បន្ទាយមានជ័យ: រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម សាស្រា្តចារ្យ ម៉ម ប៊ុនហេង បានថ្លែងកោតសរសើរចំពោះបងប្អូន ជាមន្ត្រីបុគ្គលិកសុខាភិបាល ទាំងអស់ដែលបាននិងកំពុងបម្រើសេវាសុខភាពជូនអ្នកជំងឺកូវីដ-១៩នៅតាមន្ទីរពេទ្យ ក៏ដូចជា បងប្អូនដែលកំពុងបម្រើសេវាជូនប្រជាពលរដ្ឋនៅមណ្ឌលចត្តាឡីស័ក នៅតាមមន្ទីរពិសោធន៍ និងនៅតាមសហគមន៍ ដែលបានខិតខំប្រឹងប្រែងយកអស់ពីកម្លាំងកាយចិត្ត មិនខ្លាយនឿយ ហត់ ក្នុងការផ្តល់សេវាប្រកបដោយសីលធ៌មវិជ្ជាជីវៈកម្រិតខ្ពស់នោះ។
ការថ្លែងលើកឡើងយ៉ាងដូច្នេះរបស់ឯកឧត្តមសាស្រា្តចារ្យ ម៉ម ប៊ុនហេង ក្នុងឱកាសរួមដំណើរដោយឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងក្រុមការងារបច្ចេក ទេសក្រសួងសុខាភិបាល បានចុះត្រួតពិនិត្យសកម្មភាពការងារ ថែទាំព្យាបាល អ្នកជំងឺកូវីដ- ១៩ ចំនួន២០នាក់ ដែលក្នុងនោះ អ្នកជំងឺ៧នាក់ កំពុងសម្រាកនៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត និង ១២នាក់ កំពុងសម្រាកនៅមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរី និង១នាក់ កំពុង សម្រាកនៅមន្ទីរពេទ្យបង្អែកសិរីសោភ័ណ ក្នុងខេត្តបន្ទាយមានជ័យ កាលពីរសៀល ថ្ងៃ១កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី១៤ ខែមករា ឆ្នាំ២០២១។
ក្នុងឱកាសនោះឯកឧត្តម រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏បានពាំនាំនូវការសួរសុខទុក្ខ និងកោតសរសើរអំពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា ជូនដល់បងប្អូនជាថ្នាក់ដឹកនាំ មន្ត្រីរាជការបុគ្គលិក នៃមន្ទីពេទ្យទាំងអស់ដែល បានខិតខំផ្តល់សេវាសុខភាពជូនដល់អ្នកជំងឺកូវីដ-១៩ ក៏ដូចជាអ្នកជំងឺផ្សេងៗទៀតដោយយក ចិត្តទុកដាក់ទទួលខុសត្រូវខ្ពស់ និងប្រកបដោយសីលធ៌មវិជ្ជាជីវៈល្អ។
ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅព្រមទាំង បានណែនាំឱ្យលោកគ្រូ អ្នកគ្រូពេទ្យទាំងអស់ ចូលរួមដោយយកចិត្តទុកដាក់ក្នុងការចែក រំលែកបទពិសោធន៍ អំពីការថែទាំ ព្យាបាល អ្នកជំងឺកូវីដ-១៩ តាមរយៈប្រពន្ធ័ Zoom ដែល ក្រសួងសុខាភិបាលទើបបានរៀបចំឡើង។ នេះជាវេទិកាចែករំលែកបទពិសោធន៍មួយរៀបចំ នៅទីស្នាក់ការប្រចាំការថ្នាក់តំបន់ ក្នុងខេត្តបាត់ដំបងសម្រាប់លោកគ្រូ អ្នកគ្រូពេទ្យក្នុងខេត្ត បាត់ដំបង បន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ និងប៉ៃលិន ដើម្បីត្រៀមខ្លួនរួចជាស្រេច ក្នុងការឆ្លើយតបបន្ទាន់ បើសិនជាមានអ្នកជំងឺដែលមានហានិភ័យខ្ពស់ជាយថាហេតុ។ វេទិកា នេះនឹងមានលោកគ្រូ អ្នកគ្រូពេទ្យ មកពីមន្ទីរពេទ្យមិត្តភាព កម្ពុជា-សូវៀត ចែករំលែកបទ ពិសោធន៍ ក្នុងការព្យាបាល និងថែទាំជំងឺកូវីដ-១៩ ផងដែរ។
ឯកឧត្តមសាស្ត្រាចារ្យ បានគូសបញ្ជាក់ផងដែរថា ការដែលខេត្តបន្ទាយមានជ័យ បាន រកឃើញមានអ្នកជំងឺកូវីដ-១៩ច្រើន គឺឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងដ៏មោះមុតរបស់បុគ្គលិក មន្ត្រីសុខាភិបាល និងស្ថាប័នពាក់ពន្ធ័ទាំងអស់ ក្នុងការទប់ស្កាត់កុំឱ្យមានការចម្លងមេរោគកូ វីដ-១៩ ចូលទៅរាលដាលដល់សហគមន៍ក្នុងប្រទេស។
ជាមួយនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរដល់មន្ត្រី និងបុគ្គ លិកសុខាភិបាលទាំងអស់ ដែលបានប្រុងប្រយត្ន័ការពារខ្លួនខ្ពស់ មិនឱ្យមានការចំលង មក មន្ត្រី បុគ្គលិកសុខាភិបាល ក្នុងពេលបម្រើសេវាជូនប្រជាពលរដ្ឋក្នុងពេលកន្លងមក និងក្រើន រម្លឹកដល់បុគ្គលិកមន្ត្រីសុខាភិបាលទាំងអស់ មេត្តាបន្តសហការគ្នាល្អ យកចិត្តទុកដាក់កម្រិត ខ្ពស់ក្នុងពេលបំពេញការងារ ជាពិសេសក្នុងពេលបំពេញការងារផ្តល់សេវាបម្រើប្រជាពលរដ្ឋ នោះ៕ ដោយ ឈុន សារ៉ាត សម្រួលផ្សាយដោយ៖ sks news
0 comments:
Post a Comment