-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Friday, May 21, 2021

ក្រុមប្រឹក្សាខេត្តបាត់ដំបង បើកកិច្ចប្រជុំសាមញ្ញលើកទី២៤ អាណត្តិទី៣របស់ខ្លួន

ចំនួនអ្នកទស្សនា: Views

 


បាត់ដំបង: ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ 
នៅរសៀលថ្ងៃ៩កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី២០ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៤ របស់ក្រុមប្រឹក្សាខេត្តបាត់ដំបង អាណត្តិទី៣ នៅសាលប្រជុំសាលាខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត នាយករងរដ្ឋបាលខេត្ត នាយកទីចាត់ការ ប្រធានអង្គភាពចំណុះរចនាសម្ព័ន្ធសាលាខេត្ត លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរអង្គភាព និងអស់លោក លោកស្រីពាក់ព័ន្ធមួយចំនួនទៀត។

នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៤ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ បានធ្វើការប្រជុំពិភាក្សាអនុម័តលើរបៀបវារៈដូចជា ទី១-ពិនិត្យ និងអនុម័តលើសេចក្ដីព្រាងរបៀបវារៈកិច្ចប្រជុំសាមញ្ញលើកទី២៤។ ទី២-លើសេចក្ដីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២៣។ ទី៣-ស្ដាប់របាយការណ៍របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្ដី និងកុមារ ប្រចាំខែមេសា ឆ្នាំ២០២១។ ទី៤-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្ដីព្រាងរបាយការណ៍ប្រចាំខែមេសា ឆ្នាំ២០២១ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តបាត់ដំបង ។ ទី៥-ពិនិត្យ ពិភាក្សា និងអនុម័ត លើសេចក្ដីព្រាងរបាយការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០២១ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តបាត់ដំបង។ ទី៦-ពិនិត្យ ពិភាក្សា និងអនុម័ត លើសេចក្ដីព្រាងផែនការក្របខ័ណ្ឌ ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តបាត់ដំបង។ ទី៧-សំណួរ-ចម្លើយ និងការបញ្ចេញមតិយោបល់។

ក្នុងកិច្ចប្រជុំនោះ ក្រុមប្រឹក្សាខេត្តបាត់ដំបង បានផ្ដោតបញ្ហាសំខាន់ ទៅលើការបន្តប្រយុទ្ធប្រឆាំង និងការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៌២០កម្ភៈ ដែលមកទល់ពេលនេះនៅមិនទាន់បានបិទបញ្ចប់នៅឡើយ និងការនាំចូលពីប្រទេសថៃ៕

 (ប្រភពៈរដ្ឋបាលខេត្តបាត់ដំបង)

0 comments:

Post a Comment