-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Saturday, February 27, 2021

ក្រសួងសុខាភិបាលបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ២៦នាក់ សុទ្ធសឹងជាករណីឆ្លងក្នុងសហគមន៍នៃ «ព្រឹត្តិការណ៍២០កុម្ភៈ»

ចំនួនអ្នកទស្សនា: Views


 (ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានបន្តប្រកាសពីការរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន២៦ នាក់ សុទ្ធសឹងជាករណីឆ្លងក្នុងសហគមន៍នៃ «ព្រឹត្តិការណ៍២០កុម្ភៈ»។

សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា អ្នកឆ្លងកូវីដ១៩ ក្នុងសហគមន៍ទាំង២៦នាក់នេះមានជនជាតិចិនចំនួន ២២នាក់, ជនជាតិវៀតណាម ៣នាក់ និងជនជាតិខ្មែរម្នាក់។
ក្នុងចំណោមអ្នកជំងឺទាំង២៦នាក់នេះ មាន៥នាក់ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ និង២១នាក់ ដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលចត្តាឡីស័ក រាជធានីភ្នំពេញ។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៧៦៦នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៧៧នាក់ និងអ្នកជំងឺចំនួន ២៨៧នាក់កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ។ សម្រាប់អ្នកជំងឺចំនួន០២នាក់ ដែលក្រុមការងារកំពុងរុករកបន្ថែមទៀត ដើម្បីយកមកដាក់សម្រាកព្យាបាល (បើបូកបញ្ចូលទៅក្នុងចំនួនសរុបគឺ២៨៩នាក់ កំពុងសម្រាកព្យាបាល)៕


នគរបាល​ខេត្តកណ្តាល បញ្ជូន​ជនសង្ស័យ ៤ នាក់ មក​តុលាការ ពាក់ព័ន្ធ​បទល្មើស​ក្លែង ហត្ថលេខា និង​ត្រា​សម្តេច​តេ​ជោ

ចំនួនអ្នកទស្សនា: Views


 កណ្តាលៈ កម្លាំង​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តកណ្តាល បាន​ចាប់ខ្លួន​ជនសង្ស័យ ៤ នាក់ ពាក់ព័ន្ធ​បទល្មើស ក្លែង​ហត្ថលេខា និង​ត្រា របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ប្រើប្រាស់​ឯកសណ្ឋាន​យោធា ក្លែងក្លាយ​។

​សមត្ថកិច្ច បាន​បញ្ជូន​ក្រុម​ជនសង្ស័យ មក​អយ្យការ​អម​សាលាដំបូង ខេត្តកណ្តាល នា​ព្រឹក​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២១ នេះ ហើយ​លោក​ព្រះរាជអាជ្ញារង ឯក ស៊ុន​រស្មី កំពុង​សាកសួរ តាម​នីតិវិធី ។

​ជនសង្ស័យ ទាំង ៤ នាក់​នេះ បាន​ប្រព្រឹត្ត​បទល្មើស កាលពី​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២១ នៅ​ចំណុច​បឹង​ក​ញ្ច្រាំ ភូមិ​ស្លែង​ដីដុះ ឃុំ​ព្រែកតាទែន ស្រុក​ពញាឮ ខេត្តកណ្តាល ៕ដោយៈ ស​រិ​ទ្ធ សម្រួលការផ្សាយ៖spsnews

   

Friday, February 26, 2021

អភិបាលខេត្ដព្រះសីហនុ ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ដើម្បីរឹតបន្ដឹងការពារ ទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩

ចំនួនអ្នកទស្សនា: Views



 ព្រះសីហនុ: ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលនៃ គណៈអភិបាលខេត្ត និងជាគណៈបញ្ជាការឯកភាព​ខេត្តនព្រះសីហនុបានដឹកនាំកិច្ចប្រជុំលើវិធានការការពារ ទប់ស្កាត់ការឆ្លងរាលដាលជំងឺ​កូវីដ-១៩ នៅខេត្តព្រះសីហនុ។កិច្ចប្រជុំនេះ ក៏មានការចូលរួមពីអភិបាលរងខេត្ត អភិបាល​ក្រុង ស្រុក ប្រធាន​មន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្ត កាលពីរសៀលថ្ងៃព្រហស្បតិ៍ ១៤កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១។ 

