ភ្នំពេញៈនៅក្នុងថ្ងៃទី២ នៃយុទ្ធនាការចាក់វ៉ាក់សាំងនាថ្ងៃទី២ ខែមេសាមន្ត្រីនៃក្រសួងបរិស្ថានចំនួន ២៤៣ នាក់(ស្ត្រីចំនួន ៧៥នាក់) បានទទួលការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់។ នេះបើតាមផេកផ្លូវការរបស់ក្រសួងបញ្ជាក់។ប្រភពដដែលបន្តថាកាលពីថ្ងៃទី១ មន្ត្រីចំនួន ១៩៣ នាក់បានចាក់វ៉ាក់សាំង។ សរុបក្នុងយុទ្ធនាការ ២ ថ្ងៃមកនេះ អ្នកទទួលបានការចាក់វ៉ាក់សាំងមានចំនួន ៤៣៦រូប។ ដំណើរការចាក់វ៉ាក់សាំងនឹងបន្តនៅថ្ងៃទី៣ ខែមេសានេះទៀត។
ក្នុងក្របខ័ណ្ឌក្រសួងបរិស្ថានមន្ត្រីចំនួនជាង២០០០នាក់បានស្ម័គ្រចិត្តចាក់វ៉ាក់សាំង។ក្នុងនោះនៅទីស្តីការក្រសួងបរិស្ថានមានចំនួន ៧០០នាក់ និងមន្ត្រីនៅតាមមម្ទីរបរិស្ថានខេត្តរាជធានីចំនួន ១៣៩១ រូប។
មន្ត្រីរាជការនៃក្រសួងបរិស្ថានបានបង្ហាញនូវសេចក្តីសប្បាយរីករាយដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ និងបាន គោរពថ្លែងអំណរគុណចំពោះសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីកម្ពុជាដែលបានខិតខំប្រឹងប្រែងស្វះស្វែងរកវ៉ាក់សាំងដើម្បីចាក់ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក៏ដូចជាប្រជាពលរដ្ឋទូទៅ។ មន្ត្រីរាជការនៃក្រសួងបរិស្ថានទាំងអស់គ្នាពិតជាចងចាំនូវគំរូវីរភាពរបស់សម្តេចតេជោ ហ៊ុន សែនដែលតែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋ គិតគូរជាប់ជានិច្ចដល់សុខទុក្ខរបស់មន្ត្រី និងប្រជាពលរដ្ឋ៕សរន
0 comments:
Post a Comment