-->
សូមស្វាគមន៍ www.sps-news.com / មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799
សូមស្វាគមន៍ គេហទំព័រ ស្ពាន សន្តិភាព មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ /ទំនាក់ទំនង Tel: 090 905 988 / 086 309 181 / 016998799

Saturday, January 2, 2021

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចុះពិនិត្យស្ថានភាពច្រកអន្តរជាតិអូរស្មាច់ និងមណ្ឌលធ្វើចត្តាឡីស័ក នៅក្នុងខេត្តឧត្តរមានជ័យ

ចំនួនអ្នកទស្សនា: Views



(ឧត្តរមានជ័យ)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២១នេះ បានអញ្ជើញចុះពិនិត្យស្ថានភាពច្រកអន្តរជាតិអូរស្មាច់ ស្ថិតក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង និងបន្តចុះពិនិត្យមើលមណ្ឌលធ្វើចត្តាឡីស័កនៅវិទ្យាល័យតេជោសែនសំរោង ក្នុងខេត្តឧត្តរមានជ័យ។

អមដំណើរលោករដ្ឋមន្ត្រីក្រសួងសុខាភិបាលនាឱកាសព្រឹកនេះ មានប្រតិភូក្រសួងសុខាភិបាល លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ, លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត និងលោក ឃ្លោក ហួត ប្រធានមន្ទីរសុខាភិបាលខេត្ត ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មកពីអង្គភាពពាក់ព័ន្ធជាច្រើនរូបទៀត។

សូមបញ្ជាក់ថា ដំណើរបេសសកម្មរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅលើទឹកដីនាខេត្តឧត្តរមានជ័យនៅព្រឹកនេះ គឺចុះត្រួតពិនិត្យស្ថានភាពច្រកព្រំដែនអន្តរជាតិអូរស្មាច់ ពិនិត្យមណ្ឌលធ្វើចត្តាឡីស័កនៅវិទ្យាល័យតេជោសែនសំរោង និងពិន្យការសាងសង់មន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ ហើយដំណើរបេសកកម្មនេះ បានធ្វើឡើងបន្ទាប់ពីរកឃើញវិជ្ជមានមេរោគកូវីត១៩ លើពលករខ្មែរដែលត្រឡប់ពីប្រទេសថៃសរុបជាង១០នាក់ នៅបាត់ដំបង និងខេត្តប៉ៃលិន។

នៅក្នុងឱកាសនោះលោករដ្ឋមន្ត្រី ម៉ម ប៊ុន ហេង បានកោតសរសើរអាជ្ញាធរខេត្តឧត្តរមានជ័យ ប្រធានមន្ទីរសុខាភិបាលខេត្ត និងមន្ត្រីទាំងអស់ក៏ដូចជាកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធនានា ដែលបានយកចិត្តទុកដាក់ត្រួតពិនិត្យពលករ មកពីប្រទេសថៃ តាមច្រកអន្តរជាតិអូរស្មាច់បានយ៉ាងល្អ ក្នុងគោលបំណងការពារពីជំងឺកូវីដ១៩។

ក្នុងនាមកក្រសួងសុខាភិបាល លោករដ្ឋមន្ត្រីសូមកោតសរសើរដល់អាជ្ញាធរខេត្ត ដែលបានដាក់កម្លាំងត្រួតពិនិត្យតាមព្រំដែន មិនឲ្យមានការលួចឆ្លងដែនដោយខុសច្បាប់ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន។

លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ បន្តអនុវត្តន៍វិធានការរបស់ក្រសួងសុខាភិបាលជាប់ជាប្រចាំ ពោលគឺត្រូវឧស្សាហ៍លាងដៃជាមួយសាប៊ូ ឫទឹកអាល់កុល និងជែល ត្រូវពាក់ម៉ាសពេលស្ថិតក្នុងទីប្រជុំជន និងពិធីជួបជុំគ្នា ក៏ដូចជាត្រូវរក្សាគម្លាតសុវត្ថិភាពជាដើម។ ការដែលយើងអនុវត្តន៍បានទៀងទាត់តាមការណែនាំរបស់ក្រសួងសុខាភិបាលនេះ មានន័យថា យើងបានចូលរួមក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ កុំឲ្យកើតលើខ្លួនយើង ក្រុមគ្រួសារយើងនិងសហគមន៍របស់យើង។

ដោយឡែកលោកវេជ្ជបណ្ឌិត ឃ្លោក ហួត បានថ្លែងប្រាប់ឲ្យដឹងថា ចាប់តាំងពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ដល់ថ្ងៃទី២ ខែមករា ឆ្នាំ២០២១នេះ បងប្អូនពលករដែលមកពីប្រទេសថៃ តាមច្រកអន្តរជាតិអូរស្មាច់មានចំនួន ១៨៥៥នាក់ កំពុងធ្វើចត្តាឡីស័កនៅខេត្តឧត្តរមានជ័យចំនួន៥៨៤នាក់ និងបានយកសំណាកពិនិត្យរកមេរោគកូវីដ១៩ ចំនួន៨៧៤នាក់។

លោកថា មកដល់ថ្ងៃនេះមណ្ឌលធ្វើចត្តាឡីស័កនៅខេត្តឧត្តរមានជ័យ មានចំនួន១២កន្លែង ក្រោមការណែនាំរបស់លោក ប៉ែន កុសល្យ គឺយើងត្រៀមពង្រីកមណ្ឌលធ្វើចត្តាឡីស័កថែមទៀត៕

0 comments:

Post a Comment