-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Wednesday, January 27, 2021

ឯកឧត្តម អម សុភា បានជំរុញឱ្យប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អនុវត្តន៍ឱ្យបានត្រឹមត្រូវតាមតួនាទីភារកិច្ចរបស់ខ្លួន និងបន្តដោះស្រាយបញ្ហាប្រឈមដែលនៅសេសសល់

ចំនួនអ្នកទស្សនា: Views

 




កំពង់ឆ្នាំង : ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១  ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំងបានជំរុញឱ្យប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អនុវត្តន៍ឱ្យបានត្រឹមត្រូវតាមតួនាទីភារកិច្ចរបស់ខ្លួន និងបន្តដោះស្រាយបញ្ហាប្រឈមដែលនៅសេសសល់។

ឯកឧត្តម អភិបាលរងខេត្តបានជំរុញបែបនេះក្នុងកិច្ចប្រជុំស្ដីពីរឆ្លងបាយការណ៍អនុវត្តន៍ការងារកន្លងមក និងលើកតិសដៅអនុវត្តន៍បន្តឆ្នាំ២០២១ កាលពីថ្ងៃ១៣កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃអង្គារ ទី២៦ ខែមករា ឆ្នាំ២០២១ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីនាយករងរដ្ឋបាលខេត្ត លោក លោកស្រី នាយកទីចាត់ការចំណុះសាលាខេត្ត និងប្រធានមន្ទីរ អង្គភាពជុំវិញខេត្តជាច្រើននាក់ផងដែរ។

ឯកឧត្តម អម សុភា បានថ្លែងនូវការកោតសរសើរដល់ថ្នាក់ដឹកនាំទីចាត់ការអន្តរវិស័យរបស់រដ្ឋបាលខេត្ត ថ្នាក់ដឹកនាំអង្គភាពជុំវិញខេត្ត ដែលបានអនុវត្តន៍តាមតួនាទីភារកិច្ចរបស់ខ្លួនសម្រេចបានលទ្ធផលល្អ បង្កើនការអភិវឌ្ឍឆ្ពោះទៅមូលដ្ឋាន និងបានចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

ឯកឧត្តម ក៏បានផ្តាំផ្ញើឱ្យគ្រប់អង្គភាពជុំវិញខេត្ត ដើម្បីសម្រេចបាននូវសូចនាករមួយប្រកបដោយប្រសិទ្ធភាពខ្ពស់ ត្រូវប្រតិបត្តិតាមតួនាទី ភារកិច្ចរបស់ខ្លួន ដោយមានផែនការសកម្មភាពការងារច្បាស់លាស់ស្របតាមគោលនយោបាយយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ។ ជាពិសេសត្រូវបន្តយកចិត្តទុកដាក់ចូលរួមផ្សព្វផ្សាយ អប់រំអំពីវិធានការ ការពារការរីករាលដាលជំងឺកូវីដ-១៩ ឱ្យប្រជាពលរដ្ឋបានយល់ជ្រួតជ្រាប អនុវត្តន៍ឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាលបានកំណត់ ។

ជាមួយគ្នានេះឯកឧត្តមអភិបាលរងខេត្ត ក៏បានជំរុញដល់ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធទាំងអស់ ចូលរួមធ្វើបទអន្តរាគមន៍ស្តីពីបទល្មើសព្រៃឈើ ជលផល ការគ្រប់គ្រងធនធានធម្មជាតិ ការគ្រប់គ្រងកាកសំណល់ ការគ្រប់គ្រងដែនដី បញ្ហាអគ្គិសនី ការផ្តល់សេវាសាធារណៈ បញ្ហាគ្រឿងញៀន ការងារអត្តសញ្ញាណប័ណ្ណ ការងារចរាចរណ៍ ការងារប្រយុទ្ធប្រឆំាងអំពើជួញដូរមនុស្ស ការងារភូមិ-ឃុំមានសុវត្ថិភាព ដែលបានអនុវត្តន៍ការងារក្នុងឆ្នាំ២០២០កន្លងមក និងដោះស្រាយបញ្ហាប្រឈមនានា ដែលនៅសេសសល់ ជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ៕ដោយ បៃ ស៊ីថុន សម្រួលផ្សាយដោយ៖ ធូ កុសល

0 comments:

Post a Comment