-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Wednesday, May 5, 2021

អាស៊ានបូក ៣ រំពឹងនូវការងើបឡើងវិញនៃសេដ្ឋកិច្ច ដោយសារជំនួយពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩

ចំនួនអ្នកទស្សនា: Views


ភ្នំពេញ​ថ្ងៃទី ០៥ ខែឧសភា ឆ្នាំ ២០២១​យោងតាម​សេចក្តីថ្លែងការណ៍​រួមមួយ​បានឱ្យដឹងថា ប្រទេស​សេដ្ឋកិច្ច​នៅ​អាស៊ី​ដែល​រង​ការប៉ះពាល់​យ៉ាងខ្លាំង​ពី​ជំងឺ​រាតត្បាត​កូ​រ៉ូ​ណាវី​រុស ត្រូវបាន​គេ​រំពឹងថា​នឹង​ងើប​ឡើងវិញ​នៅក្នុង​ឆ្នាំនេះ ដោយសារ​មាន​ជំនួយ​ពី​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ប៉ុន្តែ​នៅតែមាន​ការព្រមាន​អំពី​ហានិភ័យ​ធ្លាក់ចុះ​ដែល​បណ្តាលមកពី​ការលេចចេញ​នៃ​ទម្រង់​វីរុស​ថ្មី និង​អត្រា​ខុសគ្នា​នៃ​ប្រសិទ្ធភាព​វ៉ាក់សាំង​ក្នុងចំណោម​ប្រជាជាតិ​នានា​។​

​បណ្តា​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ និង​ទេសាភិបាល​ធនាគារកណ្តាល​នៃ​ប្រទេស​អាស៊ាន​បូក ៣ ដែល​រួមមាន​សមាជិក​អាស៊ាន​ចំនួន ១០ និង​ដៃគូ​ចំនួន ៣ របស់ខ្លួន គឺ​ជប៉ុន ចិន និង​កូរ៉េខាងត្បូង​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​រួមមួយ​បន្ទាប់ពី​កិច្ចប្រជុំ​តាម​សន្និសីទ​វីដេអូ​មួយ​កាលពី​ថ្ងៃទី ៣ ខែឧសភា​ថា «​យើង​រំពឹងថា​ការចាក់​វ៉ាក់សាំង​នឹង​ដើរតួ​យ៉ាងសំខាន់​ក្នុងការ​ព​ន្លឿ​ន​ការស្តារ​សេដ្ឋកិច្ច​ឡើងវិញ​នៅក្នុង​តំបន់​»​។​

​ដោយ​បញ្ជាក់​អំពី​ការប្តេជ្ញាចិត្ត​របស់​ពួកគេ​ចំពោះ​ប្រព័ន្ធ​ពាណិជ្ជកម្ម និង​ការវិនិយោគ​ពហុភាគី​ដែល​ផ្អែកលើ​ច្បាប់ និង​ការបើកចំហ ពួកគេ​ក៏បាន​ស្វាគមន៍​ចំពោះ​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ (RCEP) ដែលជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ធំ​បំផុត​របស់​ពិភពលោក ដែល​ត្រូវបាន​ចុះហត្ថលេខា​ដោយ​ប្រទេស​អូស្ត្រាលី នូ​វែ​ល​ហ្សេ​ឡង់ និង​ប្រទេស​នៅ​អាស៊ី​ទាំង ១៣ កាលពី​ខែវិច្ឆិកា​ឆ្នាំទៅ​ផងដែរ​។​ ពួកគេ​បាន​ជួបប្រជុំគ្នា​តាម​ប្រព័ន្ធ​អន​ឡាញ​នៅ​ខាងក្រៅ​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​ធនាគារ​អភិវឌ្ឍ​អាស៊ី (ADB) ដែលមាន​រយៈពេល​បី​ថ្ងៃ ដោយបាន​ចាប់ផ្តើម​ជា​ទម្រង់​និម្មិត​មួយ​កាលពី​ថ្ងៃ​ដដែល​នោះ​។​

​យោងតាម​សេចក្តីថ្លែងការណ៍​នោះបាន​ឱ្យដឹងថា កិច្ចប្រជុំ​នៅ​ឆ្នាំក្រោយ​នឹងត្រូវ​បានធ្វើ​ឡើង​នៅ​ទីក្រុង​កូឡុំបូ​របស់​ប្រទេស​ស្រីលង្កា​។​ ​នៅឯ​កិច្ចប្រជុំ​តាម​សន្និសីទ​វីដេអូ​កាលពី​លើក​មុន​ដែល​ត្រូវបាន​ធ្វើឡើង​កាលពី​ក្នុង​ខែកញ្ញា បណ្តា​ប្រទេស​អាស៊ាន​បូក​៣ បានសម្រេច​ចិត្ត​បង្កើន​ភាពបត់បែន​នៃ​ប្រតិបត្តិការ​ពហុភាគី​នីយកម្ម​នៃ​គំនិត​ផ្តួចផ្តើម​ឈៀង​ម៉ៃ​ដែល​បាន​ចូល​ជា​ធរមាន​ក្នុង​ឆ្នាំ ២០១០ ដើម្បី​ដោះស្រាយ​ការទូទាត់​តុល្យភាព និង​ការលំបាក​នៃ​សាច់ប្រាក់​ងាយស្រួល​ក្នុង​រយៈពេល​ខ្លី​នៅក្នុង​តំបន់​ស្រប​ពេលដែល​កំពុងមាន​វិបត្តិ​៕ (​ប្រភព VNA បកប្រែ​ដោយ​លោក យា ចិន្តា​ខន្តី​) សម្រួល​ផ្សាយ​ដោយ​៖ sps-news


0 comments:

Post a Comment