កិច្ចប្រជុំនេះធ្វើឡើងក្រោមវត្តមានឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវ ជន និងកីឡា ដែលជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការរៀបចំតាក់តែងសេចក្ដីព្រាងច្បាប់ ស្ដីពីគ្រប់គ្រងវិស័យអប់រំកាយ និងកីឡា ឯកឧត្តមវ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ រួមជាមួយនឹងការចូលរួមពីតំណាងកីឡាកងយោធពលខេមរភូមិន្ទ ក្រសួងមហាផ្ទៃ និងតំណាងសហព័ន្ធកីឡជាតិទាំងប្រភេទកីឡាអូឡាំពិក និងមិនអូឡាំពិកចំនួន ៤២សហព័ន្ធ។
កិច្ចពិភាក្សានេះសង្កត់ធ្ងន់ទៅលើការប្រមូលធាតុចូល ព្រមទាំងពិភាក្សាលើជំពូកទី២ ស្ដីពីការបង្កើតតួនាទីភារកិច្ច និងសិទ្ធិអំណារបស់អង្គការ និងស្ថាប័នកីឡា ដោយជំពូកទី២នេះ មាន៦០មាត្រា ចែកចេញជា១០ផ្នែក។ ផ្នែកទី១ ដែលមាន៧មាត្រានោះ គឺចែងពីរចនាសម្ព័ន្ធចាត់តាំង គ្រប់គ្រងវិស័យអប់រំកាយ និងកីឡា។ ផ្នែកទី២ មាន៤មាត្រានោះ ចែងពីឋានានុក្រមចាត់តាំងរចនាសម្ព័ន្ធកីឡា។ ផ្នែកទី៣ ដែលចែងពីទំនាក់ទំនងរវាងអង្គការរដ្ឋ និងអង្គការសង្គមកីឡាមាន ១៣មាត្រា។ ផ្នែកទី៤ ដែលចែងពីសហព័ន្ធកីឡាជាតិដែលមាន ២មាត្រា។ ផ្នែកទី៥ ដែលចែងពីការបង្កើតសហព័ន្ធកីឡាជាតិមានចំនួន ៤មាត្រា។ ផ្នែកទី៦ ដែលមាន៥មាត្រា គឺចែងពីការគ្រប់គ្រងសហព័ន្ធកីឡាជាតិ ។ ផ្នែកទី៧ ដែលមាន៧មាត្រានោះ គឺចែងពីក្លិបកីឡាស្ម័គ្រចិត្ត។ ផ្នែកទី៨ ដែលមាន ២មាត្រានោះ គឺចែងពីក្លិបកីឡាអាជីព។ ផ្នែកទី៩ ដែលមានចំនួន ៦មាត្រានោះ គឺចែងអំពីកីឡាកងយោធពលខេមរភូមិន្ទ ។ ផ្នែកទី១០ ដែលចែងពីកីឡានគរបាលជាតិនោះមានចំនួន ៩មាត្រា។
សូមបញ្ជាក់ថា ច្បាប់ស្ដីអំពីការគ្រប់គ្រងវិស័យអប់រំកាយ និងកីឡាមានចំនួន៨ជំពូក ដែលមានជាង ២៥០មាត្រា។ កិច្ចពិភាក្សានេះធ្វើឡើង ដើម្បីប្រមូលធាតុចូលដែលប្រមូលបានពីការពិភាក្សាគ្នា ដើម្បីធ្វើឱ្យច្បាប់មានលក្ខណៈគ្រប់ជ្រុងជ្រោយ ដើម្បីការអនុវត្តទៅមានប្រសិទ្ធភាព៕ដោយហេង ណាលីន សម្រួលផ្សាយដោយ៖ ធូ កុសល



.j.jpg)
0 comments:
Post a Comment