កាលពីថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ២០២០ លោក ដួង តារា ជំនួយការផ្ទាល់សម្តេចតេជោនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី បានអញ្ជើញចុះពិនិត្យបញ្ហាវិវាទដីធ្លីរបស់ប្រជាពលរដ្ឋ៣៧០ គ្រួសារ និងលោកស្រី ហ៊ឹម វណ្ណរី ជាមួយនឹងឈ្មោះ លី ហុង ព័ត៌មាន ដែលលើកឡើងថា ទីតាំងដីដែលប្រជាពលរដ្ឋ ៣៧០ គ្រួសារកំពុងកាន់កាប់រស់នៅអាស្រ័យផលជាក់ស្តែងដែលស្ថិតក្នុងទីតាំង ក្រុម ២១ ភូមិ ៣ សង្កាត់លេខមួយ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ថាជាទីតាំងស្ថិតនៅក្នុងទឹកដីស្ទឹងហាវទៅវិញ។ បន្ទាប់មកនៅថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ ២០២០ លោក ដួង តារា បានអញ្ជើញចុះទៅជួបប្រជាពលរដ្ឋជាលើកទី២ម្តងទៀត ព្រមទាំងបានធ្វើរបាយការណ៍ជំហានដំបូងគោរពជូនសម្តេចតេជោនាយករដ្ឋមន្រ្តីផងដែរ ដោយវិវាទដ៏រាំរ៉ៃនេះគឺមានរយៈពេល ២៦ ឆ្នាំមកហើយ។
បន្ទាប់ពី លោក ដួង តារា បានចុះមកជួយដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋចំនួន២ដងកន្លងមកនេះ គឺបានធ្វើអោយពួកគាត់ទាំង ៣៧០ គ្រួសារ មានសេចក្តីត្រេកអរនិងកក់ក្តៅយ៉ាងខ្លាំង។ ទន្ទឹមនឹងនេះដែរ គឺអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់បានសហការនិងបង្កភាពកក់ក្តៅជូនដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅទីនេះផងដែរ។
ជាមួយគ្នានេះ ក្រសួងមហាផ្ទៃក៏បានបញ្ជូនមន្រ្តីជំនាញចុះស្រាវជ្រាវអំពីករណីវិវាទខាងលើដែលកន្លងមកមានការអះអាងយកត្រូវរៀងខ្លួនដោយភាគីម្ខាងៗ ជាពិសេស ការពិនិត្យលើស្នាមក្រយ៉ៅដៃរបស់ប្រជាពលរដ្ឋដែលបានមករស់នៅអាស្រ័យផលកាន់កាប់ទីនេះពិតប្រាកដ។
ទន្ទឹមនឹងនេះ លោកស្រី ហ៊ឹម វណ្ណរី និងប្រជាពលរដ្ឋ ៣៧០ គ្រួសារ ក៏បានថ្លែងអំអរគុណដល់ លោក ដួង តារា ដែលជាមន្ត្រី ស្មោះ ត្រង់ដែលមានឆន្ទះជួយដោះស្រាយវិវាទដ៏រាំរ៉ៃនេះជូនប្រជាពលរដ្ឋពិតប្រាកដ ដែលបានពុះពារចុះផ្ទាល់ដល់ទីតាំងដីទំនាស់ស្វែងរកការពិត និងដំណោះស្រាយជូនប្រជាពលរដ្ឋឈរលើគោលការណ៍ឈ្នះឈ្នះសម្តេចតេជោ។
លោកស្រី ហ៊ឹម វណ្ណរី ក៏បានបញ្ជាក់ផងដែរថា បើកន្លងមក អ្នក ដោះស្រាយ វិវាទ ដី ធ្លី ធ្វើ ការ ស្មោះ ត្រង់ មាន ឆន្ទៈ បំរើ ការ ការ ងារ ស្រាវជ្រាវ ច្បាស់ លាស់ មិន ខ្ជីខ្ជា មានការប្រុងប្រយ័ត្ន គឺប្រជាពលរដ្ឋមិនរងគ្រោះខាតបង់ពេលវេលាមកលដល់សព្វថ្ងៃនេះទេ។ ប្រជាពលរដ្ឋ ដែលបាន ប្រព្រឹត្ត ខុស ច្បាប់ ពួក គាត់ទទួលយក និង កែខ្លួន ហើយចំពោះអ្នកដែលគោរពច្បាប់ រស់នៅ ដោយ កិត្តិយស និង សេចក្ដី ថ្លៃ ថ្នូរ ។
0 comments:
Post a Comment