ឯកឧត្តម គួច ចំរើន បានកោតសរសើរដល់កងកម្លាំងប្រដាប់អាវុធ ពិសេសក្រុម​គ្រូពេទ្យរបស់យើងបានខិតខំប្រឹងប្រែងបំពេញភារកិច្ចប្រកបដោយម្ចាស់ការ ដឹកនាំដោះ​ស្រាយបំពេញប្រឈមបានល្អប្រសើរ ហើយយើងត្រូវបន្តខិតខំស្រាវជ្រាវទីតាំង​ដែលមាន​ការពាក់ព័ន្ធបន្ថែមទៀត។ ឯកឧត្ដមក៏បានធ្វើការណែនាំដល់ភាគីពាក់ព័ន្ធ​ត្រៀមកម្លាំង​គ្រប់​គោលដៅ មន្ទីរ អង្គភាពក៏ត្រូវត្រៀមចូលរួមការបណ្តុះបណ្តាល​ក្នុងការគ្រប់គ្រង​តាម​គោល​ដៅផ្សេងៗទៀត។

 ទន្ទឹមនេះ គ្រូពេទ្យត្រូវកំណត់ម៉ោងធ្វើការប្រកបដោយថាមពល​ក្នុងការ​ចូលរួមការងារយកសំណាកនាក់ពាក់ពន្ធក្នុងព្រឹត្តការណ៍២០កុម្ភៈ និងបង្កើនបទពិសោធន៍ រៀបចំបញ្ជីឈ្មោះ និងរបាយការណ៍ឯកភាពតាមរយ Computet ។ ពិនិត្យលទ្ធភាពពង្រីក​ក្រុមគ្រូពេទ្យ ព្រោះក្រុមគ្រូពេទ្យចែកជា ក្រុមព្យាបាល ក្រុមយកសំណាក និងការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ។ 

 ឯកឧត្តមអភិបាលខេត្ដក៏បានជំរុញឱ្យប្រើប្រាស់វិធានការអប់រំ ផ្សព្វផ្សាយណែនាំ​ប្រជាពលរដ្ឋ ប្រសិនបើមិនមានការចាំបាច់មិនត្រូវធ្វើដំណរទៅកាន់រាជធានីភ្នំពេញ ឬបណ្តា​ខេត្តផ្សេង ដើម្បីចូលរួមការពារ ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុង សហគមន៍របស់យើង ។ 

សូមបញ្ជាក់ថា ក្រុមគ្រូពេទ្យខេត្តព្រះសីហនុ បានយកសំណាកអ្នកពាក់ព័ន្ធលើ​ទីតាំងចំនួន០៦ បានចំនួន ១ ៥៦២ នាក់ ៕

អភិបាលរាជធានីភ្នំពេញ ឧបត្ថម្ភថវិកាដល់កងកម្លាំង​សមត្ថ​កិច្ចប្រចាំការនៅ៨១គោលដៅសុវត្ថិភាព​ក្នុងការពារក្នុង​ព្រឹត្តិការណ៍​«សហគមន៍២០កុម្ភៈ»

ចំនួនអ្នកទស្សនា: Views

 


មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ចំពោះគោលដៅសុវត្ថិភាពទាំង៨១ទីតាំងដែលកងកម្លាំងសមត្ថកិច្ច បាននិងកំពុងដាក់កម្លាំងពង្រាយ ដើម្បីការពារសុវត្ថិភាព ពាក់ព័ន្ធនឹងព្រឹត្តិការណ៍«សហគមន៍២០កុម្ភៈ»នេះ ក្នុងមួយគោលដៅ ទទួលបានថវិកាចំនួន៥០ម៉ឺនរៀល។ គោលដៅធំចំនួន៥គោលដៅ ក្នុង១គោលដៅទទួលបានថវិកាចំនួន ២លានរៀល។ ចំណែកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញទទួលបានទឹកប្រាក់ចំនួន ៣០លានរៀល និងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ទទួលបានថវិកាចំនួន២០លានរៀល។

ការផ្តល់ប្រាក់ឧបត្ថមពីលោក ឃួង ស្រេង ខាងលើនេះ បានធ្វើឡើងនាល្ងាចថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោកឧត្ដមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមានការចូលរួមពីអភិបាលខណ្ឌទាំង១៤ផងដែរ។

