកណ្តាល ក៏ដូចជាចុះពិនិត្យមើលក្រុមគ្រូពេទ្យ ដែលកំពុងធ្វើការយ៉ាង សកម្មក្នុងដំណើរការយកសំណាកបងប្អូន ពាក់ព័ន្ធអ្នកមានវិជ្ជមានកូវីដ-១៩ នៅក្រុងប៉ោយ ប៉ែត កាលពីរសៀលថ្ងៃ១៣កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃចន្ទ ទី២៤ ខែឧសភា ឆ្នាំ២០២១។

នៅទីនោះឯកឧត្តម បានក្រើនរម្លឹកដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ ក្រុមគ្រូពេទ្យ ទាំងអស់ ដែលកំពុងបំពេញការងារយ៉ាងសកម្ម ទាំងថ្ងៃទាំងយប់ ក្នុងតំបន់ប៉ោយប៉ែតនេះ ត្រូវតែបន្តខិតខំរួមគ្នាដើម្បីស្វែងរកអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីពិនិត្យសំណាកដាក់ឱ្យធ្វើចត្តា ឡីស័ក ។ ករណីរកឃើញលទ្ធផលវិជ្ជមាន បន្តព្យាបាលការពារទប់ស្កាត់ឱ្យបានការរីករាលនៃ ជំងឺកូវីដ-១៩ នៅភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឱ្យឆាប់បញ្ចប់នៅពេលខាង មុខនេះ ។

ឯកឧត្តម អភិបាលខេត្តបន្ទាយមានជ័យ ក៏បានអំពាវនាវយ៉ាងទទួច សូមឱ្យបងប្អូន ដែលមានពាក់ព័ន្ធទាំងអស់ ត្រូវផ្តល់ព័ត៌មានពិត រហ័សចូលរួមសហការជាមួយអាជ្ញាធរមាន សមត្ថកិច្ច ដើម្បីអនុវត្តន៍វិធានការឱ្យទទួលបានជោគជ័យ ក្នុងការប្រយុទ្ធទប់ស្កាត់ជំងឺដ៏កាច សាហាវនេះ។

អភិបាលក្រុងប៉ោយប៉ែតលោក គាត ហ៊ុល បានឱ្យដឹងថា ចាប់តាំងពីថ្ងៃទី២៣ខែមេសាឆ្នាំ២០២១មក នៅក្រុងប៉ោយប៉ែតមានការឆ្លងរីករាលដាលដ៏គំហុកជំងឺកូវីដ-១៩ “ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ” ។ អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ បានសហការជាមួយក្រុមគ្រូពេទ្យជួរ មុខ បានស្រាវជ្រាវរកអ្នកប៉ះពាល់ផ្ទាល់និងប្រយោល រហូតដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ នេះ បានយកសំណាកសរុប ១៤.២៣៧នាក់ ស្រី ៦.២៧២នាក់ និងបានរកឃើញវិជ្ជមានកូវីដ- ១៩ ចំនួន ១.៨៣៥នាក់ ស្រី៨១០នាក់។ ក្នុងនោះជនជាតិខ្មែរ ៩៣៤នាក់ ស្រី ៥០៦នាក់ និង ជនបរទេសចំនួន ៩០១នាក់ ស្រី៣០៤នាក់។ មកទល់ពេលនេះអ្នកជាសះស្បើយមានចំនួន៦៦០នាក់ ស្រី ២៧៥នាក់ ស្លាប់៦នាក់ ស្រី៤នាក់ ក្នុងនោះមានជនបរទេស(ថៃ)១នាក់។

លោក គាត ហ៊ុល ឱ្យដឹងទៀតថា បច្ចុប្បន្នរដ្ឋបាលក្រុងសហការជាមួយរដ្ឋបាលខេត្ត មន្ទីរសុខាភិបាលខេត្ត បានរៀបចំមណ្ឌលព្យាបាល និងមន្ទីរពេទ្យថែទាំ ព្យាបាលអ្នកជំងឺកូវីដ-១៩ ចំនួន៩កន្លែង ដែលមានអ្នកជំងឺកំពុងសម្រាកព្យាបាលចំនួន ១.១៧៥នាក់ ស្រី៥៣៥នាក់។ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ កន្លងមក និងបច្ចុប្បន្ន រដ្ឋបាលខេត្តបាន ចេញសេចក្តីសម្រេចធ្វើការកំណត់ភូមិសាស្ត្រមួយចំនួន ជាតំបន់ក្រហម បិទខ្ទប់តំបន់មួយ ចំនួនជាបណ្តោះអាសន្ន។

អភិបាលក្រុងប៉ោយប៉ែតបានបន្ថែមថា ដោយមានការយកចិត្តទុកដាក់ពីប្រមុខរាជ រដ្ឋាភិបាល និងក្រសួងសុខាភិបាល ប្រជាពលរដ្ឋក្នុងក្រុងប៉ោយប៉ែត បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បានចំនួន ៤.២៦៥នាក់ នៅសល់អ្នកដែលមិនទាន់បានចាក់ចំនួន៦៣.៨០៩នាក់ទៀត ៕


0 comments:

Post a Comment