-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Monday, January 25, 2021

អភិបាលខេត្តប៉ៃលិន នាំអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនពលរដ្ឋក្រីក្រជាង២០០គ្រួសារ ដែលប៉ះពាល់នៅវិបត្តិកូវីដ-១៩

ចំនួនអ្នកទស្សនា: Views

 


គ្រឿងឧបភោគបរិភោគទាំងនោះ រួមមានដូចជា៖ អង្ករ៤០គីឡូក្រាម មី១កសេ ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកសុទ្ធដបធំ១យួរ ឃីត១កញ្ចប់ (មុង១ ភួយ១ កន្ទេល១) និងថវិកា៥០,០០០រៀល ជាអំណោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ដល់ជូនប្រជាពលរដ្ឋ ចំនួន២៥៩គ្រួសារ ដែលទទួលរងនូវភាពខ្វះខាត ក្នុងវិបត្តិនៃជំងឺកូវីដ-១៩ ចំនួន៤ឃុំ នៅក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ក្នុងនោះដែរ ប្រជាពលរដ្ឋ ដែលទទួលរងរបួសពិការ ក៏ទទួលបានថវិកាចំនួន៥០,០០០រៀល បន្ថែមពីឯកឧត្តម អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិនិងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តប៉ៃលិន។

ក្នុងឱកាសជួបសំណេះសំណាលនេះដែរ លោកស្រី បាន ស្រីមុំ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោហ៊ុនសែន និងសម្ដេចកិតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចកាលសម្តេចទាំងពីរតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋពិសេសគឺពលរដ្ឋនៅតាមតំបន់ព្រំដែនយើងតែម្តង។

លោកស្រីអភិបាលខេត្តបន្ថែមថា ដោយសារបញ្ហាវិបត្តិជំងឺកូវីដ-១៩ ទើបធ្វើឱ្យជីវភាពប្រជាពលរដ្ឋជាច្រើន ជួបនូវការខ្វះខាត ខណៈពេលមិនអាចចេញទៅប្រកបមុខរបរណាឆ្ងាយពីលំនៅឋានខ្លួនបានដូចកាលពីមុន ហើយអំណោយទាំងអស់ខាងលើនេះ គ្រាន់តែអាចជួយសម្រាលបន្ទុកមួយរយៈពេលខ្លីប៉ុណ្ណោះ តែក៏នឹងផ្តល់ជូននាពេលក្រោយៗ បន្តទៀត។

លោកស្រី បាន ស្រីមុំ បានបញ្ជាក់ថា ករណីប្រជាពលរដ្ឋឆ្លងជំងឺកូវីដ-១៩ ទាំង១៤នាក់ គឺជាការនាំចូលមកពីប្រទេសថៃ មិនមានការឆ្លងរីករាលដាលនៅក្នុងសហគមន៍ខេត្តប៉ៃលិននោះឡើយ ហើយអ្នកជម្ងឺកូវីដ-១៩ ទាំងអស់នោះ បានជាសះស្បើយទាំងស្រុងចំនួន ១៣នាក់ផងដែរ ដោយអាជ្ញាធរខេត្ត ក៏បានជូនដំណើរឱ្យពួកគាត់ត្រឡប់ទៅផ្ទះសម្បែងរៀងៗខ្លួនវិញ រួចរាល់ហើយដែរ នៅសល់តែម្នាក់ប៉ុណ្ណោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

ទន្ទឹមនឹងនេះដែរ លោកស្រីអភិបាលខេត្ត ក៏បានក្រើនរំឮកប្រជាពលរដ្ឋទាំងអស់ ឱ្យចេះថែរក្សាអនាម័យ សម្អាតបរិស្ថានជុំវិញផ្ទះ តាមដងផ្លូវទីសាធារណៈ ឱ្យបានស្អាតជានិច្ច ដើម្បីសុខភាព និងសោភ័ណភាព តែយើងក៏ត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ចំពោះបញ្ហាជម្ងឺកូវីដ-១៩ ដ៏កាចសាហាវខាងលើ ដោយត្រូវលាងដៃនឹងសាប៊ូ ឱ្យបានញឹកញាប់ ឬលាងដៃនឹងទឹកអាល់កុល ជែលជាដើម ដើម្បីការពារកុំឱ្យឆ្លងរីករាលដាលនៅក្នុងសហគមន៍។

ម្យ៉ាងវិញទៀត មន្រ្តីមូលដ្ឋានត្រូវបង្កើនការយកចិត្តទុកដាក់ ពីការរស់នៅ និងជីវភាពរបស់ប្រជាពលរដ្ឋតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ដែលជានិច្ចកាលសម្តេចតែងតែយកចិត្តទុកដាក់ជួយសម្រួលទុក្ខលំបាករបស់ប្រជាពលរដ្ឋគ្រប់ កាលៈទេសៈ។

ជាមួយគ្នានេះដែរ លោកស្រី បាន ស្រីមុំ ក៏បានអប់រំណែនាំដល់មន្រ្តីនៅតាមអង្គភាពនានា និងនៅក្នុងមូលដ្ឋាន គឺមិនត្រូវជាមន្រ្តីផ្លែល្វា និងមន្រ្តីឡេមឡឺមនោះឡើយ ដោយមន្រ្តីផ្លែល្វា ជាមន្រ្តីល្អតែនៅនឹងមុខ មិនយកចិត្តទុកដាក់នឹងការងារ រីមន្រ្តីឡេមឡឺម បានតែអេបអប ដើរហែហមយកមុខយកមាត់ តែចំណែកការងារគ្មានឆន្ទៈ និងមិនស្មោះត្រង់ ដោយទម្លាក់កំហុសទៅលើអ្នកដទៃ។ លើសពីនេះយុវជនទាំងអស់ត្រូវកសាងសមត្ថភាពរបស់ខ្លួនឱ្យបានចេះដឹងជ្រៅជ្រះ ខិតខំប្រឹងប្រែងធ្វើការងារ ដើម្បីបន្តវេណនៅថ្ងៃអនាគត់៕

0 comments:

Post a Comment