-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Thursday, January 28, 2021

សម្តេចវិបុលសេនាភក្តី សាយ ឈុំ គាំទ្រចំពោះគម្រោងវិនិ យោគនានារបស់ឥណ្ឌានៅកម្ពុជា

ចំនួនអ្នកទស្សនា: Views



ភ្នំពេញ៖ សម្តេចប្រធានព្រឹទ្ធ សភាកម្ពុជា គាំទ្រចំពោះគម្រោងវិនិយោគនានារបស់ឥណ្ឌានៅកម្ពុជា ដើម្បីផល ប្រយោជន៍ប្រជាជន និងប្រទេសទាំងពីរ។

ក្នុងឱកាសអនុញ្ញាតឱ្យលោក ជំទាវ ដេវីយ៉ានី ឧត្តាំ ខូប្រាហ្គាដ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពទើបតែង តាំងថ្មីនៃសាធារណរដ្ឋឥណ្ឌាប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសមនៅវិមានព្រឹទ្ធសភានាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាបានឯកភាពចំពោះការស្នើសុំរបស់ភាគីឥណ្ឌាដែលបង្ហាញបំណងចង់មកវិនិយោគលើវិស័យសុខា ភិបាល ក៏ដូចជាវិស័យផ្សេងៗទៀតនៅកម្ពុជា ។ សម្តេចមានជំនឿជឿជាក់ថា ក្នុងអាណត្តិបេសកកម្មការទូតរបស់លោក ជំទាវឯកអគ្គរដ្ឋទូត នឹងបន្តខិតខំរួមចំណែកពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជា ជន និងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរឡើងថែម ទៀត។ ជាពិសេសបន្តជួយជំរុញនូវការវិនិយោគទុននានា ការផ្លាស់ប្តូរពាណិជ្ជកម្ម និងចលនាប្រជាជនឥណ្ឌាឱ្យមកទស្សនានៅប្រទេសកម្ពុជាបានច្រើនថែមទៀត បន្ទាប់ពីបញ្ចប់វិបត្តិកូវីដ១៩។ នាពេលកន្លងទៅ ព្រឹទ្ធសភាតែងតែគាំទ្រ និងលើកទឹកចិត្តដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង សន្ធិសញ្ញា និងអនុស្សរណៈយោគយល់គ្នា ហើយបន្ទាប់ពីឯកសារទាំង នេះ ត្រូវបានផ្តល់សច្ចាប័នរួចហើយ ព្រឹទ្ធសភានៅតែលើកទឹកចិត្ត និងគាំទ្រឱ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរអនុវត្តទៅដោយរលូន និងប្រកបដោយប្រសិទ្ធភាព។

លោកជំទាវ ដេវីយ៉ានី ឧត្តាំ ខូប្រាហ្គាដ បានអរគុណចំពោះប្រជាជននិងរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចប្រធានព្រឹទ្ធសភាកម្ពុជា ដែលបានបង្ហាញការគាំទ្រ ចំពោះគម្រោងនានារបស់ឥណ្ឌានៅ កម្ពុជា ។ លោកជំទាវសន្យាថា នឹងជួយជំរុញអ្នកវិនិយោគនិងភ្ញៀវទេសចរឥណ្ឌា ឱ្យមកកម្ពុ ជាកាន់តែច្រើន ខណៈកម្ពុជាគឺជាដៃគូដ៏សំខាន់របស់ឥណ្ឌា ជាមិត្តភក្តិ និងដៃគូដ៏ល្អរឹងមាំក្នុងក្របខណ្ឌអាស៊ាន ជាពិសេសស្របតាមគោល នយោបាយទិសបូព៌ារបស់សាធារណរដ្ឋឥណ្ឌា។

សូមបញ្ជាក់ថា កម្ពុជា-ឥណ្ឌាកំពុងតែរៀបចំនូវកិច្ចព្រម ព្រៀង សន្ធិសញ្ញា អនុស្សរណៈយោគយល់គ្នាមួយចំនួន និងកំពុងតែពិភាក្សាគ្នាយ៉ាងមមាញឹក ហើយព្រឹទ្ធសភានឹងត្រៀមខ្លួនជាស្រេចដើម្បីគាំទ្រ និងលើកទឹកចិត្តដល់ការចុះហត្ថ លេខាលើសន្ធិសញ្ញា កិច្ចព្រមព្រៀង អនុស្សរណៈទាំង អស់នោះ របស់រដ្ឋាភិបាល នៃប្រទេសទាំងពីរ ព្រមទាំងត្រៀមខ្លួន ដើម្បីចូលរួមផ្តល់យោបល់ អនុម័តផ្តល់សច្ចាប័នសម្រាប់ឱ្យប្រទេសទាំងពីរយកទៅអនុវត្ត សម្រាប់ជាមូលដ្ឋាននៃការអភិវឌ្ឍប្រទេសជាតិផង និងជាមូលដ្ឋានក្នុងការរួមចំណែកកសាងសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍទាំងនៅក្នុងតំបន់ និងអន្តរជាតិផង៕

លោកជួន បូណា:សម្រួលការផ្សាយ:sps-news


0 comments:

Post a Comment