មន្ត្រីបន្តថា៖ការសម្រេចនូវការឧបត្ថម្ភថវិកាជូនដល់កងកម្លាំងមានសមត្ថកិច្ចដែលប្រចាំនៅគោលដៅសុវត្ថិភាពទាំង៨១កន្លែងរបស់អភិបាលរាជធានីភ្នំពេញនេះ គឺធ្វើឡើងដើម្បីលើកទឹកចិត្តដល់កងកម្លាំងទាំងអស់ ដើម្បីបំពេញការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍«សហគមន៍២០កុម្ភៈ»នេះឲ្យទទួលបានជោគជ័យ៕

Thursday, February 25, 2021

ក្រសួងព័ត៌មាន សម្រេចលុបអាជ្ញាបណ្ណ សារព័ត៌មាន Angkor Today ដែលផ្សព្វផ្សាយបំភ្លៃថា «កម្ពុជាលក់វ៉ាក់សាំងដែលជាជំនួយរបស់ចិន»

ចំនួនអ្នកទស្សនា: Views

 


(ភ្នំពេញ)៖ ក្រសួងព័ត៌មានកម្ពុជា នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានសម្រេចលុប អាជ្ញាបណ្ណ សារព័ត៌មាន Angkor Today ហើយ ក្រោយផ្សព្វផ្សាយបំភ្លៃថា «កម្ពុជាលក់វ៉ាក់សាំងដែលជាជំនួយរបស់ចិន»។ នេះបើតាមប្រកាសរបស់ក្រសួងព័ត៌មានដែលបណ្តាញព័ត៌មាន ទទួលបាន។

តាមប្រកាសមួយ នៃប្រកាសនេះ បានបញ្ជាក់ថា «លុបប្រកាសលេខ៣៥១ព.ម.ប្រក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ របស់ក្រសួងព័ត៌មានដែលអនុញ្ញាតឱ្យ លោក អ៊ុង គង្គា បើកដំណើរការធ្វើអាជីវកម្មកាសែត អង្គរធូដេ (Angkor Today) ដោយម្ចាស់អាជ្ញាបណ្ណបានផ្សព្វផ្សាយ ព័ត៌មានបំភ្លៃការពិតមានចេតនាទុច្ចរិតធ្វើឱ្យអន្តរាយដល់សុខភាពសាធារណៈ បង្កភាពច្របូកច្របល់ ចលាចល នៅក្នុងសង្គមដែលអាចធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ និងប៉ះពាល់ដល់កិត្យានុភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលជាការបំពានយ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈ និងកិច្ចសន្យាដែលសាមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន»

ការប្រកាសលុបអាជ្ញាបណ្ណសារព័ត៌មាននេះ បានធ្វើឡើងបន្ទាប់ពី សារព័ត៌មានឈ្មោះ Angkor Today បានផ្សព្វផ្សាយជាភាសាចិន តាមបណ្តាញសង្គម Wechat ថា «កម្ពុជាបានយកវ៉ាក់សាំងកូវីដ១៩ ដែលជាជំនួយរបស់ប្រទេសចិនមកលក់ក្នុងតម្លៃថ្លៃ»។ ការផ្សព្វផ្សាយនេះ ត្រូវបានច្រានចោល និងថ្កោលទោសទាំងស្រុងដោយ ក្រសួងសុខាភិបាល ហើយនិពន្ធនាយកសារព័ត៌មាននេះ ដែលជាជនជាតិចិន ឈ្មោះ Shen Kaidong ក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួនផងដែរ។

សម្តេចក្រឡាហោម សខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក៏បានសម្រេចបណ្តេញលោក Shen Kaidong នាយកសារព័ត៌មាន Angkor Today ចេញពីប្រទេសកម្ពុជាផងដែរ៕

ឯកឧត្តម ងួន រតនៈ អញ្ជើញសំណេះសំណាលក្នុងពិធីបើកការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដោយស្ម័គ្រចិត្ត ក្នុងខេត្តបាត់ដំបង

ចំនួនអ្នកទស្សនា: Views



ខេត្តបាត់ដំបង: នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញសំណេះសំណាលក្នុងពិធីបើកការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដោយស្ម័គ្រចិត្តលើកទី ១ របស់មន្ត្រីនគរបាលជាតិក្នុងខេត្ត មន្ត្រីសុខាភិបាល និងនិស្សិតសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគបាត់ដំបង ។  នៅក្នុងពិធីនោះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គព្រះរាជអាជ្ញា សាលាឧទ្ធរណ៍ លោក អភិបាលរងខេត្ត លោកនាយករដ្ឋបាលខេត្ត លោកស្នងការនគរបាលខេត្ត និងមន្ត្រីនគរបាលខេត្តជាច្រើនរូបទៀត។

