ម្ចាស់អាជីវកម្មនៅក្នុងខេត្តព្រះសីហនុទាំងអស់ ត្រូវពង្រឹងការគ្រប់គ្រងភ្ញៀវស្នាក់នៅកម្សាន្តនៅក្នុងទីតាំងរបស់ខ្លួន ដោយស្រង់ស្ថិតិកំណត់អត្ដសញ្ញាណឱ្យបានច្បាស់លាស់។ ពង្រឹងការគ្រប់គ្រងបុគ្គលិកក្នុងទីតាំងដែលបំពេញការងារ តាមវេននីមួយៗកាត់បន្ថយការចេញទៅខាងក្រៅបរិវេណទីតាំង។ ពង្រឹងអនាម័យក្នុងទីតាំង និងបរិវេណជុំវិញដោយពិនិត្យ និងរៀបចំបាញ់ថ្នាំសម្លាប់មេរោគ និងវាស់កម្តៅអ្នកចេញ-ចូលជាប់ជាប្រចាំ។ ត្រូវណែនាំភ្ញៀវ និងបុគ្គ លិកក្នុងទីតាំង អនុវត្តន៍ការរស់នៅតាមបែបគន្លងថ្មី ដោយខិតខំអនុវត្តន៍ឱ្យបានម៉ឺងម៉ាត់នូវវិធានការ៣ការពារ និង ៣កុំ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ សហការជិតស្និទ្ធ ជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់ផ្នែក និងមន្ត្រីសុខាភិបាល ផ្ដល់ព័ត៌មានឱ្យបានឆាប់បំផុតក្នុងករណីសង្ស័យថា មានអ្នកពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ- ១៩ ដើម្បីធានាថា គ្នានហានិភ័យជំងឺកូវីដ-១៩ ក្នុងសហគមន៍ខេត្តព្រះសីហនុ។
ជាលទ្ធផល ក្រុមទី១. បានធ្វើការអប់រំ ផ្សព្វផ្សាយនៅសង្កាត់លេខ១ បានចំនួន៥ទីតាំង ។ ក្រុមទី២. បានធ្វើការអប់រំ ផ្សព្វផ្សាយនៅសង្កាត់ លេខ២ បានចំនួន ២៤ទីតាំង ។ ក្រុមទី៣.បានធ្វើការអប់រំ ផ្សព្វផ្សាយនៅសង្កាត់លេខ៣ បានចំនួន ២៤ទីតាំង។ និងក្រុមទី៤. បានធ្វើការអប់រំ ផ្សព្វផ្សាយនៅសង្កាត់លេខ៤ បានចំនួន ១៣ទីតាំង ៕
0 comments:
Post a Comment