-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Sunday, April 4, 2021

ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងគោរពអរគុណរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំខេត្ត​​ដែល​សម្រួល​ឱ្យមន្ត្រីរាជការ និងអ្នកសារព័ត៌មានបានចាក់វ៉ាក់សាំងការពារកូវីដ-១៩តាមការស្ម័គ្រចិត្ត

ចំនួនអ្នកទស្សនា: Views

 


កំពង់ឆ្នាំង៖ កាលពីព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ម៉ម ឈឿម ទីប្រឹក្សាក្រសួងព័ត៌មាននិងជាប្រធានមន្ទីព័ត៌មានខេត្ត​កំពង់​ឆ្នាំង តំណាងថ្នាក់ដឹកនាំមន្ទីរ និង មន្រ្តីរាជការនៃមន្ទីរព័ត៌មានខេត្ត និង ភ្នាក់ងារសារព័ត៌មានប្រចាំខេត្តកំពង់ឆ្នាំង​បានគោរពថ្លែង​អំណរគុណដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្ត ថ្នាក់ដឹក​នាំមន្ទីរសុខាភិបាលថ្នាក់ដឹកនាំនិងក្រុមគ្រូពេទ្យទាំងអស់នៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងដែលបានយកចិត្តទុកដាក់ និងសម្របសម្រួលក្នុងការចាក់វ៉ាក់សាំង ដល់ថ្នាក់ដឹកនាំ និង មន្រ្តីរាជការនៃមន្ទីរព័ត៌មានខេត្ត និង ភ្នាក់ងារសារព័ត៌មានប្រចាំខេត្ត​កំពង់ឆ្នាំង។

ឯកឧត្តម ម៉ម ឈឿម មានប្រសាសន៍ថា ចាត់ទុកការស្វែងរកជំនួយនិងការទិញវ៉ាក់សាំងដើម្បីចាក់ជូនប្រជាជនរបស់​រាជរដ្ឋាភិបាល​កម្ពុជាមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនេះ គឺជាការគិតគូរពីសុខភាពប្រជាពលរដ្ឋស្របពេលដែលប្រទេសកម្ពុជា ក៏ដូច​ជាពិភ​ពលោកទាំងមូលកំពុងជួបប្រទះបញ្ហាឆ្លងជំងឺកូវីដ-១៩ ។

ឯកឧត្តមជឿជាក់ថា កាយកចិត្តទុកដាក់ និងសម្របសម្រួលក្នុងការចាក់វ៉ាក់សាំង ដល់ថ្នាក់ដឹកនាំ និង មន្រ្តីរាជការនៃមន្ទីរព័ត៌មានខេត្ត និង ភ្នាក់ងារសារព័ត៌មានប្រចាំខេត្តកំពង់ឆ្នាំងនេះ នឹងដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការការពារនិងទប់ស្កាត់កុំឱ្យ​មានការឆ្លង​រីករាល​ដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ថែមទៀត៕


មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង

0 comments:

Post a Comment