សូមជម្រាមជូនដែរថា ការចាក់វ៉ាក់ការពារជំងឺកូវីដ ១៩ ក្នុងខេត្តបាត់ដំបង មានចំនួន ៦ទីតាំង រួមមាន ៖ មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង មន្ទីរពេទ្យបង្កែកស្រុកមោងឫស្សី សំពៅលូន ថ្មគោល និងមន្ទីរបង្អែកស្រុកឯកភ្នំ ៕

Wednesday, February 24, 2021

នាយឧត្ដមសេនីយ៍ វង្ស ពិសេន អនុញ្ញាតឱ្យអនុព័ន្ធយោធាថ្មី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ប្រចាំកម្ពុជាចូលជួបសម្តែងការគួរសម

ចំនួនអ្នកទស្សនា: Views


(ភ្នំពេញ)៖ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យឧត្តមសេនីយ៍ត្រី ទូរៈ ហ្លាមីន (THURA HLAMIN) អនុព័ន្ធយោធាថ្មី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម។

ក្នុងជំនួបសម្តែងការគួរសម ដែលបានធ្វើឡើងនៅអគ្គបញ្ជាការដ្ឋាន នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ ឧត្តមសេនីយ៍ត្រី THURA HLA MIN បានសម្តែងនូវក្តីមោទនៈដែលបានមកបំពេញបេសកកម្មការទូតនៅកម្ពុជា ដោយក្នុងនោះ លោកឧត្តមសេនីយ៍បានថ្លែងអំណរគុណដល់កងយោធពលខេមរភូមិន្ទ ដែលបានជួយឧបត្ថម្ភដល់កម្មសិក្សាមីយ៉ាន់ម៉ា កំពុងសិក្សានៅសកលវិទ្យាល័យការពារជាតិ។

លោកអនុព័ន្ធយោធាថ្មីប្រទេសមីយ៉ាន់ម៉ា បានជម្រាបជូនអគ្គមេបញ្ជាការ ពីសភាពការណ៍មួយចំនួនដែលកំពុងកើតមាននៅសាធារណរដ្ឋមីយ៉ាន់ម៉ា ដោយលោកឧត្តមសេនីយ៍ត្រី បានបញ្ជាក់ថា ប្រទេសមីយ៉ាន់ម៉ានឹងរៀបចំការបោះឆ្នោតឡើងវិញ ដើម្បីឱ្យមានសេរីភាពត្រឹមត្រូវ និងធានាដល់គោលនយោបាយបរទេស។

ក្នុងកិច្ចឆ្លើយតប នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានស្វាគមន៍ចំពោះអនុព័ន្ធយោធាថ្មីប្រទេសមីយ៉ាន់ម៉ា ដោយនាយឧត្ដមសេនីយ៍ បានបញ្ជាក់ថា ប្រទេសមីយ៉ាន់ម៉ា និងកម្ពុជា ធ្លាប់មានទំនាក់ទំនងការទូតជាមួយគ្នាតាំងពីឆ្នាំ១៩៥៥ ដែលទំនាក់ទំនងនេះមានភាពល្អប្រសើរ ទាំងវិស័យនយោបាយ និងយោធា។

នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បានលើកឡើងនូវគោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ តែងគោរពលើអធិបតេយ្យភាពប្រទេសជាមិត្ត មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងផងគ្នា ពិសេសការគោរពចំពោះធម្មនុញ្ញអាស៊ាន។

នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានមានជំនឿថា នៅពេលខាងមុខ សាធារណរដ្ឋមីយ៉ាន់ម៉ា និងរក្សាបាននូវស្ថេរភាពល្អឡើងវិញ ហើយអ្វីដែលកងទ័ពប្រទេសទាំងពីរត្រូវប្រកាន់ភ្ជាប់ទៅថ្ងៃខាងមុខ គឺការទំនាក់ទំនងល្អជាមួយគ្នា ទាំងការផ្លាស់ប្តូរពត៌មានកិច្ចសហប្រតិបត្តិការបង្រ្កាបបទល្មើសឆ្លងដែន ក៏ដូចជាកិច្ចសហការបណ្តុះបណ្តាលធនធានមនុស្ស និងការផ្លាស់ប្ដូរទស្សនកិច្ចនៅគ្រប់កំរិត៕