កណ្តាលៈ នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ នេះ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានដឹកនាំអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ច ចុះបិទទីតាំងកាស៊ីណូ យង់យ័ន នៅជ្រៃធំ ស្រុកកោះធំ ខេត្តកណ្ដាល បន្ទាប់ពីក្រសួងសុខាភិបាល ប្រកាសជូន ព័ត៌មាន បញ្ជាក់ឲ្យដឹងថា មានជនជាតិចិនម្នាក់ ជាភ្ញៀវមកលេង ក្នុងកាស៊ីណូនេះ មានវិជ្ជមានកូវីដ-១៩។
លោកអភិបាលខេត្ត និងលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាល ខេត្តកណ្តាល មិនអនុញ្ញាតឲ្យបុគ្គលិក និងភ្ញៀវ ដែលនៅក្នុងកាស៊ីណូនេះ ចេញក្រៅ ដោយគ្មានការអនុញ្ញាត នោះឡើយ ដើម្បីឱ្យខាងសុខាភិបាល មកពិនិត្យយកសំណាក ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំនេះ ក្រសួងសុខាភិបាល បានប្រកាសជូនព័ត៌មាន បញ្ជាក់ឲ្យដឹងថា មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ២៣ នាក់ និងមានអ្នកជា សះស្បើយ ចំនួន ៥នាក់៕
0 comments:
Post a Comment